ភ្នំពេញ៖គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ បានរៀបចំសិក្ខាសាលា ស្តីពី ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា ដែលសង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិត នៃជម្ងឺ ការពារមិនឲ្យមានជម្ងឺ ដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្តប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្តារនិងព្យាបាលជម្ងឺ ដោយវិធីកែប្រែ ទម្លាប់ការរស់នៅ លាងជាតិពុល...
និយាយដល់នំក្រឡាន អ្នកប្រាកដជាដឹងច្បាស់ថា ប្រភពចម្អិនដ៏ឆ្ងាញ់គឺមកពីខេត្តក្រចេះហើយ ប៉ុន្តែតើអ្នកមានដឹងថា វាមានប្រយោជន៍ដល់សុខភាពអ្វីខ្លះទៅក្រៅពីឆ្ងាញ់? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីប្រយោជន៍ចំពោះសុខភាពខ្លះៗអំពីក្រឡានខ្មែរយើង៖ បន្ថយការទល់លាមក និងការប្រឈមនឹងមហារីកពោះវៀនធំ ក្រឡានគឺជាអាហារមានជាតិសរសៃខ្ពស់ ហើយក៏ជាហេតុផលដែលអ្នកគួរបញ្ចូលវាក្នុងរបបអាហារដែរដើម្បីបន្ថយបញ្ហាទល់លាមក។ រឿងល្អមួយទៀត អ្នកក៏អាចប្រើវាជាមួយនឹងការញ៉ាំទឹកច្រើនៗ និងធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។ យ៉ាងណាមិញ របបអាហារមានជាតិសរសៃខ្ពស់ក៏ល្អបំផុតសម្រាប់ទប់ស្កាត់ជំងឺមហារីកពោះវៀនធំថែមទៀត។ គ្រប់គ្រងជាតិស្ករក្នុងឈាម ដោយសារតែការពិតមួយថា ក្រឡានមានជាតិសរសៃច្រើន ដូច្នេះវាពិតជាល្អណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ឬអ្នកត្រៀមកើតជំងឺទឹកនោមផ្អែម។...
ការដែលមានសម្ពាធលើផ្លូវកាយ និងចិត្តជាប្រចាំថ្ងៃអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះយកល្អគួរតែផ្តោតសំខាន់ទៅលើរបៀបផ្តល់សុខភាពដល់ខ្លួនឯងឲ្យបានរាល់ថ្ងៃផង តាមរយៈរបៀបដូចខាងក្រោមនេះ៖ ចូរជ្រើសរើសការឡើងជណ្តើរកាំចៀសជាងការឡើងជណ្តើរយន្ត។ ចំពោះការញ៉ាំអាហារថ្ងៃត្រង់វិញ គួរតែចំណាយពេលដើរចៀសជាងជិះទៅ។ ចូរស្វែងរកថ្នាក់ ឬក្លិបហាត់ប្រាណដែលនៅជិតខ្លួន ចូរជ្រើសរើសការញ៉ាំអាហារសម្រន់ដែលផ្តល់សុខភាពដូចជា គ្រាប់ធញ្ញជាតិ ឬផ្លែឈើ ចូរធ្វើការសម្រាកពីការងារបន្តិចតាមរយៈការក្រោកឈរ និងពុតពែនខ្លួន ចូរទៅពិនិត្យសុខភាពជាទៀងទាត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសណាផ្សេងសម្រាប់កែរោគឈឺចាប់នានាក្រៅពីលេបថ្នាំ៕ប្រភព៖health
ការចៀសវាងការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំទៅរក ការកើតស្នាមលើស្បែក នោះពិបាកនឹងធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាស អ្នកអាចការពារកុំឲ្យកើត មានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែក របស់អ្នកបាន ដោយវិធីងាយៗ ដូចខាងក្រោម៖ ១ កុំអេះឬកេះ ព្យាយាមចៀសវាងការញេច កេះមុនឬស្នាមកន្ទួលពីសត្វល្អិតខាំ ព្រោះអាចបង្កឲ្យកើតបញ្ហា ដែលកាន់តែធំឡើងបាន។ ២ ការពារស្បែក ប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិត...
ការសិក្សាមួយបានរកឃើញថា បុរសចំនាយពេលជាមធ្យម ៧៦នាទីក្នុងមួយថ្ងៃសំរាប់ និយាយរឿងខ្សឹបខ្សាវ ឬ និយាយដើមគេ ជាមួយនឹងមិត្តភក្តិ ឬក្រុមកាងាររបស់ពួកគេ បើធ្វើការប្រៀបធៀបជាមួយស្រ្តី ពួកគេចំនាយពេលត្រឹមតែ ៥២នាទីតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ បុរសទាំងនោះចូលចិត្តខ្សឹបខ្សាវ អំពីប្រធានបទមួយចំនួនដូចជា ការនិយាយដើមមិត្តភក្តិប្រសព្វផឹក មិត្តភក្តិចាស់ ប្រាក់ខែ ប្រធាន និងនិយាយដើមនារីៗជាដើម។ ចំនែកឯស្រ្តីវិញ ចូលចិត្តនិយាយដើម អំពីស្រ្តីដទៃទៀត...
តើអ្នកពិតជាមានបំណងចង់ឲ្យមានកម្លាំងឡើងវិញតាមរយៈការញ៉ាំភេសជ្ជៈប៉ូវកម្លាំងមែនទេ? អ្នកគួរតែគិតរកវិធីអ្វីមួយផ្សេងវិញទៅ ព្រោះវា ជាតិកាហ្វេអ៊ីនដ៏ខ្ពស់របស់ភេសជ្ជៈមួយនេះអាចធ្វើឲ្យបេះដូងដើរខុសចង្វាក់បាន។ មានសេចក្តីរាយការណ៍មួយដែលទាក់ទង នឹងផលរំខាននៃការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបណ្តាលឲ្យមានបញ្ហាដល់ចង្វាក់បេះដូង។ អ្នកជំងឺត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ក្រោយពីកើតអាការៈក្អួតឈាម។ តាមការពិនិត្យរបស់គ្រូពេទ្យរកឃើញថា អ្វីដែលមិនធម្មតានោះគឺចង្វាក់បេះដូងលោតលឿនបំផុតរហូតដល់ ១៣០ដងក្នុងមួយនាទី។ តាមការថតចង្វាក់បេះដូង ECG ឃើញថាមានបញ្ហាបេះដូងញ៉ាក់ជាប់ឬហៅថា Atrial Fibrillation ដែលវាអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរបានបើសិនជាមិនស្វែងរកការព្យាបាល។ អ្នកជំងឺបាននិយាយថា គាត់បានញ៉ាំភេសជ្ជៈប៉ូវកម្លាំងប្រភេទ Monster ចំនួនពីរកំប៉ុងក្នុងមួយថ្ងៃ ដែលមានជាតិកាហ្វេអ៊ីនសរុបចំនួន ៣២០មីលីក្រាម...
ផ្លែប័រនេះគឺជាផ្លែឈើដែលអ្នកទាំងអស់គ្នា ធ្លាប់ដឹងមកហើយថាវាជា ផ្លែឈើដែលមានសារធាតុជាច្រើនដោយមិនត្រឹមតែ អាចការពារសុខភាពអ្នកបានទេ ថែមទាំងអាចការពារ សម្រស់បានទៀតផង។ ដូចនេះក្រោយពេល ដែលអ្នកញ៉ាំមួយថ្ងៃមួយ ផ្លែក្នុងរយៈពេលមួយខែ តើវានឹងមានអ្វីកើតឡើងទៅ? នៅក្នុងផ្លែប័រនោះមានសារធាតុដែល អាចជួយបញ្ចុះកាឡូរីក្នុងរាងកាយ អ្នក និងការពារបេះដូងអ្នកឲ្យមានសុខភាពល្អ។ មានមនុស្សមួយចំនួនមិនហ៊ាន ពិសារច្រើនឡើយ ដោយខ្លាចវាមានគីមីច្រើន។ សូមអ្នកកុំបារម្ហពីបញ្ហានេះអី ព្រោះសំបកវាក្រាស់ ជាហេតុដែលអាចជួយការពារ មិនឲ្យគីមីច្រើនចូលទៅក្នុងឡើយ។ នៅក្នុងផ្លែប័រដ៏តូចមួយនេះមានសារធាតុចិញ្ចឹមជាច្រើន...
បរទេស៖ ដង្កូវតេនញ៉ាជាង ៧០០ក្បាល ត្រូវបានគេរកឃើញ នៅក្នុងខ្លួនរបស់បុរសម្នាក់រួម ទាំងផ្នែកខួរក្បាលនិងសួត របស់គាត់ មួយខែបន្ទាប់ពីគាត់បាន បរិភោគសាច់ជ្រូកឆៅ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Zhu Zhongfa អាយុ ៤៦ ឆ្នាំបានលេបពង...
ពិតណាស់ថា ភាពចាស់ជរាកើតឡើង ទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយឬ ភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។ លោកអ្នកអាចធ្វើការសង្កេត ទៅលើបុគ្គលពីរនាក់ ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា ។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀត បែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់ អាចធ្វើការបានធម្មតា...
អាការឈឺក្បាល កើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើង កើតមានអាការឈឺក្បាល ដែលយើងពុំបាននឹកនាដល់។ ការទំពារស្ករកៅស៊ូ៖ ការកម្រើកធ្វើចលនាថ្គាម ដើម្បីទំពារស្ករកៅស៊ូ គ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាម មានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។ ការ៉េម៖ បង្កឲ្យកើតមានការត្រជាក់ខ្លាំង នៅក្នុងក្រអូមមាត់ បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះ...