កីឡា

Barcelona នឹងត្រៀមខ្លួនចរចា បន្តកុងត្រាខ្ចីជើង លើកទី២ កីឡាករ Rashford ពី Man UTD

យោងតាមការចេញ ផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអ្នកមានបុណ្យ Barcelona បានបើកការចរចា សាជាថ្មីជាមួយនឹងក្លឹប Man UTD ដើម្បីអាចធានាបាននូវកុងត្រាខ្ចីជើង លើកទី២កីឡាករ Marcus Rashford ។

ទោះបីជាមានព័ត៌មាន មិនផ្លូវការជាច្រើន អំពីការចរចាទិញកុងត្រា កីឡាករដាច់តែម្តង នៅអេស្បាញក្តី ប៉ុន្តែមិនមានការសម្រេចចិត្តណា មួយត្រូវបានធ្វើឡើងនោះទេសម្រាប់ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ។

ការចរចាធ្លាប់បានធ្វើឡើងដែរសម្រាប់ការផ្ទេរ ចេញពី Man UTD មកចូលរួម Barcelona ប៉ុន្តែតម្លៃខ្លួន៣០លានអឺរ៉ូ ក្នុងស្ថានភាពក្លឹបពេលនេះ ហាក់ដូចជាមិនអនុញ្ញាតិឲ្យការងារនេះ ប្រព្រឹត្តិបានជោគជ័យនោះទេ។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីបានផ្ទេរ មកចូលរួម Barcelona មកកីឡាកររូបនេះបានបង្ហាញខ្លួន ចំនួន៤៥ដង ដោយអាចស៊ុតបញ្ចូលទីបាន១៣លើក និងជួយមិត្តរួមក្រុមស៊ុតបាន១៣គ្រាប់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top