បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អង្គការ OPEC បូកប្រទេសមិនមែន OPEC ឬត្រូវបានស្គាល់ថា OPEC Plus នោះ គឺបានឈានទៅដល់កិច្ចព្រមព្រៀង មួយតាមរយៈ វិដេអូខល ក្នុងការបង្កើន ផលិតកម្មផលិតប្រេងបន្ថែមទៀត សម្រាប់ខែឧសភាមិថុនា និងកក្កដាខាងមុខនេះ ។ យោងតាមសេចក្តីថ្លែងការណ៍មួយដោយ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងអនុវត្តបទឈប់បាញ់រយៈពេលមួយខែជាឯកតោភាគី ប៉ុន្តែបានធ្វើឱ្យមានការលើកលែងចំពោះសកម្មភាពដែលរំខាន ដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាលរបស់រដ្ឋាភិបាលឡើយ ដែលប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួននៅក្នុងខែកុម្ភៈ ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមឧទ្ទាមជនជាតិ ភាគតិចចំនួនពីរក្រុមដែលរក្សាវត្តមានយ៉ាងខ្លាំងនៅក្នុងតំបន់រៀងៗខ្លួននៅតាមព្រំដែន ។ក្រុមទំាងនេះរាប់សិបក្រុមបាន ស្វែងរកស្វ័យភាពកាន់តែច្រើនពីរដ្ឋាភិបាលកណ្តាលពេលខ្លះតាមរយៈ ការតស៊ូប្រដាប់អាវុធ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រេស៊ីលបានកត់ត្រាដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៩១.០៩៣នាក់ និងអ្នកស្លាប់ចំនួន៣.៧៦៩នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១២.៨៣៩.៨៤៤នាក់ និងអ្នកស្លាប់ចំនួន៣២៥.២៨៤នាក់ ។ នៅក្នុងខែមីនា ពលរដ្ឋចំនួន៦៦.៨៦៨នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាប្រទេសធំបំផុតនៅអាមេរិកឡាទីន និងមានពលរដ្ឋច្រើនជាងគេបំផុត ។ មូលនិធិ Oswaldo Cruz បានឲ្យដឹងថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសបានចុះខ្សោយយ៉ាងខ្លាំង...
អូស្ត្រាលី៖ តាមរបាយការណ៍ថ្មីមួយថា ស្ទើរតែមួយភាគបីនៃដីកសិកម្មពិភពលោកមានហានិភ័យ ខ្ពស់នៃការបំពុលសម្រាប់ប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតដែលអាច ជ្រាបចូលក្នុងការផ្គត់ផ្គង់ទឹក និងប៉ះពាល់ដល់សុខភាពមនុស្សនេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅអូស្ត្រាលី បានពិនិត្យមើលថា តើសារធាតុគីមីកសិកម្មជិត១០០ប្រភេទត្រូវបាន គេប្រើប្រាស់នៅទូទាំង ១៦៨ ប្រទេសដើម្បីកំណត់ថា តើថ្នាំសម្លាប់សត្វល្អិត ណាដែលលើសពីកម្រិតដែលបានណែនាំ។ ការស្រាវជ្រាវបានរកឃើញថា ៦៤ ភាគរយនៃផ្ទៃដីកសិកម្មមានកម្រិតនៃថ្នាំគីមី មានកម្រិតខ្ពស់ជាងអ្វីដែលឧស្សាហកម្មចាត់ទុកថា មិនផ្តោតលើផលប៉ះពាល់។...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថយ៉ាងហោចណាស់ មានមនុស្ស៤៨នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅគ្រា ដែលរថភ្លើង បានរត់ធ្លាក់ផ្លូវរូងក្រោមដីមួយ នៅលើដែនកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បន្ទាប់ពីទំនងជាបុករថយន្តដឹកទំនិញ មួយនៅក្នុងគ្រោះមហន្តរាយផ្លូវដែក ដ៏អាក្រក់បំផុតរបស់កោះនេះក្នុងរយៈពេលយ៉ាងតិច០៤ទស្សវត្សរ៍កន្លងមកនេះ ។ អង្គភាពពន្លត់អគ្គីភ័យបាននិយាយថា...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភពីការបង្កើនភាពតានតឹង របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Price បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងមានការ ព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនូវសកម្មភាពឈ្លានពាន និងបង្កហេតុរបស់ រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន រួមទាំងការរំលោភបទឈប់បាញ់នៅខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាលឱ្យទាហានអ៊ុយក្រែន...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី – ចិន ត្រូវបានពង្រឹងប្រកប ដោយគុណភាពនិងបន្តពង្រឹងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានប្រាប់កម្មវិធីជជែកអំពីហ្គេមនៅ លើកញ្ចក់ទូរទស្សន៍រុស្ស៊ីថា ចំណងទាក់ទងទ្វេភាគី ត្រូវបានបង្កើតឡើងដោយផ្អែក លើមូលដ្ឋានច្បាស់លាស់ និងគោលដៅនៃផលប្រយោជន៍រួមគ្នា។ លោកបានលើកឡើងថា“ អន្តរកម្មជាយុទ្ធសាស្ត្រ...
បរទេស៖ កាលពីសប្តាហ៍មុន ប្រទេសកាណាដារួមជាមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហគមន៍អ៊ឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្រ្តីចិន ជុំវិញការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង របស់ប្រទេសចិន ដែលជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ ដើម្បីសងសឹកវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកការទូតចិនម្នាក់បានឈានដល់ទំនាក់ទំនងប្រេះស្រាំ រវាងប្រទេសអាស៊ីនិងកាណាដា ដោយចាប់ផ្តើមការវាយលុកប្រព័ន្ធផ្សព្វផ្សាយ...
បរទេស៖រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងដាក់វិធានការបន្ទាន់នានា ដូចជាការកំណត់ម៉ោងពាណិជ្ជកម្មកាន់តែខ្លី និងស្នើឲ្យប្រជាជនធ្វើការងារពីផ្ទះ និងផ្អាកធ្វើសកម្មភាពនានាដូចជាការច្រៀងខារ៉ាអូខេជាដើម នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Osaka ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជម្ងឺកូវីដ១៩។ អភិបាលខេត្ត Osaka លោកស្រី Hirofumi Yoshimura បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ភ្លើងជ័យអូឡាំពិក នៅក្នុងទីក្រុងធំនៃខេត្ត គួរតែត្រូវបានផ្អាកសិន ក្រោយមួយថ្ងៃបន្ទាប់ពីលោកស្រី លើកឡើងពីក្តីព្រួយបារម្ភ ស្តីពីការកើនឡើងនៃការឆ្លងរលកទី៤។ ចំណែករដ្ឋមន្ត្រីសេដ្ឋកិច្ច លោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុមទីប្រឹក្សាជាន់ខ្ពស់របស់ប្រទេសអាមេរិកនិងហ្វីលីពីន បានជួបជុំគ្នាដើម្បីពិភាក្សា និងចែករំលែកគ្នាអំពីបញ្ហា ព្រួយបារម្ភរបស់ខ្លួនរៀងខ្លួន ទៅលើសកម្មភាព ចុងក្រោយរបស់ជនជាតិចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បុង។ កិច្ចពិភាក្សាគ្នាដែលត្រូវបានធ្វើឡើងតាមរយៈ តាមការខលទូរស័ព្ទក្នុងនោះហ្វីលីពីបានពណ៍ថាបច្ចុប្បន្នវត្តមានរបស់ទូកចិនរាប់រយ គ្រឿងដែលកំពុងមានវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Whitsum Reef ដែលស្ថិតនៅក្នុងសមុទ្រចិន ភាគខាងត្បូងដែលវាជា សកម្មភាពគម្រាមកំហែង។ រដ្ឋាភិបាលនៃទីក្រុងម៉ានីលបានបញ្ជាក់ថា ទូកតូចធំទាំងនោះគឺសង្ស័យថាស្ថិតនៅក្រោមការបញ្ជានិងផ្ទុកទៅដោយយោធារបស់ចិនប៉ុន្តែទូតចិន បានឆ្លើយតបថាទូកទាំងនោះគឺគ្រាន់តែធ្វើការជ្រកកោនបណ្តោះ អាសន្នដោយសារបញ្ហាអាកាសធាតុ...