សុខភាព និង ផ្លូវភេទ

សម្តែងទឹកមុខខ្លាំងពេក អាចបង្កឲ្យមាន ស្នាមជ្រីវជ្រួញ

ការសម្តែងទឹកមុខខ្លាំងពេក ខណៈដែលអ្នកកំពុងនិយាយ អាចបង្កឲ្យមានស្នាមជ្រីវជ្រួញ ច្រើននៅលើផ្ទៃមុខ ព្រោះអ្នកជំនាញខាងស្បែក បានបង្ហាញឲ្យដឹងថា ការបង្ហាញទឹកមុខក្នុងពេលនិយាយ មិនថាជាការញញឹម ជ្រួញបរិវេណថ្ងាស់ ឬជ្រួញចិញ្ចើមនោះទេ សុទ្ធតែមានចំនែកធ្វើឲ្យស្បែកមុខជ្រីវជ្រួញ។ ហើយបើសិនអ្នកធ្វើ បែបនេះជាញឹកញាប់ នោះវានឹងធ្វើឲ្យមានស្បែកមុខ ជ្រីវជ្រួញកាន់តែខ្លាំង។

ហេតុនេះអ្នកគួរកាត់ បន្ថយការបញ្ចេញទឹកមុខ ក្នុងខណៈពេលកំពុងនិយាយ។ វិធីងាយៗ គឺខណៈពេលដែលអ្នកកំពុង និយាយទូរស័ព្ទ អ្នកគួរបិទបង់ស្អិត​ នៅបរិវេណចន្លោះចិញ្ចើម ព្រោះការធ្វើបែបនេះ ធ្វើឲ្យអ្នកដឹងខ្លួននៅពេលណា ដែលអ្នកជ្រួញចិញ្ចើម។

ក្រៅពីនេះ ចំពោះបរិវេណដែលមានស្នាមជ្រីវជ្រួញ អ្នកគួរលាបក្រេមរ៉េទីណុល Retanol ជាប្រចាំ ដើម្បីឲ្យស្បែកបរិវេណនោះ រាបស្មើជាងមុន។ ពិសេសត្រូវលាបក្រេមការពារកម្តៅថ្ងៃ ព្រមទាំងក្រេមដែលមានសមាសធាតុផ្សំ peptid នៅពេលយប់ដើម្បីជួយ ឲ្យស្នាមជ្រីវជ្រួញថយចុះ។

Most Popular

To Top