អ្នកប្រហែលជាដឹងហើយថា តម្រងនោម គឺជាសរីរាង្គដ៏មានសារ:សំខាន់ខ្លាំងបំផុត ព្រោះវាមានតួនាទីច្រោះឈាម និងសម្អាតកាកសំណល់ពុល បញ្ចេញតាមរយ:ទឹកនោម។ ដូច្នេះ ដើម្បីថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ តើអ្នកគួរធ្វើបែបណា? ខាងក្រោមនេះ ដែលអ្នកគួរទទួលទាន ដើម្បីរក្សាតម្រងនោមឲ្យមានសុខភាពល្អ៖ ម្ទេសប្លោកមូលហេតុមួយដែលបណ្តោលឲ្យ តម្រងនោមចុះខ្សោយ គឺការទទួលទានអាហារដែលសម្បូរ សារធាតុប៉ូតាស្យូមច្រើនពេក ក៏ប៉ុន្តែម្ទេសប្លោក មានផ្ទុកសារធាតុប៉ូតាស្យូមទាប ធ្វើឲ្យវាក្លាយជាអាហារដ៏ល្អ សម្រាប់តម្រងនោម។ ក្រៅពីនេះម្ទេសប្លោក មានផ្ទុកសារធាតុប្រឆាំង...
មនុស្សភាគច្រើនតែងតែ មានទម្លាប់ផឹកទឹកភ្លាមៗ បន្ទាប់ពីទទួលទានអាហារហិរ ព្រោះគិតថា នេះជាវិធីដ៏ល្អបំផុត ក្នុងការកាត់បន្ថយអារម្មណ៍ក្តៅ ក្រហល់ក្រហាយនៅក្នុងមាត់។ ទោះជាយ៉ាងណាការសិក្សា ជាច្រើនបានបង្ហាញថា នេះជាទម្លាប់មិនល្អឡើយ ព្រោះអាហារហិរមានផ្ទុកសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា capsaicin មិនអាចរលាយបាត់ដោយសារតែទឹកនោះទេ។ ដូច្នេះការផឹកទឹក បន្ទាប់ពីទទួលទានអាហារហិរ មិនមានឥទ្ធិពលក្នុងការកាត់បន្ថយ អារម្មណ៍ហិរនៅក្នុងមាត់បាននោះទេ។ មិនតែប៉ុណ្ណោះ ការផឹកទឹកភ្លាមៗ អាចបណ្តោលឲ្យរសជាតិហិររីករាលដាល ទៅដល់តំបន់ផ្សេងទៀតនៅក្នុងមាត់...
បើយោងតាមអ្នកជំនាញ ផ្នែកឱសថនៅប៉ែកបូព៌ា បានចាត់ទុកពងទាកូន ជាឱសថសដ៏មានប្រសិទ្ធ ក្នុងការថែរក្សាឈាម ផ្តល់អាហារបំប៉ន ជួយឲ្យរាងកាយមាន ការលូតលាស់បានល្អ និងបង្កើនសមត្ថភាពផ្លូវភេទ។ ទោះជាយ៉ាងណា ការទទួលទានពងទាកូន ច្រើនហួសប្រាណ និងមិនត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ព្រោះនៅក្នុងពងមួយគ្រាប់ មានផ្ទុកថាមពល ១៨២កាឡូរី ប្រូតេអ៊ីន ១៣,៦ក្រាម ខ្លាញ់លីពីត ៨២មីលីក្រាម ផូស្វ័រ...
ឥណ្ឌា បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ចាក់តែមួយដូស ដែលផលិតដោយ ក្រុមហ៊ុនរបស់ប្រទេសរុស្សី។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC។ វ៉ាក់សាំងចាក់តែមួយដូសរបស់រុស្សី មានឈ្មោះថា Sputnik Light ដែលត្រូវបានអាជ្ញាធរឥណ្ឌា អនុម័តឱ្យប្រើប្រាស់បន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងថ្មី នៅក្នុងប្រទេសរបស់ខ្លួន។ ដោយឡែក វ៉ាក់សាំងចំនួន ៩ប្រភេទត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា...
វ័យជំទង់ឬយុវវ័យ ដែលជាវ័យកំពុងលូតលាស់ និងធំធាត់ ហើយក៏អាចប្រឈមនឹងជម្ងឺច្រើនដែរ។ ដូច្នេះអ្នកគួរស្វែងយល់អំពីជម្ងឺផ្សេងៗ ដែលកើតឡើងជាញឹកញាប់ នៅលើវ័យជំទង់ឬយុវវ័យ និងចំណុចដែលគួរប្រយ័ត្ននៅពេល ដែលប្រឈមនឹងជម្ងឺទាំងនោះ។ ១.អាយុ ១៧ ទៅ ២០ឆ្នាំ+មុន៖ បណ្តាលមកពីការប្រែប្រួលអរម៉ូនក្នុងរាងកាយ។ ដូច្នេះត្រូវប្រើថ្នាំបំបាត់មុន ដែលមានសារធាតុផ្សំនៃ ថ្នាំបំបាត់ការរលាក ហើយឧស្សាហ៍លាងសម្អាត មុខឲ្យបានស្អាត ជាពិសេសក្រោយពេលតែងមុខ ប៉ុន្តែអ្នកមិនត្រូវកេះញេចមុននោះទេ ព្រោះវាធ្វើឲ្យមានស្នាមប្រហោង...
១.ប្រយុទ្ធនឹងជម្ងឺលើសឈាមនៅក្នុងការសិក្សាថ្មីៗ របស់អូស្ត្រាលីបានរកឃើញថា អ្នកដែលមានបញ្ហា លើសឈាមដែលជំនួស ៨% នៃកាឡូរីប្រចាំថ្ងៃ ដែលបានមកពីអាហារគ្រាប់ធញ្ញជាតិ ដំឡូងបារាំង ដោយសាច់ក្រហមដែលគ្មានខ្លាញ់ ឃើញមានការថយចុះ នូវសម្ពាធឈាមស៊ីស្កូល(Systole) ដល់ទៅ៤ចំនុច ក្នុងអំឡុងពេល ៨សប្តាហ៍ប៉ុណ្ណោះ។ អាហ្សីនីន ដែលជាអាមីណូអាស៊ីត នៅក្នុងសាច់ក្រហម អាចជួយពង្រីក សរសៃឈាមធ្វើឲ្យថយចុះ សម្ពាធឈាម។ ជាបន្ថែមវាជួយបញ្ចុះជាតិស្ករ ក្នុងឈាមតាមរយៈការកាត់បន្ថយ...
ស្បែកមុខមានច្រើនប្រភេទ ហើយការថែរក្សាស្បែកមាន លក្ខណៈខុសគ្នាទៅតាមប្រភេទស្បែកដែរ។ យ៉ាងណាមិញ យើងសូមនែនាំគន្លឺះងាយៗ ដែលអ្នកជំនាញបានណែនាំ សម្រាប់ជាទុនក្នុងការថែរក្សា ស្បែកមុខប្រចាំថ្ងៃ។ ១. គ្រឿងសម្អាង គួរ៖ នៅពេលមុនចូលគេង ចាំបាច់ត្រូវសម្អាតគ្រឿងសម្អាង ចេញពីផ្ទៃមុខឲ្យមានហ្មត់ចត់ ព្រោះស្បែករបស់យើង ក៏ត្រូវការដកដង្ហើមដែរ ហើយគ្រឿងសម្អាងគឺជាបញ្ហាដ៏ធំ ដែលរាំងស្ទះរន្ធញើស មិនអាចដកដង្ហើមបាន និងជាបុព្វហេតុបង្កឲ្យកើតមុនទៀតផង។ មុនគួរ៖ មិនត្រូវមើលរំលងការខាត់ស្បែកមុខ...
អ្នកមិនចាំបាច់រត់ម៉ារ៉ាតុង ដើម្បីទទួលបានរាងកាយ ដ៏សមសួននោះទេ។ អ្នកគ្រាន់តែដើរជាទៀងទាត់ ក៏អាចជួយថែរក្សាសុខភាព កាន់តែល្អជាងមុន ហើយក៏មិនបាច់ដាក់សម្ពាធ លើរាងកាយច្រើនដែរ។ សាលាបណ្តុះបណ្តាល គ្រូពេទ្យវះកាត់ឆ្អឹងអាមេរិក (American Academy of Orthopaedic Surgeon) និយាយថា ការដើរ ប្រហែលជាផ្តល់អត្ថប្រយោជន៍ច្រើន ដូចខាងក្រោមនេះ ៖ • បេះដូងកាន់តែរឹងមាំ...
ការសម្តែងទឹកមុខខ្លាំងពេក ខណៈដែលអ្នកកំពុងនិយាយ អាចបង្កឲ្យមានស្នាមជ្រីវជ្រួញ ច្រើននៅលើផ្ទៃមុខ ព្រោះអ្នកជំនាញខាងស្បែក បានបង្ហាញឲ្យដឹងថា ការបង្ហាញទឹកមុខក្នុងពេលនិយាយ មិនថាជាការញញឹម ជ្រួញបរិវេណថ្ងាស់ ឬជ្រួញចិញ្ចើមនោះទេ សុទ្ធតែមានចំនែកធ្វើឲ្យស្បែកមុខជ្រីវជ្រួញ។ ហើយបើសិនអ្នកធ្វើ បែបនេះជាញឹកញាប់ នោះវានឹងធ្វើឲ្យមានស្បែកមុខ ជ្រីវជ្រួញកាន់តែខ្លាំង។ ហេតុនេះអ្នកគួរកាត់ បន្ថយការបញ្ចេញទឹកមុខ ក្នុងខណៈពេលកំពុងនិយាយ។ វិធីងាយៗ គឺខណៈពេលដែលអ្នកកំពុង និយាយទូរស័ព្ទ អ្នកគួរបិទបង់ស្អិត...
ម្នាស់ មិនត្រឹមតែជាបង្អែមលាងមាត់ ក្រោយពេលទទួលទានបាយនោះទេ វាក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាពផងដែរ។ ខាងក្រោមនេះ គឺជាមូលហេតុដែលក្រុមអ្នកជំនាញ បានផ្តល់អនុសាសន៍ ឲ្យមនុស្សគ្រប់រូបបន្លែមផ្លែម្នាស់ ទៅក្នុងរបបអាហារជាប្រចាំ៖ ១.សម្បូរវីតាមីន Cទឹកម្នាស់មួយពែងផ្តល់នូវវីតាមីន C ច្រើនជាង ១០០ភាគរយ ដែលរាងកាយរបស់អ្នកត្រូវការជារៀងរាល់ថ្ងៃ។ វីតាមីន C អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងដើរតួនាទីយ៉ាងសំខាន់ជា សារធាតុប្រឆាំងអុកស៊ីតកម្ម ការពារកោសិកាពីភាពចាស់...