មានទារកមួយចំនួនតែងតែរករឿងនៅពេលយប់ជានិច្ច ដោយធ្វើឲ្យអ្នកម្តាយមិនអាចគេងលក់ស្រួលឡើយ។ ដូចនេះ អ្នកអាចចាប់ផ្តើមអប់រំកូនក្នុងផ្ទៃតាមរបៀប៣ខាងក្រោមនេះ នោះកូនកើតចេញមកនឹងងាយស្រួលចិញ្ចឹម។ តើមានអ្វីខ្លះទៅ? នៅពេលដែលអ្នកម្តាយមានអារម្មណ៍ថា កូនក្នុងផ្ទៃចេះកម្រើកតិចៗ អ្នកអាចតែងតែអង្អែរពោះរបស់អ្នកបាន។ អ្នកក៏អាចឲ្យលោកប៉ាអង្អែរដែរ ដោយអ្នកគួរតែគេងលើគ្រែ រួចឲ្យលោកប៉ាចាប់ផ្តើមអង្អែរពោះរបស់អ្នកពីលើចុះក្រោម ហើយពីស្តាំទៅឆ្វេង។ ការធ្វើបែបនេះ ដើម្បីឲ្យកូនក្នុងផ្ទៃអាចចាប់ផ្តើមរក្សាទំនាក់ទំនងជាមួយអ្នកទាំងពីរ។ ដូចនេះ ក្រោយពេលដែលគេកើតចេញមក គេនឹងអាចស្តាប់សម្តីអ្នកខ្លាំងណាស់។ អ្នកក៏អាចចាប់ផ្តើមស្តាប់តន្ត្រីផងដែរ ព្រោះតន្ត្រីដែលស្រទន់ អាចជួយកូនក្នុងផ្ទៃលូតលាស់បានល្អ ដោយធ្វើឲ្យខួរក្បាលកូនលូតលាស់បានយ៉ាងល្អ។...
ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែអនុវត្តតាមវិធីខាងក្រោមនេះ ដើម្បីថែរក្សាសុខភាពអ្នកឲ្យរឹងមាំ មិនងាយទ្រុឌទ្រោម។ តើមានអ្វីខ្លះទៅ? នៅពេលដែលអ្នកបញ្ចប់ការរួមភេទ អ្នកអាចលុតជង្គង់លើដីជិតគ្រែរបស់អ្នក រួចញែកជង្គង់ចេញពីគ្នា។ បន្ទាប់មក អ្នកអាចធ្វើឲ្យខ្នងអ្នកត្រង់ រួចអោនទៅមុខ ដោយឲ្យមុខ និងទ្រូងអ្នកជិតដល់គ្រែ។ ការធ្វើបែបនេះ ដើម្បីជួយរក្សាស្បូនអ្នកឲ្យមានសុខភាពល្អ។ ក្រោយពេលដែលអ្នករួមភេទរួច អ្នកមិនគួរសម្អាតភ្លាមនោះទេ ដោយអ្នកគួរតែសម្រាកចំនួនប៉ុន្មាននាទីជាមុនសិន។ បន្ទាប់មក អ្នកអាចធ្វើការសម្អាត ដោយប្រើទឹកក្តៅអ៊ុនៗ និងទឹកត្រជាក់ដើម្បីផ្លាស់ប្តូរគ្នាសម្អាត។...
BBC៖ អង្គការសប្បុរសធម៌ ឈានមុខគេឈ្មោះ Marie Stopes បាននិយាយថា ខ្លួនបានប្រមូលស្រោមជាងមួយលានស្រោម ដែលបានចែកចាយ នៅប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីមានការព្រួយបារម្ភផ្នែកសុវត្ថិភាព នៃការប្រើប្រាស់ ក្រោយពី ការធ្វើតេស្ត៍សាកល្បង បានរកឃើញ ស្រោមអនាម័យម៉ាក Life Guard ផលិតដោយឥណ្ឌា មានផ្ទុកប្រហោង ឬការប្រថុយគ្រោះថ្នាក់អាចបែក។ យោងតាមសារព័ត៌មាន BBC...
ជាទូទៅ ការឆ្លងមេរោគផ្សិតមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺកាមរោគ ដូចជាការរលាកទ្វារមាស ការរមាស់ ការឈឺ ការក្រហាយ និងការហូរទឹករំអិល។ ការឆ្លងមេរោគផ្សិតនេះបង្កឡើងដោយមេរោគផ្សិតម៉្យាងដែលគេហៅថា candida albicans ក្នុងទ្វាមាស និងផ្នែកខាងក្រៅទ្វាមាស។ ប៉ុន្តែមានតែគ្រូពេទ្យទេដែលជាអ្នកផ្ទៀងផ្ទាត់ថាបញ្ហាទាំងនោះបង្កឡើងដោយមេរោគផ្សិត ឬអត់នោះ។ ទាំងនេះគឺជាសញ្ញាទូទៅដែលអ្នកអាចជាជនរងគ្រោះនៃការឆ្លងមេរោគផ្សិតមួយនេះដែរ។ ការរមាស់ទ្វារមាសជាធម្មតា ការរមាស់ទ្វារមាសនេះអាចនៅយូរ ហើយវាអាចធ្ងន់ធ្ងរ បើមានការឆ្លងរាលដាលនៅជុំវិញទ្វារមាស និងរន្ធគូថ។ ការឈឺចាប់ និងរមាស់អាចជារឿងធម្មតាក្នុងអំឡុងពេលនោមផងដែរ។...
អ័រម៉ូនតេស្តូស្តេរ៉ូនចំពោះស្ត្រី បញ្ចេញពីក្រពេញអូវែ និងក្រពេញនៅលើតម្រងនោម។ វាកើនឡើងនៅពេលពេញវ័យ និងពេលមានផ្ទៃពោះ ហើយថយចុះពេលចាស់ និងពេលអស់រដូវ។ តែបើវាថយចុះភ្លាមៗនោះ វាបណ្ដាលឲ្យមានសញ្ញាដូចជា ៖ • អស់កំលាំង ៖ វាធ្វើឲ្យអ្នកពិបាកងើបពីគេងនៅពេលព្រឹក ឬមានអារម្មណ៍ថាអស់កម្លាំងដូចធ្វើការហត់ពេញមួយថ្ងៃ។ • ការរំខានដំណេក ៖ វាធ្វើឲ្យអ្នកគេងមិនលក់ បាត់ដង្ហើមពេលគេង ភ្ញាក់ញឹកញាប់ពេលគេង និងសញ្ញារំខានដំណេកពេលយប់ផ្សេងទៀត។...
ធម្មតាថ្លើមគឺជាសរីរាង្គដ៏ធំ និងសំខាន់មួយក្នុងរាងកាយមនុស្សយើង ដែលមានតួនាទីក្នុងការរំលាយជាតិខ្លាញ់ និងច្រោះជាតិពុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រប់មូលេគុលខ្លាញ់ទាំងអស់ដែលមនុស្សយើងញ៉ាំហើយ គឺត្រូវឆ្លងកាត់ថ្លើម ប៉ុន្តែបើសិនជាថ្លើមនោះធ្វើការច្រើនជ្រុល វាអាចនឹងមិនមានផលល្អសម្រាប់សុខភាពវា និងរាងកាយទាំងមូលបានឡើយ។ ដូច្នេះដើម្បីទទួលបានថ្លើមមានសុខភាពល្អ អ្នកគួរណាធ្វើរឿងដូចខាងក្រោមនេះ៖ ចាប់តាំងពីថ្លើមត្រូវការវីតាមីន និងជីវជាតិច្រើនដើម្បីបំពេញមុខងាររបស់វាមក ដូច្នេះរបបអាហារអ្នកក៏គួរតែសម្បូរទៅដោយផ្លែ និងបន្លែច្រើនដែរ ព្រោះអាហារទាំងនេះត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាពោរពេញដោយជីវជាតិសំខាន់ៗទាំងអស់។ យកល្អអ្នកគួរតែកុំញ៉ាំអាហារណាដែលដាក់សារធាតុញៀន សារធាតុរក្សាគុណភាព ឬមានពណ៌លាក់ច្រើន ព្រោះវានឹងដាក់បន្ទុកទៅលើថ្លើមធ្វើការចំពោះរឿងនេះកាន់តែខ្លាំង។ ចូរញ៉ាំទឹកធម្មតាពីរ...
ខាងក្រោមនេះ គឺជាការធ្វើតេស្តពិនិត្យសុខភាពយ៉ាងសំខាន់សម្រាប់ស្ត្រី ដើម្បីធ្វើរោគវិនិច្ឆ័យបញ្ហាណាមួយ មុននឹងវាអាចកើតឡើង ឬក្លាយជាធ្ងន់ធ្ងរបាន។ ការពិនិត្យរកកោសិកាមាត់ស្បូន (Pap Smear) វាគឺជាការស្វែងរកភាពមិនធម្មតនៃកោសិកាមាត់ស្បូនដែលអាចវិវត្តន៍ទៅជាជំងឺមហារីកមាត់ស្បូន។ មេរោគ HPV ជំងឺកាមរោគដែលជាមូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន។ អ្នកអាចចាប់ផ្តើមពិនិត្យនៅអាយុ ២១ ឆ្នាំ ហើយបើមានសុខភាពល្អនោះគេអាចធ្វើបន្តបន្ទាប់រៀងរាល់ ២ ឆ្នាំម្ដង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ជំងឺមហារីកក្រពេញអូវែ ដោយសារតែជំងឺមហារីកក្រពេញអូវែបានសម្លាប់ស្ត្រីប្រមាណជា...
មានជំងឺខ្លះមិនចាំបាច់ប្រើថ្នាំក៏អាចព្យាបាលបានដែរ ឱ្យតែអ្នកដឹងច្បាស់ពីវិធីទាំងនោះ នោះអ្នកនឹងអាចព្យាបាលវាយ៉ាងស្រួលដោយគ្រាន់តែប្រើម្រាមដៃអ្នកប៉ុណ្ណោះ។ តើម្រាមដៃពិតជាមានប្រយោជន៍ដល់ម្លឹងផង? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) មេដៃ មេដៃគឺជាដៃដែលនៅមុខគេ ហើយក៏ជាដៃដែលមានសម្ពាធខ្លាំងជាងគេ ហើយវាក៏ទាក់ទងជាមួយអារម្មណ៍អ្នកដែរ ដូចនេះនៅពេលដែលអ្នកមានទឹកចិត្តធ្លាក់ចុះ ឬឈឺក្បាល អ្នកអាចម៉ាស្សាមេដៃអ្នកបាន ដោយម៉ាស្សាថ្មមៗរយៈពេល៣ទៅ៥នាទី នោះវានឹងអាចជួយកាត់បន្ថយសម្ពាធអ្នកបានហើយ។ ចង្អុរដៃ ចង្អុរដៃទាក់ទងនឹងអារម្មណ៍ភ័យខ្លាចរបស់អ្នក ឬអារម្មណ៍នឿយហត់ ហើយក៏ទាក់ទងនឹងក្រលៀនអ្នកដែរ ដូចនេះអ្នកដែលមានជំងឺក្រលៀនអាចម៉ាស្សាចង្អុរដៃរបស់អ្នកបាន ឬអ្នកដែលមានអាការៈឈឺសាច់ដុំក៏អាចម៉ាស្សាវាបានដែរ នោះវានឹងអាចជួយកាត់បន្ថយអាការៈឈឺរបស់អ្នកបាន។...
មានហេតុផលខុសៗគ្នាច្រើនណាស់នៅពីក្រោយការមិនមករដូវរបស់មនុស្សស្រី ចាប់តាំងពីការអតុល្យភាពអ័រម៉ូន រហូតដល់មានបញ្ហាណាមួយនៃប្រព័ន្ធប្រដាប់បន្តពូជរបស់ស្រ្តី។ អ្វីដែលកើតឡើងញឹកញាប់នោះគឺថា ការមិនមករដូវអាចកើតឡើងដោយសារតែការរំខាននៃភាពធម្មតារបស់អ័រម៉ូនជាច្រើនក្នុងរាងកាយដូចជា ស្រ្តេស បាក់ទឹកចិត្ត កង្វះអាហារូបត្ថម្ភ ធាត់ជ្រុល ស្គមពេក និងហាត់ប្រាណច្រើនពេក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ប្រហែលជាបង្កឡើងដោយសារតែជំងឺដែរដូចជា ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ និងជំងឺបេះដូងពីកំណើតជាដើម។ មានឧទាហរណ៍ច្រើនណាស់ដែលអាការៈមិនមករដូវអាចស្រួលបួលមកវិញ ជាមួយនឹងការដោះស្រាយពីរបបអាហារពីរបីប្រភេទ និងការផ្លាស់ប្តូររបៀបរស់នៅ។ យ៉ាងណាមិញ អ្នកក៏ព្យាបាលការមិនមករដូវតាមរយៈវិធីងាយៗដូចខាងក្រោមនេះបានដែរ៖ បន្ថយស្រ្តេស ស្រ្តេសគឺជាមូលហេតុដ៏ចំបងមួយដែលនាំឲ្យស្រ្តីងាយនឹងមិនមករដូវណាស់។...
នៅកោះតៃវ៉ាន់មានអ្នកដែលពិសារផ្សិតម្ជុរនេះហើយកើតមានអាការៈពុលដែលបញ្ជូលទៅមន្ទីរពេទ្យជាបន្ទាន់។ ដូចនេះនៅពេលដែលអ្នកញ៉ាំផ្សិតនេះ តើអ្នកគួរតែប្រយ័ត្នពីរឿងអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅពេលដែលអ្នកទិញផ្សិតនេះមកចម្អិន ប្រសិនជាវាមានលក្ខណៈតូចពេក ហើយធំពេក ចូលអ្នកកុំទិញឲ្យសោះ ព្រោះវាអាចមានថ្នាំក្នុងនោះដែលអាចធ្វើឲ្យអ្នកពុលបាន។ នៅពេលដែលអ្នកចម្អិនផ្សិតនេះ អ្នកគួរតែចម្អិនវាឲ្យឆ្អិន ព្រោះនៅពេលដែលមិនទាន់ឆ្អិន ហើយអ្នកយកមកញ៉ាំ វាអាចធ្វើឲ្យមេរោគទាំងនោះមិនទាន់ងាប់អស់ ដែលអាចនាំឲ្យអ្នកមានអាការៈពុល ហើមពោះ ឬក្អួតជាដើម។ នៅពេលដែលអ្នកលាងផ្សិតម្ជុរនេះ អ្នកគួរតែលាងវាឲ្យបានច្រើនដង ហើយមុនពេលដែលយកទៅចម្អិន អ្នកត្រូវតែយកវាទៅស្រស់ទឹកក្តៅចេញម្តង...