តូក្យូ ៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះបាននិយាយថា វិនិយោគិន ជិត ៩០ ស្ថាប័នមានមូលដ្ឋាន នៅខាងក្រៅប្រទេសជប៉ុន បានដាក់ពាក្យបណ្តឹង ទាមទារសំណង ពីក្រុមហ៊ុន Nissan Motor Co ដោយ និយាយថា ពួកគេបានខាតបង់យ៉ាងច្រើន ខណៈករណី មិនត្រឹមត្រូវផ្នែក ហិរញ្ញវត្ថុ របស់អតីតប្រធាន ក្រុមហ៊ុន...
CAIRO ៖ តុលាការអេហ្ស៊ីប បានផ្អាកករណីកប៉ាល់ ដឹកទំនិញមួយ ដែលបានបិទព្រែកជីក Suez អស់រយៈពេលជិតមួយ សប្តាហ៍កាលពីដើមឆ្នាំនេះ។ ការផ្លាស់ប្តូរនេះគឺ ដើម្បីទុកពេលវេលាបន្ថែមទៀត សម្រាប់ការចរចា ដែលមានគោលបំណងដោះ ស្រាយជម្លោះហិរញ្ញវត្ថុ រវាងអាជ្ញាធរព្រែកជីក Suez និងម្ចាស់នាវាយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ជម្លោះនេះផ្តោតលើចំនួនទឹកប្រាក់ ដែលអាជ្ញាធរព្រែកជីក...
យោងតាមរដ្ឋបាលជាតិ មហាសមុទ្រ និង បរិយាកាសជាតិ បាននិយាយថា យើងកំពុងធ្វើការអាប់ដេត ពីមជ្ឈមណ្ឌលព្យាករណ៍ អាកាសធាតុរបស់ខ្លួន ដើម្បីចង្អុលបង្ហាញ ពីឈ្មោះខ្យល់ព្យុះ ដោយសារអាកាសធាតុ បង្ហាញព្យុះមាននៅខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ NOAA បានប្រើរយៈពេលចន្លោះពីឆ្នាំ ១៩៨១ ដល់ ២០០០ ដែល ជារយៈពេល ៣០...
ព្យុងយ៉ាង ៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានស្តីបន្ទោសសហរដ្ឋអាមេរិក ដករាល់ការរឹតត្បិតលើមីស៊ីល របស់កូរ៉េខាងត្បូង ដែលជាការរំលឹកយ៉ាងច្បាស់ ពីវិធីសាស្រ្តអរិភាពរបស់ក្រុងវ៉ាស៊ីនតោន ចំពោះក្រុងព្យុងយ៉ាង ដោយលើកឡើងថា គោលនយោបាយអាមេរិក ដែលបានបង្ហាញថ្មីៗស្តីពីកូរ៉េខាងជើង គឺគ្រាន់តែជាឧបាយកលប៉ុណ្ណោះ ។ នេះបានកត់សម្គាល់ នូវប្រតិកម្មដំបូង របស់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន...
ញូវយ៉ក ៖ ស្ថាបនិក ក្រុមហ៊ុន Amazon លោក Jeff Bezos បានមានប្រសាសន៍ថា លោកបានសម្រេចចិត្តយ៉ាងធំមួយ ដោយលោកជ្រើសរើស កាលបរិច្ឆេទ ចុះចេញពីតំណែងជានាយកប្រតិបត្តិ ដើម្បីប្រគល់តំណែងនេះ ទៅឲ្យអ្នកដទៃ កាន់កាប់ជំនួសវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក Bezos បានបង្កើតក្រុមហ៊ុន...
រីយ៉ូ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានមនុស្ស ៨៧៤ នាក់បានស្លាប់ បន្ថែមទៀត ពីជំងឺកូវីដ -១៩ ដែលធ្វើឲ្យចំនួន ប្រជាជនកើនឡើងដល់ ៤៦១,៩៣១ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា សរុបចំនួន ៤៣,៥២០...
បរទេស ៖ ក្រោយលោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ ឈ្នះឆ្នោត ក្នុងអាណត្តិទី៤ កាលពីសប្ដាហ៍មុន ក្នុងដំណើរការបោះឆ្នោតមួយ ដែលពួកប្រឆាំង និងលោកខាងលិចចម្អកថា ជាត្លុក កម្លែងនោះ រដ្ឋមន្ត្រីការបរទេសកាតា បាននិយាយថា ប្រទេសកាតាគ្មានផែនការ បង្កើតចំណងមិត្តភាព ផ្លូវការ ជាមួយប្រទេសស៊ីរីទេ ។ ប្រទេសកាតា គឺបានស្ថិតនៅក្នុងចំណោម...
ហាវស្តុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយ កាលពីថ្ងៃសៅរ៍ថា មនុស្សម្នាក់ ត្រូវបានគេប្រកាសថា ស្លាប់ នៅក្នុងអំឡុងពេលធ្លាក់ យន្តហោះធុនតូចចំនួន០១គ្រឿង នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ក្រសួងសុវត្ថិភាពសាធារណៈប្រចាំរដ្ឋតិចសាស់ បានឲ្យដឹងថា យន្តហោះធុនតូចចំនួន០១គ្រឿង បានធ្លាក់កាលពីរសៀលថ្ងៃសៅរ៍ នៅ Pearland...
បរទេស ៖ ក្រសួងការបរទេស ហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បានធ្វើការតវ៉ា ចំពោះការបន្តមានវត្តមាន និង សកម្មភាពរបស់ចិន នៅជិតកោះមួយ ក្នុងដែនសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីន អះអាងកម្មសិទ្ធិ។ទីក្រុងម៉ានីល បានដាក់ការតវ៉ា តាមផ្លូវការទូត កាលពីថ្ងៃសុក្រ ជុំវិញ ការដាក់ពង្រាយ ឥតឈប់ឈរ...
អាជ្ញាធរកូរ៉េខាងជើងបានបញ្ជាឱ្យសម្លាប់សត្វឆ្មា និងសត្វព្រាបទាំងអស់នៅតាមតំបន់ព្រំដែន ដោយសារតែការភ័យខ្លាច ការរាលដាលនៃជំងឺរាតត្បាត។ វិធានការណ៍ផ្សេងៗ ត្រូវបានណែនាំដោយអាជ្ញាធរ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលរួមមានការបញ្ជាឱ្យសម្លាប់ សត្វឆ្មាទាំងអស់នៅតាមផ្លូវ និងបាញ់សត្វឆ្មា ឬបក្សីណាដែលព្យាយាមឆ្លង កាត់ព្រំដែនជាមួយប្រទេសចិន ។ ការរាយការណ៍ បានលើកឡើងថា គ្រួសារមួយមកពីស្រុក Songhu នៃខេត្ត Hyesan ត្រូវបានគេដាក់នៅក្នុងមណ្ឌលចត្តាឡីស័កសម្ងាត់ដោយពួកគេបានចិញ្ចឹមសត្វឆ្មារនៅក្នុងផ្ទះរបស់ពួកគេ។ ប្រភពមួយបាននិយាយថា ក្រុមគ្រួសារមួយត្រូវបានផ្តន្ទាទោស...