បរទេស៖មន្ត្រីនំាពាក្យកងកម្លាំងចម្រុះមួយរូប បាននិយាយថា ការវាយប្រហារមួយ ធ្វើឡើងដោយប្រព័ន្ធស៊ើបការណ៍ ដែនអាកាសគ្មានមនុស្សបើក នៅថ្ងៃសៅរ៍នេះ បានផ្តោតគោលដៅលើមូលដ្ឋានទ័ពអាកាស Ain al-Asad របស់អ៊ីរ៉ាក់ ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងលិច ជាទីតាំងប្រចាំការរបស់កងកម្លាំងអាមេរិក និងកងកម្លាំងអន្តរជាតិផ្សេងទៀត ប៉ុន្តែវាមិនបានបង្កឲ្យមានអ្នករបួសនោះទេ។ លោកវរសេនីយ៍ឯក Wayne Marotto ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បាននិយាយថា ការវាយប្រហារនោះ កំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែថា...
ចិន៖ការសិក្សាមួយបានរកឃើញថា ប្រទេសចិនបានបញ្ចេញបរិមាណ ឧស្ម័នផ្ទះកញ្ចក់ច្រើនទៅក្នុងបរិយាកាសផែនដីក្នុងឆ្នាំ ២០១៩ ជាងប្រទេសអភិវឌ្ឍន៍ ទាំងអស់នៅលើពិភពលោកដែលបានដាក់បញ្ចូលគ្នា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រទេសមហាអំណាចនៅភាគខាងកើតបានបង្កើនកម្រិត នៃការបំភាយរបស់ខ្លួនចំនួន៣ដងចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ ដោយឆ្លងកាត់កម្រិតចំនួន ១៤ ជីហ្គាតាតុនជាលើកដំបូងមិនធ្លាប់មានក្នុងឆ្នាំ ២០១៩ ។ តាមការប៉ាន់ ស្មាននៃការបំភាយឧស្ម័នសម្រាប់ប្រទេសចំនួន១៩០ នៅទូទាំងពិភពលោកត្រូវបានអ្នកជំនាញ មកពីក្រុមហ៊ុនស្រាវជ្រាវ Rhodium Group...
រដ្ឋាភិបាលអង់គ្លេស បាននិយាយថា នេះជាជំហានឆ្ពោះទៅការ កាត់បន្ថយកាកសំណល់សំរាម គ្រប់គ្រួសារក្នុងចក្រភពអង់គ្លេស នឹងទទួលបានការប្រមូលសំរាម អាហារប្រចាំសប្តាហ៍ នៅឆ្នាំ ២០២៣ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅក្រោមសំណើបានបង្ហាញ ដោយរដ្ឋមន្រ្តី និងគ្រប់គ្រួសារអង់គ្លេស នឹងទទួលបានការប្រមូលសំរាមអាហារ ប្រចាំសប្តាហ៍ ដែលនឹងជួយបញ្ឈប់ ការបង្កើតកាកសំណល់ស្អុយ ដែលទាក់ទាញរុយ និងសត្វល្អិត។ការអភិវឌ្ឍនេះ នឹងនាំមកនូវការបញ្ចប់នូវឆ្នោតប្រៃសណីយ៍ ដែលក្រុមប្រឹក្សាផ្សេងៗគ្នា...
អ្នកបាញ់ប្រហារជាង ៤៥.០០០ នាក់បានដាក់ពាក្យសុំ ដើម្បីចូលរួមសម្លាប់សត្វខ្ទឹងក្នុងនោះ១២នាក់មានសិទ្ធិចូលរួម បរបាញ់ដែលបានគ្រប់គ្រងដំបូង នៅឧទ្យានជាតិ Grand Canyon បន្ទាប់ពីប្រកាសក្នុងគោលបំណង ដើម្បីកាត់ហ្វូងសត្វខ្ទឹងនៅទី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សម្រាប់ការបរបាញ់មាមាន សិទ្ធិសម្លាប់សត្វខ្ទឹងចំនួន ១២ ប៉ុណ្ណោះនៅខែកញ្ញាក្នុងនោះអ្នកបាញ់សម្លាប់នឹងមានឱកាសប្រម៉ាញ់ ជាមួយយកសត្វរាប់សិបក្បាល។ លោកស្រី Kaitlyn Thomas អ្នកនាំពាក្យរបស់សេវាកម្មឧទ្យានជាតិ បាននិយាយថា អ្នកស្ម័គ្រចិត្តសរុបចំនួន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រូតពិនិត្យជំងឺ និងបង្ការោគ របស់សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងពេញលេញការពារជំងឺកូវីដ-១៩ដែលមានពលរដ្ឋចំនួន១១០.៨៧៤.៩២០នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ដោយរាប់ទៅឃើញថា មាន៣៣,៤ភាគរយនៃពលរដ្ឋទាំងអស់ ។ សហរដ្ឋអាមេរិក បានចាក់ថ្នាំ២៥៤.៧៧៩.៣៣៣កម្រិតនៃវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេស...
បរទេស៖ សហរដ្ឋអាមេរិក ជាមួយកាណាដានិងន័រវេស នៅក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ គឺជាផ្នែកនៃគម្រោង សហភាពអឺរ៉ុប ដែលរចនាបង្កើតឡើង ដើម្បីចល័តកងទ័ព នៅទូទៅតំបន់អឺរ៉ុប ឲ្យកាន់តែងាយស្រួលខ្លាំងឡើង។ ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមព្រៀងគ្នាអនុញ្ញាត ឲ្យប្រទេសចំនួន៣ ចូលក្នុងសហប្រតិបត្តិការ រចនាសម្ព័ន្ធអចិន្ត្រៃយ៍ ឬហៅថា គោលគំនិត PESCO ដែលជាកម្មវិធីដឹកនាំ ដោយហូឡង់...
បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ គេអាចកំណត់បាននូវព័ត៌មាន ជាក់លាក់មួយចំនួន ពីកំណាត់ស្នូលទម្ងន់ជាង ២០ តោននៃគ្រាប់រ៉ុកែតរបស់ចិន អាចនឹងធ្លាក់នៅម៉ោង ១២ ថ្ងៃត្រង់នៅថ្ងៃទី ៨ ឧសភាឆ្នាំ ២០២១ និងមានភាគរយខ្ពស់ធ្លាក់ចូលមហាសមុទ្រឥណ្ឌា។ យោងទៅតាមប្រភពច្បាស់ការណ៍ ពីអង្គភាពសន្តិសុខសុវត្ថិភាពកម្មវិធីអវកាស The Aerospace Corporation បានបញ្ចេញទិន្នន័យអាប់ឌែតចុងក្រោយបំផុត មុននេះបន្តិចថា ស្នូលនៃម៉ូឌុលគ្រាប់រ៉ុកែត ចិន...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ថែមប្រទេសអ៊ីស្រាអែល ចូលក្នុងបញ្ជីប្រទេសដែលពលរដ្ឋ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរ កំសាន្តនៅតំបន់អឺរ៉ុប ស្របពេលដែលអឺរ៉ុបស្វះស្វែងស្តារឡើងវិញ នូវការធ្វើដំណើរ និងស្រោចស្រង់ដំណើរទេសចរណ៍រដូវក្តៅ ពីបម្រាមកូវីដ១៩ធ្ងន់ធ្ងរ។ ការបើកទទួលភ្ញៀវទេសចរ អ៊ីស្រាអែលឡើងវិញនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលសហភាពអឺរ៉ុប កំពុងតែបែរទៅរកការបន្ធូរបន្ថយ បម្រាមបច្ចុប្បន្នរបស់ខ្លួន លើការធ្វើដំណើរមិនចាំបាច់ ពីប្រទេសដទៃនានា ដោយមានការលើកលែងតែមួយចំនួនតូច រួមមានប្រទេសនូវែលសេឡង់ និងអូស្ត្រាលីប៉ុណ្ណោះ។...
ប៉េកាំង៖ អ្នកនាំពាក្យចិនកាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា រាល់ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ចិន ឬធ្វើឱ្យប៉ះពាល់ដល់មុខមាត់ របស់ប្រទេសចិន ក្រោមលេសផ្សេងៗគ្នា ដែលត្រូវបរាជ័យ។ វាជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង ៧ (G7) ទាក់ទងនឹងប្រទេសចិន។ សេចក្តីថ្លែងការណ៍រួមត្រូវបាន ចេញដោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 កាលពីថ្ងៃពុធ។ វាបានសម្តែងការព្រួយបារម្ភលើស៊ីនជាំង ទីបេ ហុងកុង...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) អនុម័តលើវ៉ាក់សាំងពារជំងឺកូវីដ-១៩ ដែលបានផលិតឡើង ដោយរដ្ឋរបស់ប្រទេសចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់ ។ វ៉ាក់សាំងនេះ ជាវ៉ាក់សាំងមួយក្នុងចំណោម វ៉ាក់សំាងសំខាន់ចំនួន ២ប្រភេទរបស់ចិន ដែលបានប្រមូលបានលទ្ធផល...