យោងតាមការចេញផ្សាយរបស់ The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Mo Salah ដែលត្រូវចាកចេញពី Liverpool នៅចុងរដូវកាលនេះ នោះនឹងអាចប្រកាសក្លឹបថ្មី របស់ខ្លួនហើយនៅប៉ុន្មានថ្ងៃខាងមុខ។
កន្លងមកកីឡាករអេហ្ស៊ីបរូបនេះ បានបញ្ជាក់ហើយថា គាត់នឹងត្រូវចាកចេញពី Liverpool នៅរដូវក្តៅខាងមុខនេះបន្ទាប់ ពីបានចំណាយពេល៩ឆ្នាំជាមួយគ្នា ប៉ុន្តែមិនមានព័ត៌មានអំពីក្លឹបថ្មី ដែលជាគោលដៅបន្ទាប់នោះទេ។
គួរឲ្យដឹងដែរថាកីឡាករ Salah កាលពីខែមិនា បានប្រកាសថានឹងចាកចេញពី Anfield ទាំងដែលកុងត្រាចាស់គឺ នឹងត្រូវបន្តរហូតទៅដល់ ឆ្នាំ២០២៧៕
ប្រែសម្រួល៖ស៊ុនលី
