សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ទាំង ៩យ៉ាង សម្រាប់បុរសទទួលបានពី ការពិសាស្រាបៀវ នៅរដូវក្តៅ

អ្វីដែលជាការពេញនិយមធ្វើបំផុត សម្រាប់បុរសនៅរដូវក្ដៅ គឺមិនមានអីច្រើនក្រៅតែពី ការបរិភោគសាច់អាំង និងពិសាស្រាបៀវជាមួយ មិត្តភ័ក្ដជិតស្និតនោះទេ។ តាមការសិក្សាជាច្រើន បានរកឃើញថា ការពិសាស្រាបៀវអាច ជួយផ្ដល់ផលល្អជាច្រើន សម្រាប់សុខភាព ជាពិសេសចំពោះបុរស។ ដើម្បីជ្រាបច្បាស់ថា ការពិសាស្រាបៀរមានអត្ថប្រយោជន៍អ្វីខ្លះនោះ សូមអានខាងក្រោមទាំងអស់គ្នា៖

១. ការពារជំងឺបេះដូងតាមការ សិក្សាមួយក្នុងប្រទេសអ៊ីតាលី បានរកឃើញថា ការពិសាស្រាបៀរនៅរដូវក្ដៅ អាចជួយកាត់បន្ថយអត្រា នៃជំងឺបេះដូងបានចំនួន ៤២ភាគរយ។

២. ជួយដល់សុខភាពខួរក្បាល ការសិក្សាពីសហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា ការពិសាស្រាបៀរមុនការ ធ្វើលំហាត់ប្រាណខួរក្បាល អាចជួយជំនួយដល់ការចងចាំបានល្អ។

៣. ការពារការវិវឌ្ឍនៃជំងឺទឹកនោមផ្អែម ដំណាក់ការទី២ ការពិសាស្រាបៀរមួយ ទៅពីរពែងជារៀងរាល់ថ្ងៃ អាចជួយឲ្យថយចុះហានិភ័យនៃ ជំងឺទឹកនោមផ្អែមដំណាក់ការទី២។

៤. ជួលដល់សុខភាពតម្រងនោម តាមការសិក្សាក្នុងប្រទេសហ្វាំងឡង់ បានរកឃើញថា ការទទួលទានស្រាបៀរ កន្លះដបជារៀងរាល់ថ្ងៃ អាចជួយធ្វើឲ្យថយចុះនៃ អត្រាជំងឺតម្រងនោម បានចំនួន ៤០ភាគរយ និងជួលដល់សុខភាពតម្រងនោមផងដែរ។

៥. បន្ថែមថាមពលតាមការ សិក្សាពីប្រទេសអេស៉្បាញ បានឲ្យដឹងថា ស្រាបៀរមានផ្ទុកនៅជាតិស្ករ អំបិល ប៉ូតាស្យូម និងវីតាមីន B ច្រើនជាងភេសជ្ជធម្មតា ដែលវាអាចជួយបន្ថែម ថាមពលដល់រាងកាយ ជាពិសេសសម្រាប់អ្នក ដែលទើបធ្វើលំហាត់ប្រាណរួច។

៦. បង្កើនទំនុកចិត្តការសិក្សា ស្រាវជ្រាវរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ការទទួលទានស្រាបៀរ អាចជួយបង្កើនទំនុកចិត្តលើខ្លួនឯង។

៧. ការពារជំងឺភ្នែកទ្បើងបាយ បើតាមក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដា បានរកឃើញថា ការពិសាស្រាបៀរ ១ ពែងជារៀងរាល់ថ្ងៃ អាចជួយបង្កើនសកម្មភាពប្រឆាំងអុកស៊ីតកម្ម និងការពារជំងឺភ្នែកឡើងបាយបានទៀតផង។

៨. ការពារជំងឺសម្ពាធឈាមទ្បើងខ្ពស់ ការពិសាស្រាបៀរនៅរដូវក្ដៅ អាចជួយការពារពីជំងឺសម្ពាធឈាមទ្បើងខ្ពស់ បានយ៉ាងមានប្រសិទ្ធភាព។

៩. ប្រឆាំងការបង្ករោគបើតាមការសិក្សា ពីសកលវិទ្យាល័យអាមេរិកក្នុងរដ្ឋ Oregon បានរកឃើញថា ការផឹកស្រាបៀរពី ១ ទៅ២ពែងជារៀងរាល់ថ្ងៃ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការបង្ករោគ៕

Most Popular

To Top