ដាយណូស័រ គឺជាប្រភេទសត្វកាចសាហាវ មានមាឌធំ ជាសត្វលើគោក ដែលមានកម្ពស់ខ្ពស់ ជាងសត្វណាទាំងអស់ ដែលនៅរស់រានមាន ជីវិតលើភពផែនដីនាពេលបច្ចុប្បន្ន ។ យ៉ាងណាវត្តមានសត្វដាយណូស័រ លែងមានទៀតហើយ ពោលគឺផុតពូជដោយ អ្នកវិទ្យាសាស្ត្រសង្ស័យថា ដោយសារក្រុមអាចម៍ ផ្កាយធ្លាក់បំផ្លិចបំផ្លាញផែនដី និងបន្ទុះភ្នំភ្លើងដ៏ធំកាលពី៦៥លានឆ្នាំមុន ។ ការប៉ាន់ស្មាននោះខ្វែងគ្នា នឹងការស្រាវជ្រាវរកឃើញថ្មី របស់អ្នកវិទ្យាសាស្ត្រ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់...
ថ្មពស់យក្ស គឺជាថ្មភ្នំមួយដែលទើបរកឃើញក្នុងខេត្តបឹងកាន ប្រទេសថៃ មានព្រំប្រទល់ជាប់គ្នាទៅនឹងប្រទេសឡាវ ដែលស្ថិតនៅភាគខាងកើត។ ខេត្តបឹងកានគឺជាខេត្តទី៧៦របស់ថៃទើបតែបង្កើតឡើងថ្មីនៅក្នុងឆ្នាំ២០១១ ដោយព្រះរាជក្រឹត្យរបស់អតីតព្រះមហាក្សត្រថៃចុះថ្ងៃទី២៣ ខែមិនា។ ទោះមានអាយុតិច ប៉ុន្តែទឹកដីនៃខេត្តបឹងកាន មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំង និងទីតាំងពាក់ព័ន្ធនឹងរឿងព្រេងជាច្រើន ក្នុងនោះរឿងព្រេងថ្មពស់យក្សជាឧទាហរណ៍ស្រាប់។ ពេលថ្មីៗនេះមានការផ្អើលថាគេបានរកឃើញថ្មមួយដុំមានរូបរាងដូចគ្នាបេះបិទទៅនឹងក្បាលពស់ (ពស់ថ្លាន់?) ដែលត្រូវគេដាច់ផ្ដាច់ចេញពីដងខ្លួន ហើយមនុស្សម្នាក្នុងប្រទេសថៃចង់ទៅទស្សនា និងបួងសួងគ្រប់ៗគ្នា។ មានការលើកឡើងផ្សេងៗគ្នាពីប្រវត្តិថ្មពស់យក្សដែលទើបរកឃើញនេះ។ មនុស្សមួយចំនួនតំណាលថាថ្មពស់យក្ស គឺជាសត្វពស់ដែលត្រូវបណ្ដាសាតាឥសី។ ខ្លះថាមូលហេតុដែលពស់ត្រូវបណ្ដាសានេះគឺដោយសារមានទំនាក់ទំនងស្នេហាជាមួយមនុស្ស...
វិបត្តិកូវីដ១៩ ឬកូរ៉ូណា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិសេសក្រុមហ៊ុនសេវាកម្ម ដឹកជញ្ជូននានា រហូតខាតបង់រាប់សិបលាន និងខ្លះប្រកាសក្ស័យធនក៏មាន។ យ៉ាងណា សម្រាប់មហាសេដ្ឋីមួយចំនួនបែរជាមានកាន់តែខ្លាំងឡើងអំឡុងការរីករាលដាលនៃមេរោគកូវីដនេះ ភាគច្រើនពួកគេគឺជាអ្នកជំនួញលើវិស័យអាជីវកម្មអនឡាញ។ ទស្សនាវដ្ដីមុខជំនួញដ៏ល្បីឈ្មោះ Forbes បានចាត់ថ្នាក់មហាសេដ្ឋី២៥រូបដែលគេសង្កេតឃើញថាបានកើនប្រាក់ចំណេញទ្វេដងអំឡុង២ខែចុងក្រោយនេះ។ ២៥រូបនោះមាន៣នាក់មកពីប្រទេសចិន ដូចជា Pony Ma, Jack Ma និង Huang Zheng...
កោះបាលី ៖មន្ត្រីអន្តោប្រវេសន៍បាននិយាយថា ស្រ្តីជាអ្នកទេសចរជនជាតិរុស្សីម្នាក់ បានសុំការលើកលែងទោស បន្ទាប់ពីនាងធ្វើឲ្យអ្នកស្រុកខឹងសម្បារដោយការថតស្រាតនៅលើដើម ឈើពិសិដ្ឋដែលមានកាលអាយុ ៧០ឆ្នាំនៅកោះបាលី នឹងត្រូវនិរទេសចេញពីកោះមួយនេះទៀតផង នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នាង Alina Fazleeva មានអ្នកតាមដានរាប់ពាន់នាក់ នៅលើ បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram បានធ្វើយូហ្គាអាក្រាតកាយនៅលើដើមឈើ ពិសិដ្ឋដែលមានអាយុកាលរាប់សតវត្សក្នុងបរិវេណប្រាសាទ Babakan តំបន់ Tabanan...
សត្វស្វាញីដែលមានឈ្មោះថា Fatouគឺជាប្រភេទសត្វស្វាហ្គោរីឡាដែលមានវ័យចំណាស់ជាងគេបំផុត នៅលើលោក ខណ: Fatouនាពេលនេះកំពុងរស់នៅសួនសត្វមួយកន្លែងនៅក្នុងទីក្រុងBerlin ប្រទេសអាល្លឺម៉ង់ក្រោមការយកចិត្តទុកដាក់បំផុតពីអ្នកមើលថែ។ កាលពីពេលថ្មីៗ Fatou ទើបតែត្រូវបានគេរៀបចំពិធីខួបកំណើតគម្រប់៦៥ឆ្នាំឲ្យយ៉ាងពិសេស ជាមួយនឹងទឹកមុខសប្បាយរីករាយជាទីបំផុត បន្ទាប់មកគេញាំនំខេករហូតទៅតែអស់ មើលទៅហាក់ដូចជាឆ្ញាញ់ខ្លាំងណាស់។ នេះគឺជាករណីកម្របំផុតហើយសម្រាប់ប្រភេទស្វាហ្គោរីឡាដែលមានអាយុរហូតទៅដល់៦៥ឆ្នាំ ខណ:ទូទៅសត្វប្រភេទនេះជាមធ្យមអាចរស់នៅបានត្រឹមតែប្រមាណ៥០ឆ្នាំតែ ប៉ុណ្ណោះ ។ សូមជម្រាបថា Fatou បានមកដល់សួនសត្វនៃទីក្រុងBerlin ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ១៩៥៩ នាងធ្លាប់បានផ្តល់កំណើតកូនដំបូងបំផុតនៅក្នុងឆ្នាំ ១៩៧៤...
សត្វសុនខមួយក្បាល បានជួយដោះមីនលើផ្ទៃដីដ៏ធំនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្សីបានលើកទ័ពចូលឈ្លានពាននៅក្នុងប្រទេសនេះ។ Patron គឺជាឈ្មោះសត្វសុនខមួយក្បាលដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អចូលរួមបោសសម្អាតគ្រាប់មីន ១៥០គ្រាប់ នៅលើផ្ទៃដីក្នុងប្រទេសអ៊ុយក្រែន គិតចាប់តាំងពីពេលដែលរុស្សី បានបើកការឈ្លានពាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ សកម្មភាពរបស់ Patron ទទួលបានការកោតសរសើរពីពលរដ្ឋអ៊ុយក្រែន រួមទាំងរដ្ឋមន្រ្តីផងដែរ។ មជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មានរបស់អ៊ុយក្រែនបានឱ្យដឹងថា នៅថ្ងៃណាមួយ រឿងរបស់សត្វសុនខ Patron...
មហាសេដ្ឋី Elon Musk បានទិញយកបណ្ដាញសង្គមដ៏ធំ Twitter ដែលមានតម្លៃប្រមាណជា ៤៤ពាន់លានដុល្លារ នេះបើយោងទៅតាម សេចក្ដីប្រកាសពីក្រុមហ៊ុន Twitter ផ្ទាល់។ ការទិញយកនេះ នឹងធ្វើឱ្យ Twitter កាន់កាប់ដោយឯកជន ហើយនិងមិនមានការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុននេះលើផ្សារហ៊ុនណាមួយទៀតឡើយ។ Elon Musk ធ្លាប់បាននិយាយថា គាត់ចង់ឱ្យ Twitter ក្លាយជាកន្លែងនិយាយ...
ហេតុការណ៍ការដ៏រន្ធត់មួយបានកើតឡើងដោយយន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន DHL ដែលផ្ទុកនូវសារអ៉ីម៉ែលនិងឥវ៉ាន់ជាច្រើននៅខាងក្នុង ត្រូវបានដាច់ចេញជាពីរកំណាត់ ដោយសារតែវាបានរត់ហួសផ្លូវយន្តហោះ កំឡុងពេលចតជាបន្ទាន់នៅឯប្រទេសកូស្តារីកា និងបណ្តាលឱ្យ អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងទីក្រុងសាន់san Jose សម្រេចផ្អាកចេញជើងហោះហើរជាបណ្តោះអាសន្នសិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។ ផ្សែងខ្មៅខ្មួលខ្មាញ់ត្រូវបានត្រូវបានហើរចេញពីយន្តហោះ ពណ៌លឿងដ៏ធំរបស់ក្រុមហ៊ុន DHL នៅកល់នឹងដីដាច់កំណាត់ជាពីរ និងត្រូវការអ្នកពន្លត់ភ្លើងមកពន្លត់ជាបន្ទាន់...
ម្តាយឪពុកជនជាតិអ៊ុយក្រែន បានសរសេរអក្សរផ្តែផ្តាំនៅលើខ្នងកូនស្រី បង្ការខ្លាចក្រែងពួកគេស្លាប់នៅក្នុងសង្គ្រាម ហើយកូនស្រីនៅមានជីវិត។ រូបភាពដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គម Twitter បង្ហាញពីការគិតគូរបស់ឪពុកម្តាយទៅលើកូនស្រីតូច ដែលកំពុងពេញស្រឡាញ់។ អាចថានេះជាការសរសេរផ្តែផ្តាំនៅលើខ្នងកូនស្រីតូចដែលមិនទាន់ដឹងក្តី ប្រសិនណាពួកគេត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរវាងអ៊ុយក្រែងនិងរុស្សី។ នៅលើខ្នងក្មេងស្រីតូចរូបនោះ គេសង្កេតឃើញមាន ថ្ងៃខែឆ្នាំកំណើត ព័ត៍មានលម្អិតអំពីសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនង និង ទីលំនៅផងដែរ។ សង្គ្រាមអូសបន្លាយជាង ១ខែ ជីវិតពលរដ្ឋស្លូតត្រង់ស្លាប់ជាបន្តបន្ទាប់ កូនតូចៗខ្លះត្រូវព្រាត់ម្តាយឪពុកម្តាយជារៀងរហូត ត្រូវរស់នៅជាក្មេងកំព្រា...
ញូវយ៉ក៖យោងតាមមន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា សត្វឆ្កែមនុស្សយន្តដែលមានតម្លៃ ៧៥,000 ដុល្លាររបស់ Boston Dynamics ចូលរួមជាមួយនាយកដ្ឋានពន្លត់អគ្គីភ័យញូវយ៉ក ដើម្បីជួយក្នុងបេសកកម្មស្វែងរក និងជួយសង្គ្រោះ តិចជាងមួយឆ្នាំបន្ទាប់ពីបាត់បង់ការងារជាមួយ NYPD ចំពេលមានការព្រួយបារម្ភអំពីឯកជនភាពបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មន្ត្រីពន្លត់អគ្គីភ័យបានបន្តថា សត្វឆ្កែមនុស្សយន្តតម្លៃ ៧៥,000 ដុល្លាររបស់ Boston Dynamics ត្រូវបានគេស្គាល់ថា Spot នឹងត្រូវប្រើប្រាស់ដើម្បីជួយអ្នកពន្លត់អគ្គីភ័យក្នុងបេសកកម្មស្វែងរក និងជួយសង្គ្រោះ...