ភ្នំពេញ៖ បើលោកអ្នកមានបញ្ហា ចុករោយស្មា ឈឺឆ្អឹងខ្នង ស្រុញឆ្អឹងករ ឈឺរោយកជាប្រចាំ ឈឺចង្កេះ កៀបសសៃ ចុករោយសាច់ដុំ ឈឺ សន្លាក់ លានទ្រនាប់ឌីសឆ្អឹងកង សឹកទ្រនាប់ ឬសន្លាក់ឆ្អឹងកង ឆ្អឹងកងដុះបន្លា ដុះឆ្អឹងខ្ចី ឈឺចុកចាប់ឆ្អឹងកងខ្នង ឆ្អឹងកងក ដោយសារវ័យជរា ដោយគ្រោះថ្នាក់ប៉ះទង្គិច នាំឲ្យឆ្អឹងខ្នងប្រេះស្រាំ ក្រឡាច់ឆ្អឹងកង ឬមានបញ្ហាដទៃ...
មនុស្សទូទៅធ្លាប់បានគិតថា ជំងឺឈឺសន្លាក ឈឺឆ្អឹងកង ក ស្មា ខ្នង ចង្កេះ ជង្គង់ សុទ្ធតែទាមទារព្យាបាល ដោយការវះកាត់ជាមួយមុខកាំបិត ឬប្រើប្រាស់ពេលវេលាយូរ និងថ្នាំច្រើន ជាពិសេសចំណាយលើការព្យាបាលអស់ថវិកាច្រើន ។ ការគិតទាំងអស់នេះ បានក្លាយជាបញ្ហា ដល់អ្នកជំងឺមួយចំនួន មកទល់នឹងបច្ចុប្បន្ន ប៉ុន្តែនៅពេលនេះ មិនគួរមានការបារម្ភ បែបនេះទៀតនោះទេ គ្លីនិក...
នៅពេលនិយាយដល់សរីរាង្គសំខាន់ៗក្នុងរាងកាយ មនុស្សយើងភាគច្រើនមិនបានគិតទៅលើថ្លើមទេ។ ប៉ុន្តែសរីរាង្គមួយនេះមាននាទីក្នុងការបញ្ចូលជីវជាតិពីចំណីអាហារទៅក្នុងរាងកាយដើម្បីប្រើប្រាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែនហើយ យកល្អគួរតែថែរក្សាថ្លើមឲ្យមានសុខភាពល្អផង ហើយអ្នកអាចធ្វើវាបានជាមួយនឹងការហាត់ប្រាណមួយចំនួន។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីលំហាត់ប្រាណមួយប្រភេទដែលអាចជំរុញដល់មុខងារថ្លើមកាន់តែល្អជាងមុន។ ការបង្វិលមួយកំណាត់ខ្លួនខាងលើឆ្វេងស្នាំ អាចជាលំហាត់ប្រាណដ៏ល្អមួយដែលអាចពង្រឹងដល់របត់ឈាមរត់ និងអុកស៊ីសែនទៅផ្គត់ផ្គង់ថ្លើមបាន។ វិធីហាត់ប្រាណមួយនេះ រាងកាយនឹងទទួលបានថាមពល និងជីវជាតិដោយផ្ទាល់តែម្តង។ ចូរអង្គុយលើកម្រាលទន់ៗ ផ្ទៃដែលរាប់ស្មើ ជើងប៉េនភ្នែន ហើយធ្វើខ្នងឲ្យត្រង់ ចូរប្រើដៃខាងស្តាំទប់ជង្គង់ខាងឆ្វេង ដាក់ដៃឆ្វេងលើកម្រាលនៅខាងក្រោយខ្នងនៅពេលងាក់មកខាងឆ្វេង ចូរទប់ជំហរនេះឲ្យជាប់រយៈពេល...
ទឹកការ៉ុតត្រូវបានគេរកឃើញថា អាចព្យាបាលជំងឺមហារីកជា ហើយក៏អាចប្រើដោយជំនួសការព្យាបាលដោយប្រើថ្នាំមហារីក ការបាញ់កាំរស្មីផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គួរបញ្ជាក់ថា មានអ្នកជំងឺមួយប្រភេទដែលមានភាពអស់សង្ឃឹមចំពោះខ្លួនឯង ហើយក៏បានបដិសេធន៍ធ្វើការព្យាបាលខ្លួនឯង តែជ្រើសរើសយកការញ៉ាំទឹកការ៉ុតប្រចាំថ្ងៃវិញ។ ប៉ុន្តែលទ្ធផលឃើញថា ផ្តល់ផលវិជ្ជមានច្រើន ជាពិសេស វាបានធ្វើឲ្យដុំសាច់មហារីកលែងលូតលាស់ថែមទៀតតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ វិធីព្យាបាលបែបធម្មជាតិ និងសម្រាប់បង្ការមហារីកដែលគេប្រើប្រាស់ញឹកញាប់បំផុតនោះគឺ ទឹកការ៉ុតនេះឯង ហើយយើងគួរតែញ៉ាំវាប្រមាណ ១០០មីលីលីត្រជាទៀងទាត់។ ជំងឺកង្វះគ្រាប់ឈាមក្រហម ដើម្បីព្យាបាលជំងឺកង្វះគ្រាប់ឈាមក្រហម អ្នកគួរតែញ៉ាំទឹកការ៉ុតប្រមាណ...
ការពិនិត្យរោគស្ត្រី គឺត្រូវធ្វើឡើង ដោយវេជ្ជបណ្ឌិត ជំនាញរោគស្ត្រី ដោយការប្រើប្រាស់ភ្នែក និងការពិនិត្យផ្ទាល់លើសរីរាង្គបន្តពូជរបស់ស្ត្រី។ ស្រ្តីគួរធ្វើការការពិនិត្យរោគស្ត្រីឲ្យបានទៀងទាត់ ឬគ្រូពេទ្យអាចណែនាំឲ្យស្ត្រីធ្វើការ ពិនិត្យរោគស្ត្រី ប្រសិនបើអ្នកមានរោគសញ្ញា ដូចជាការហូរទឹករំអិលពីទ្វារមាសខុសប្រក្រតី ឬការឈឺអាងត្រគាក។ឮជាដើម។ ការពិនិត្យរោគស្ត្រី គឺជាការពិនិត្យបបេរ ទ្វារមាស ស្បូន ពោះវៀនធំ និងឆ្អឹងអាងត្រគាក រួមទាំងក្រពេញអូវែ ដើម្បីស្វែងរកដុំ ការលូតលាស់ ឬភាពមិនប្រក្រតីផ្សេងទៀត។...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង ដែលអ្នកមិនគួរ ធ្វើដាក់ទារកទើបតែកើត។ តើមានអ្វីខ្លះទៅ? រឿងទី១ អ្នកមិនគួរដាក់កូនគេងកណ្តាល អ្នកទាំងពីរឡើយ ព្រោះអាចគ្រោះថ្នាក់ខ្លាំងណាស់។ នៅពេលដែលអ្នកគេង មិនប្រយ័ត្ន អាចសង្កត់ត្រូវកូន ដោយអាចធ្វើឲ្យកូនពិបាកដកដង្ហើម ហើយអាចមាន គ្រោះថ្នាក់ដល់ជីវិត បានយ៉ាង ងាយជាទីបំផុត។ រឿងទី២ អ្នកមិនគួរងូតទឹកឲ្យកូនច្រើនពេកឡើយ ព្រោះស្បែកកូននៅខ្ចី ហើយរាងកាយមិនទាន់លូតលាស់បានល្អ។ នៅពេលដែលអ្នកងូតទឹកឲ្យកូនច្រើនពេក...
ត្បូងឃ្មុំ៖ លោក ម៉ូត ឯល ប្រកបរបរជាអ្នកលក់ ឥវ៉ាន់ចាប់ហួយនៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ មានសំណាងឈ្នះរង្វាន់ ទឹកប្រាក់សុទ្ធ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។ លោកថា៖ «ខ្ញុំផឹកសឹងរាល់ថ្ងៃ ព្រោះខ្ញុំក៏លក់វើក WURKZ ដែរ ប៉ុន្តែមិនដែលត្រូវ។ ដល់ថ្ងៃមួយម៉ោងប្រហែល១០ព្រឹក ខ្ញុំក៏ដើរទៅទិញវើកពីផ្ទះអ្នកជិតខាង ព្រោះនៅផ្ទះខ្ញុំលក់អស់ទៅ មិនទាន់បានទិញដាក់ថែម។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានណែនាំ យ៉ាងម៉ឺងម៉ាត់ដល់ប្រជាជនមិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិច ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ចូលរួមជាមួយបណ្តាប្រទេសនានា នៅជុំវិញពិភពលោកដែលបាន ដាក់ចេញបទបញ្ញត្តិតឹងរឹង ជាងមុននៅពេលដែលហានិភ័យសុខភាពកាន់តែកើនឡើង ដែលជាប់ទាក់ទងនឹងជាតិពុល។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាព កូរ៉េខាងត្បូងលោកស្រី Park Neung-hoo បានលេីកឡេីងថារដ្ឋាភិបាលក៏បាន ហាមឃាត់ភ្លាមៗចំពោះក្មេងជំទង់មិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិច ឬអេឡិចត្រូនិចដែល មានជាតិអាល់កុល ដោយព្រមានថាផលិតផលដែលបណ្តាលមកពីចំហាយទឹកបែបនេះ អាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ ឬស្លាប់។...
ចិន៖វ៉ាក់សាំងដែលអាចការពារការឆ្លងពីជំងឺប្រភេទវីរុសរហូតដល់២០ប្រភេទដែលអាចបណ្តាលឲ្យកើតជំងឺមហារីកមាត់ស្បូនកំពុងក្លាយជាកិច្ចសហប្រតិបត្តិការប្រទេសចិន – អឺរ៉ុបយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុន Xiamen Innovax Biotech Co Ltd របស់ក្រុមហ៊ុន YangSheng-Tang Group មានមូលដ្ឋាននៅទីក្រុងហាំងចូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសម្ព័ន្ធភាពសកលជាមួយក្រុមហ៊ុនយក្សអង់គ្លេស GlaxoSmithKline (GSK) ដើម្បីបង្កើតវ៉ាក់សាំងជំនាន់ថ្មីប្រឆាំងនឹងវីរុស papillomavirus (HPV) របស់មនុស្សកាលពីខែមុន។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនវ៉ាក់សាំង ចិនបានចាប់ដៃគូជាមួយ ក្រុមហ៊ុនផលិតថ្នាំឈានមុខគេក្នុងពិភពលោក...
កុមារដែលមានអាយុក្រោម ២ ឆ្នាំមិនត្រូវមើលទូរទស្សន៍លើសពីមួយ ឬពីរម៉ោងក្នុងមួយថ្ងៃនោះទេ ពីព្រោះវាអាចបង្កឲ្យមាន ផលប៉ះពាល់ដូចជា ៖ • ធាត់ ៖ កុមារអាចមានចំណង់អាហារ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម តាមកញ្ចក់ទូរទស្សន៍។ • ការគេងមិនទៀងទាត់ ៖ កុមារមើលទូរទស្សន៍ច្រើន អាចធ្វើឲ្យមានបញ្ហាក្នុងការដេកលក់ ឬកាលវិភាគ នៃការគេងមិនទៀងទាត់ ដែលជាកត្តាបង្កឲ្យមាន ការកើនឡើង...