វេណេស៊ុយអេឡា៖ យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា បុរសជនជាតិវេណេស៊ុយអេឡាជាបុរសចំណាស់ជាងគេបំផុតលើលោក លោកតា Juan Vicente Perez Mora បានទទួលមរណភាពក្នុងអាយុ ១១៤ឆ្នាំ កាលពីថ្ងៃអង្គារនៅប្រទេសវេណេស៊ុយអេឡា។ កសិករចូលនិវត្តន៍រូបនេះបានក្លាយជាបុរសដែលមានអាយុច្រើនជាងគេក្នុងឆ្នាំ ២០២០ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records នៅឆ្នាំ ២០២២ នៅពេលលោកតាមានអាយុ ១១២ឆ្នាំ។ នេះបើយោងតាមលោកអភិបាល...
ប៉េរូ៖នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវដែលទើបនឹងពណ៌នាអំពីថនិកសត្វមិនស្គាល់មុនដែលផុតពូជថា សត្វត្រីផ្សោតយក្សមួយមានអាយុប្រហែល ១៦ លានឆ្នាំមុនបានធ្វើដំណើរទៅកាន់ជម្រៅនៃដែនទឹករបស់វា ប៉ុន្តែមិនដូចសត្វផ្សោតទំនើបបំផុតឡើយ ជម្រករបស់វាមិនមែនជាមហាសមុទ្រទេ ដោយសត្វប្រភេទនេះ រស់នៅក្នុងបឹងទឹកសាបមួយនៅតំបន់ព្រៃអាម៉ាហ្សូនប៉េរូ។ ហើយទោះបីជាមានប្រភេទសត្វផ្សោតទឹកសាបអាម៉ាហ្សូននៅរស់សព្វថ្ងៃនេះក៏ដោយ ពួកវាមិនមែនជាសាច់ញាតិជិតស្និទ្ធនឹងស៊ីតាសេនបុរាណនោះទេ។ សាច់ញាតិដែលរស់នៅជិតបំផុតរបស់វា គឺសត្វផ្សោតទន្លេរស់នៅជាង ១០,០០០គីឡូម៉ែត្រ ឆ្ងាយនៅអាស៊ីខាងត្បូង ។ ការវិភាគលើលលាដ៍ក្បាលរបស់សត្វផ្សោតបុរាណដែលទើបកំណត់អត្តសញ្ញាណថ្មីបានប្រាប់ក្រុមបុរាណវិទូថា រាងកាយរបស់វានឹងមានប្រវែងយ៉ាងហោចណាស់ ៣.៥ ម៉ែត្រ ធ្វើឲ្យវាធំជាងផ្សោតទន្លេសម័យទំនើបប្រហែល ២០ ទៅ...
អាហ្រ្វិកខាងត្បូង ៖ ម្ចាស់របស់សត្វជ្រូក Pigcasso បាននិយាយកាលពីថ្ងៃពុធថា សត្វជ្រូកមួយក្បាលដែលមានទម្ងន់ ៥០០ គីឡូក្រាមដ៏ល្បីល្បាញខាងសិល្បៈសកល គឺសត្វជ្រូក Pigcasso បានស្លាប់ទៅហើយនៅអាហ្រ្វិក ខាងត្បូង ក្នុងអាយុ ៨ ឆ្នាំ បន្ទាប់ពីទទួលរង នូវជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ។ សេចក្តីថ្លែងការណ៍មួយទៅកាន់ Caters News លោកស្រី...
ព្រះមហាក្សត្រអង់គ្លេសស្ដេច Charles ទី៣ ធ្លាប់ត្រូវបានបិតាព្រះអង្គគឺ ព្រះអង្គម្ចាស់ Philip ជិះយន្តហោះជូនទៅសាលារៀនដែលមានទីតាំងនៅស្កុតឡែន។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៦២។ នៅពេលនោះដែរ ព្រះអង្គម្ចាស់ Philip បានបើកយន្តហោះរបស់កងទ័ពអាកាសភូមិន្ទអង់គ្លេស Lossiemouth ជូនបុត្រារបស់ព្រះអង្គ ដែលជាស្ដេចអង់គ្លេសនាពេលបច្ចុប្បន្ន ពីរាជធានីឡុងដុងទៅកាន់សាលា Gordonstoun នៅស្កុតឡែន។ ស្ដេច Charles...
នៅក្នុងឆ្នាំ២០២៤នេះ មាន ៦ប្រទេសដែលមានលិខិតឆ្លងដែនខ្លាំងជាងគេលើពិភពលោក។ នេះបើតាមសម្រង់ទិន្នន័យរបស់ក្រុមហ៊ុនហ៊ែនលី និងសហការី (Henley and Partners)។ លិខិតឆ្លងដែនដែលមានឥទ្ធិពលខ្លាំងជាងគេនេះសំដៅលើ លិខិតឆ្លងដែន ដែលអាចចេញចូលប្រទេសនានាបានច្រើនជាងគេ ដោយមិនត្រូវការទិដ្ឋាការ ឬ វីសា។ នៅឆ្នាំ២០២៤ មាន ៦ប្រទេស ដែលមានប៉ាស្ព័រខ្លាំងជាងគេគឺ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន...
មូសជាសត្វល្អិតមួយប្រភេទ ដែលបង្កការរំខានដល់មនុស្ស ។ ការខាំរបស់សត្វប្រភេទនេះ មិនត្រឹមតែធ្វើឲ្យរមាស់ទេ ថែមទាំងអាចបង្កជាជំងឺគ្រុនឈាម ឬគ្រុនចាញ់ថែមទៀត។ ជារឿយៗ ការប្រើប្រាស់សារធាតុគីមី ដូចជាធូបមូស និង ថ្នាំបាញ់មូស ជាដំណោះស្រាយពេញនិយម សម្រាប់ដោះស្រាយបញ្ហានេះ ប៉ុន្តែវាក៏បង្កដល់បញ្ហាដល់សុខភាពដែរ។ ដូច្នេះ សម្រាប់លោកអ្នកដែលចង់ដោះស្រាយកង្វល់នេះ តាមបែបធម្មជាតិ អត្ថបទនឹងបង្ហាញជូនរុក្ខជាតិចំនួន ៥ ណែនាំដោយគេហទំព័រ Natural...
វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។ ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង...
បរទេស៖ បុរសជាជនជាតិជប៉ុន ម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Toco បាននិយាយថាគាត់បានបំពេញក្តីស្រម៉ៃរបស់ខ្លួនដោយចំណាយលុយដល់ទៅ១៥០០០ដុល្លារក្នុងការបង្កើតឈុតសម្លៀកបំពាក់ជាសត្វឆ្កែប្រភេទ collie dog មួយហើយគាត់អាចរស់នៅក្នុងឈុតនោះ ដែលអាចមានរូបរាងនិងសត្វឆ្កែពិតៗ។ សារព័ត៌មានជាច្រើនបានចេញផ្សាយ អំពីចំណង់ដ៏ចម្លែករបស់បុរសជប៉ុន រូបនេះប៉ុន្តែដោយសារលោកមិនចង់ឲ្យមិត្តភ័ក្ត្រនិងក្រុមគ្រួសារដឹងអំពីរឿងនេះលោកបានព្យាយាមលាក់បាំងរូបរាងពិតរបស់គាត់ផងដែរ។ វិដេអូរបស់គាត់ត្រូវបានបង្ហោះចូលក្នុងបណ្តាញចែកចាយវិដេអូយូធូប ដែលមានអ្នកគាំទ្រដល់ទៅ៣០០០០នាក់ដោយលោកបានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលអាចរស់នៅក្នុងឈុតសត្វឆ្កែ collie dog ជាលើកដំបូងនិងបញ្ចេញសកម្មភាពដូចទៅនឹងសត្វឆ្កែតាមទីសាធារណៈ ដូចទៅនឹងអ្វីដែលគាត់តែងតែចង់ធ្វើវាតាំងតែពីវ័យកុមារ។ លោក Toco...
កុមារា Ryan Hickman បានចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន នៅកំឡុងពេលដែលរូបគេមានវ័យត្រឹម ៧ ឆ្នាំ ដោយបាននិយាយថា “ប្រសិនបើកូនក្មេងដូចជាខ្ញុំ អាចធ្វើឱ្យមានការផ្លាស់ប្តូរបាន អ្នករាល់គ្នា ក៏អាចធ្វើបានដូចគ្នាដែរ”។ Ryan Hickman នៅពេលដែលរូបគេមានអាយុ ៣ឆ្នាំ បានចាប់ផ្តើមយល់ថា គេមិនចូលចិត្តពេលដែលឃើញសំរាមដូចជា សំបកដប សំបកកំប៉ុង នៅតាមផ្លូវពាសវាលពាសកាល។ ដោយសង្កេតឃើញឯងបែបនេះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាក្រុមមហាសេដ្ឋីពាន់លានដុល្លារប្រមាណជា៣១នាក់ ដែលពេលបច្ចុប្បន្នគឺមាន ទ្រព្យសម្បត្តិច្រើនជាងរតនាគារជាតិ របស់អាមេរិកទៅទៀតខណៈដែលអង្គភាពរដ្ឋមួយនេះ មានសាច់ប្រាក់សុទ្ធក្នុងដៃគិតត្រឹមល្ងាចថ្ងៃសុក្រកន្លងមកត្រឹមតែ៣៨,៨ ពាន់លានដុល្លារប៉ុណ្ណោះ។ ប្រធានរតនាគារជាតិ Janet Yellen បានព្រមានរួចមកហើយនាពេលកន្លងថា ប្រសិនបើការកំណត់ប្រាក់កំចីមិនត្រូវបានកំណត់ទេនោះ នៅត្រឹមថ្ងៃទី៥ខែមិថុនាប្រទេសអាមេរិក នឹងជួបបញ្ហាបំណុលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាមិនខានដែលវាជាដំណឹងគួរឲ្យភ្ញាក់ ផ្អើលបំផុតសម្រាប់ពិភពលោកនៅពេលនេះ។ ទិន្នន័យដែលបានធ្វើឡើងដោយ The Bloomberg Billionaire Index បានបង្ហាញថាបច្ចុប្បន្នសេដ្ឋីពាន់លានដុល្លារចំនួន១៨នាក់ប៉ុណ្ណោះរបស់អាមេរិក...