កីឡា

FIFA ស្នើច្បាប់ថ្មីស្តីពីកាតលឿង សម្រាប់ព្រឹត្តិការណ៍ World Cup ដើម្បីជួយជៀសវាងការហាមឃាត់កីឡាករនៅវគ្គជម្រុះ

ទីក្រុង Vancouver ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ ពិភពលោក “FIFA” កំពុងរៀបចំកែសម្រួលច្បាប់សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក “World Cup” ស្តីពីកាតលឿង ដើម្បីធានាថា កីឡាករតិចជាងមុនត្រូវបានព្យួរ សម្រាប់ការប្រកួតជម្រុះសំខាន់ៗ នៅអាមេរិកខាងជើង។

នេះបើយោងតាមអ្នកដឹងពីផែនការនេះ បានប្រាប់ The Associated Press ពួកគេបាននិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ការលើកលែងទោសបន្ថែមសម្រាប់កាតលឿង និងការលុបចោលកំណត់ត្រាវិន័យរបស់កីឡាករ ២ ដងក្នុងអំឡុងពេលការប្រកួតបានពង្រីកនឹងត្រូវបានស្នើឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ FIFA នៅថ្ងៃអង្គារ ។ ពីព្រោះការសម្រេចចិត្តនេះមិនទាន់ជាផ្លូវការនៅឡើយទេ។

ព្រឹត្តិការណ៍ World Cup កីឡាករ ត្រូវតែទទួលការហាមឃាត់មួយប្រកួត ប្រសិនបើពួកគេត្រូវបានបង្ហាញ កាតលឿងក្នុងការប្រកួតពីរផ្សេងគ្នា ប៉ុន្តែពួកគេត្រូវបានលុបចោលនៅក្នុងការប្រកួតមុនៗ បន្ទាប់ពីវគ្គ ៨ ក្រុមចុងក្រោយ។ នោះធានាថាគ្មានកីឡាករណាម្នាក់នឹង ខកខានវគ្គផ្តាច់ព្រ័ត្រតាមរយៈការព្យួរ ដោយសារតែទទួលបានកាតលឿង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។

ការប្រកួត World Cup ដែលមានក្រុមចំនួន ៤៨ ដែលបានពង្រីក ជាមួយនឹងវគ្គជម្រុះបន្ថែមនៃវគ្គ ៣២ ក្រុម បាននាំឲ្យមានការពិនិត្យឡើងវិញរបស់ FIFA ដែលមានគោលបំណងជួយរក្សាកីឡាករនៅលើទីលាន។ FIFA ស្នើឲ្យលុបកំណត់ត្រាវិន័យរបស់កីឡាករមានកាតលឿងមួយសន្លឹកបន្ទាប់ពីវគ្គចែកពូលបីប្រកួត ដើម្បីឲ្យពួកគេចាប់ផ្តើមវគ្គជម្រុះឡើងវិញ។

ការលើកលែងទោសលើកទីពីរបន្ទាប់ពីវគ្គ៨ក្រុមចុងក្រោយនឹងត្រូវអនុវត្តចំពោះកីឡាករដែលទទួលបានកាតលឿងមួយសន្លឹកក្នុងអំឡុងពេលវគ្គជម្រុះបីលើកមុន និងក្រុមរបស់ពួកគេបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ព្រឹត្តិការណ៍ World Cup នឹងត្រូវលេងចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕

Most Popular

To Top