ប្លែកៗ

កសិករជនជាតិវេណេស៊ុយអេឡា ជាបុរសចំណាស់បំផុត លើពិភពលោកស្លាប់ក្នុងអាយុ ១១៤ ឆ្នាំ


វេណេស៊ុយអេឡា៖ យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា បុរសជនជាតិវេណេស៊ុយអេឡាជាបុរសចំណាស់ជាងគេបំផុតលើលោក លោកតា Juan Vicente Perez Mora បានទទួលមរណភាពក្នុងអាយុ ១១៤ឆ្នាំ កាលពីថ្ងៃអង្គារនៅប្រទេសវេណេស៊ុយអេឡា។


កសិករចូលនិវត្តន៍រូបនេះបានក្លាយជាបុរសដែលមានអាយុច្រើនជាងគេក្នុងឆ្នាំ ២០២០ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records នៅឆ្នាំ ២០២២ នៅពេលលោកតាមានអាយុ ១១២ឆ្នាំ។


នេះបើយោងតាមលោកអភិបាល Freddy Bernal បានប្រាប់ឲ្យដឹងថា លោកតា Perez បានស្លាប់កាលពី ២ ខែមុនថ្ងៃខួបកំណើតគម្រប់ ១១៥ ឆ្នាំរបស់លោកតានៅ រដ្ឋ Tachira ប្រទេសវេណេស៊ុយអេឡា ។


លោក Bernal បានសរសេរនៅលើ X (ពីមុន។ Twitter)ថា ជាទីស្រឡាញ់របស់យើង លោកតា Juan Vicente Perez Mora ថ្ងៃនេះជាមួយនឹងភាពសោកសៅ និងការឈឺចាប់យ៉ាងជ្រាលជ្រៅយើងសូមជំរាបសួរអ្នកចំពោះគំរូនៃបុរសមកពី Tachira សុភាពរាបសា ឧស្សាហ៍ព្យាយាម សន្តិភាព រីករាយចំពោះគ្រួសារ និងប្រពៃណី។


ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអត្ថាធិប្បាយអំពីការស្លាប់របស់លោកដោយនិយាយថា លោកតា Juan Vicente Perez Mora បានឆ្លងកាត់ភាពអស់កល្បជានិច្ចនៅអាយុ ១១៤ឆ្នាំ។


នេះបើយោងតាមសេចក្តីថ្លែងការណ៍ឆ្នាំ ២០២២ ដោយ Guinness World Records ថា លោកតា Perez កើតនៅទីក្រុង El Cobre ក្នុងរដ្ឋ Andean នៃ Tachira នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ១៩០៩ ហើយជាកូនទី៩ក្នុងចំណោមកូន១០នាក់។ កសិករនេះត្រូវបានគេស្គាល់ថា ជា Tio Vicente បានចាប់ផ្តើមធ្វើការតាំងពីអាយុ ៥ ឆ្នាំជាមួយឪពុក និងបងប្អូនរបស់លោកតា ដោយជួយក្នុងការប្រមូលផលអំពៅ និងកាហ្វេ ។


Guinness បាននិយាយថា នៅតែធ្វើការក្នុងវិស័យកសិកម្ម លោកតា Perez បានទៅធ្វើជាតម្រួតនៅ Caricuena ក្នុងឆ្នាំ ១៩៤៨ ហើយទទួលខុសត្រូវក្នុងការដោះស្រាយជម្លោះដីធ្លី និងគ្រួសារអស់រយៈពេល១០ឆ្នាំ។ ឪពុកមានកូនចំនួន ១១ នាក់ គិតត្រឹមឆ្នាំ ២០២២ គាត់មានចៅចំនួន ៤២ នាក់ ចៅទួតចំនួន ១៨ នាក់ និងចៅលួតចំនួន ១២ នាក់ ។


យោងតាមកំណត់ត្រាពិភពលោក Guinness ថា អាថ៍កំបាំងរបស់លោកតាចំពោះអាយុយឺនយូរ គឺ ខំធ្វើការ សម្រាកនៅថ្ងៃឈប់សម្រាក ចូលគេងឲ្យព្រលឹម ផឹកទឹកមួយកែវជារៀងរាល់ថ្ងៃ ស្រឡាញ់ព្រះ ហើយតែងតែយកលោកតានៅក្នុងចិត្តរបស់អ្នកជានិច្ច ។


បច្ចុប្បន្ននេះ មនុស្សចាស់ជាងគេលើពិភពលោកគឺលោកយាយ Maria Branyas Morera បានប្រារព្ធខួបកំណើតគម្រប់ ១១៧ ឆ្នាំរបស់លោកយាយនៅទីក្រុង Catalonia ប្រទេសអេស្ប៉ាញកាលពីខែមុន។


នេះបើយោងតាម Guinness ថា មនុស្សចាស់ជាងគេបំផុតដែលមិនធ្លាប់មាន គឺស្ត្រីជនជាតិបារាំង Jeanne Calment រស់នៅរហូតដល់អាយុ ១២២ ឆ្នាំ ហើយបានស្លាប់នៅឆ្នាំ ១៩៩៧ ៕

Most Popular

To Top