តើអ្វីទៅដែលអ្នកតែងតែ យកវាមកទុកនៅក្នុងកែវរបស់ អ្នកជារៀងរាល់ព្រឹកព្រលឹម ហើយអ្វីទៅដែលអ្នកតែងតែ ចូលចិត្តផឹកវាជាប្រចាំនោះ។ តើអ្នកមានធ្លាប់គិតទេថា ពេលព្រឹកព្រលឹម គួរជ្រើសរើសភេសជ្ជៈ បែបណាមកទទួលទាន ដើម្បីជាផលប្រយោជន៍សម្រាប់សុខភាពនោះ? បើចង់ជ្រាបច្បាស់ សូមអានខាងក្រោមទាំងអស់គ្នា៖ ១. តែការទទួលទានទឹកតែ ឬតែបៃតងជារៀងរាល់ព្រឹក មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាម ក្នុងខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ ជំងឺផ្លូវដង្ហើមបានទៀតផង។ ២. កាហ្វេបើតាមក្រុមអ្នកវិទ្យាសាស្ត្រនៅ...
អ្វីដែលជាការពេញនិយមធ្វើបំផុត សម្រាប់បុរសនៅរដូវក្ដៅ គឺមិនមានអីច្រើនក្រៅតែពី ការបរិភោគសាច់អាំង និងពិសាស្រាបៀវជាមួយ មិត្តភ័ក្ដជិតស្និតនោះទេ។ តាមការសិក្សាជាច្រើន បានរកឃើញថា ការពិសាស្រាបៀវអាច ជួយផ្ដល់ផលល្អជាច្រើន សម្រាប់សុខភាព ជាពិសេសចំពោះបុរស។ ដើម្បីជ្រាបច្បាស់ថា ការពិសាស្រាបៀរមានអត្ថប្រយោជន៍អ្វីខ្លះនោះ សូមអានខាងក្រោមទាំងអស់គ្នា៖ ១. ការពារជំងឺបេះដូងតាមការ សិក្សាមួយក្នុងប្រទេសអ៊ីតាលី បានរកឃើញថា ការពិសាស្រាបៀរនៅរដូវក្ដៅ អាចជួយកាត់បន្ថយអត្រា នៃជំងឺបេះដូងបានចំនួន...
ញៀននឹងការចុចទូរសព្ទមិនខុសពីជំងឺដ៏កាចសហាវមួយ ដែលធ្វើឲ្យខ្លួនអ្នកខាតពេលវេលា រហូតឈានដល់ជួបបញ្ហា Stress ប្រសិនបើអ្នកប្រើប្រាស់ច្រើនលើសលប់។ ផ្អែកតាមអ្នកជំនាញ Larry Rosen ជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានិងអ្នកនិពន្ធក្នុងស្ថាប័ន The Distracted Mind បានបង្ហើបនូវគន្លឹះប៉ុន្មានចំណុច ដើម្បីបញ្ឈប់អ្នកពីបញ្ហាខាងលើ។ ១.ដាក់ពេលវេលាកំណត់ដល់ខ្លួនឯង: ត្រូវទម្លាប់ខ្លួនឯងថាប៉ុន្មាននាទី អ្នកអាចចុចទូរសព្ទម្ដង ឧទាហរណ៍ ១៥ នាទី ឡើងដល់ ៣០...
ការទទួលទានទឹកដោះគោមួយកែ ជាមួយនំខូឃីស៍ ឬគ្រាប់ធញ្ញជាតិពេលព្រឹក អាចជួយធ្វើឲ្យឆ្អឹងរបស់អ្នក់រឹងមាំ។ សម្រាប់អ្នកដែលចូលចិត្ត ទទួលទានទឹកដោះគោ ប្របាកដជាចង់ដឹងហើយថា គួរជ្រើសរើសប្រភេទទឹកគោបែបណា ដែលផ្ដល់អត្ថប្រយោន៍ល្អ ចំពោះសុខភាពនោះ? ដើម្បីជ្រាបច្បាស់ សូមអានខាងក្រោមទាំងអស់គ្នា: ទីកដោះគោសណ្ដែក: ត្រូវបានចាត់ទុកថា ជាភេសជ្ជប្រចាំថ្ងៃ ដល់ពេញនិយមបំផុត ដែលមានផ្ទុកនូវជាតិកាល់ស្យូម វីតាមីន A, D និងប្រូតេអ៊ីន ដែលអាចជួយកាត់បន្ថែយហានិភ័យនៃជំងឺបេះដូងបាន។ ទឹកដោះគោអាល់ម៉ុង: ជាប្រភេទទឹកដោះគោម៉្យាង...
មានមូលហេតុជាច្រើនណាស់ ដែលបណ្តោលឲ្យកើតក្លិនខ្លួនអាក្រក់ គឺការកង្វះអនាម័យរាងកាយ វត្តមានបាក់តេរីនៅលើស្បែក ការបញ្ចេញប្រូតេអ៊ីន និងជាតិស្ករ តាមរយ:ញើសច្រើនពេក។ ក៏ប៉ុន្តែ របបអាហារមួយចំនួនដែលយើងទទួលទានរាល់ថ្ងៃ ក៏ជាដើមហេតុមួយដែលនាំឲ្យ កើតមានក្លិនខ្លួនមិនល្អដូចគ្នាដែរ។ បើយោងតាមគេហទំព័រ Food.ndtv បានចុះផ្សាយថា ខ្ទឹមបារាំង និងខ្ទឹមស ជាមូលហេតុដំបូងដែលនាំឲ្យ មានក្លិនខ្លួនអាក្រក់ ប្រសិនបើអ្នកទទួលទានច្រើនពេក។ ដោយសារតែខ្ទឹមបារាំង មានផ្ទុកសារធាតុ ស្ពាន់ធ័រ...
ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែល កំពុងតែកើតឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក ហើយអ្នកដែលកើតជំងឺនេះមានសង្ឈឹម អាចជាសះស្បើយតិចណាស់ លុះត្រាតែរកឃើញរោគសញ្ញាដំបូង។ មូលហេតុចម្បងដែលបណ្តោលឲ្យ កើតមានជំងឺទឹកនោមផ្អែម ដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃ និងការទទួលទានរបបអាហារមិនល្អ។ ខាងក្រោមនេះ ជាអាហារ ៣ប្រភេទ ដែលអ្នកជំងឺទឹកនោមផ្អែម គួរតែជៀសវាងឲ្យឆ្ងាយ ដើម្បីកាត់បន្ថយផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ៖ ស្ករចម្រាញ់ស្ករសម្រាញ់ ត្រូវបានគេរកឃើញនៅក្នុង អាហារធម្មជាតិដូចជាស្ករអំពៅ ជាដើម វាមានផ្ទុកជាតិស្ករក្លុយកូសច្រើន។...
យើងដឹងហើយថា តម្រងនោម គឺជាសរីរាង្គដ៏សំខាន់មួយផ្នែក ដែលមានតួនាទីច្រោះឈាម និងបញ្ចេញកាកសំណល់ពុល ចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើតម្រងនោម ជួបបញ្ហាសរីរាង្គផ្សេងទៀតក៏ជួបបញ្ហាដូចដែរ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញ រោគសញ្ញាទាំង៥ចំណុចនេះ កើតមានឡើងជាញឹកញាប់ គួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។ -នោមទាស់ក្នុងករណី ការនោមរបស់អ្នក មានការឈឺចាប់ ហើយទឹកនោមបញ្ចេញបានតិចៗ វាជាសញ្ញានៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ប៉ុន្តែប្រសិនបើទឹកនោមមានលាយឈាម វាអាចជាសញ្ញានៃជំងឺខ្សោយតម្រងនោម ហេតុនេះអ្នកគួរតែប្រញាប់ទៅពិនិត្យ សុខភាពតម្រងនោមឲ្យបានឆាប់។ -ហើមជើង...
អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Francis Crick Institute ទីក្រុងឡុងដ៍ បានរកឃើញថា ស្ពៃក្តោប ខាត់ណាផ្តា និងខាត់ណាផ្តាពណ៌ខៀវ មានផ្ទុកប្រូតេអ៊ីន ដែលអាចជួយទប់ស្តាត់ វត្តមានរបស់ពពួកបាក់តេរី ដែលជួយជំរុញដល់ការ អភិវឌ្ឍនៃជំងឺមហារីករន្ធគូថ ឬពោះវៀនធំ។ អ្នកដឹកនាំការស្រាវជ្រាវ លោក Gitta Stockinger បាននិយាយថា ការរកឃើញនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់មនុស្សគ្រប់រូប...
ជំងឺដាច់សរសៃឈាមខួរក្បាល ដែលភាសាបច្ចេកទេសហៅថា (stroke) គឺមូលហេតុចម្បងដែលអាចបណ្តោល ឲ្យអ្នកជំងឺត្រូវពិការភាព ឬក៏ស្លាប់ ជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងចំណោមជំងឺ ដ៏កាចសាហាវផ្សេងៗទៀត។ ក្នុងពេលបច្ចុប្បន្ននេះ ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងតែកើនឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក ហើយសូម្បីតែមនុស្សវ័យក្មេងក៏អាចកើតមានដែរ។ អ្វីដែលគួរឲ្យបារម្ភខ្លាំងបំផុតនោះ ដោយសារតែខ្វះការយល់ដឹង ទើបអ្នកជំងឺជាច្រើនត្រូវបានគេ ធ្វើរោគវិនិច្ឆ័យឃើញយឺតពេល ហើយប្រឈមនឹងការស្លាប់។ តែទោះជាយ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាល អាចការពារបាន...
នៅពេលដែលអ្នកទទួលទាន ចំណីអាហារសម្បូរជាតិគីមីច្រើន ហើយរស់នៅតំបន់ដែលមាន បរិស្ថានកខ្វក់ទៀតនោះ រាងកាយច្បាស់ជាមាន ផ្ទុកជាតិពុលកាន់តែច្រើន។ ជាពិសេស នៅពេលអ្នកមិនបានសម្អាត ជាតិពុលចេញពីរាងកាយទេ វានឹងប្រមូលផ្តុំបន្តិចម្តងៗ ដែលបង្កទៅជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព។ ដូច្នេះ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ អ្នកគួរតែស្វែងយល់ពីរោគសញ្ញា និងវិធីបន្សាបជាតិពុល ដូចខាងក្រោម៖ ១.ប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ គឺសញ្ញាដំបូងដែលបង្ហាញពីជាតិពុល កើនឡើងនៅក្នុងរាងកាយលើសលប់។ មូលហេតុដែលបណ្តោលឲ្យ រាងកាយមានជាតិពុលច្រើនពេក...