ព័ត៌មានអន្តរជាតិ

CDC ៖ ជនជាតិអាមេរិក ទទួលថ្នាំបង្ការទំាង២ លើកអាចចេញទៅខាងក្រៅ ដោយគ្មានរបាំងមុខ

អាមេរិក ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បាននិយាយថា ទីបំផុតជនជាតិ អាមេរិក ដែលទទួលថ្នាំបង្ការទំាង ២លើក ដោយជោគជ័យអាចចេញ ទៅខាងក្រៅដោយគ្មានញញើត ជាពិសេស នៅពេលចូលរួមព្រឹត្តិការណ៍ ដែលមានមនុស្សច្រើន ដូចជាការប្រគុំតន្រ្តី ការហែក្បួន ឬការលេងកីឡាបេស្បល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

លោកវេជ្ជបណ្ឌិត Rochelle Walensky នាយក CDC បានមានប្រសាសន៍ នៅក្នុង សន្និសីទសារព័ត៌មានមួយ នៅសេតវិមានថា ប្រសិនបើអ្នកបានទទួលថ្នាំ បង្ការពេញលេញ មានន័យថា លោកចាក់ទាំង២លើកអ្វីៗ នឹងមានសុវត្ថិភាពសម្រាប់អ្នក ។
មានស្ថានភាពជាច្រើន ដែលជនជាតិអាមេរិក មិនចាំបាច់ពាក់របាំងមុខ ប្រសិនបើពួកគេត្រូវបានទទួលថ្នាំ បង្ការពេញលេញជា ពិសេសនៅខាងក្រៅ។
ដរាបណាពួកគេចង់ នៅខាងក្រៅ លុះត្រាទទួលបានចាក់វ៉ាក់សាំងពេញលេញ ឥឡូវនេះអាចធ្វើលំហាត់ប្រាណ ចូលទៅកាន់ការជួបជុំតូច ឬភោជនីយដ្ឋានជាមួយ មនុស្ស ត្រូវបានចាក់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំង ។ វាកើតឡើងចំពេលមានភ័ស្តុតាង កើនឡើង ហើយទីបំផុតត្រូវបាន ទទួលស្គាល់ដោយ CDC ថា ការចម្លងនៅខាងក្រៅ នៃវីរុសនេះគឺកម្រមានណាស់ មានចំនួនតិចជាង ១០ ភាគរយនៃករណី ។
ការហានិភ័យទាំងនោះ ត្រូវបានផ្សារភ្ជាប់ជាចម្បង ទៅនឹងព្រឹត្តិការណ៍ ដែលមានមនុស្សកុះករ អាចប្រែក្លាយទៅជាព្រឹត្តិការណ៍ រីករាលដាលខ្លាំង ឬមនុស្សដែលមានទំនាក់ ទំនងជិតស្និទ្ធនឹងគ្នា ។ ការណែនាំថ្មីរបស់ CDC បាននិយាយថា ទោះយ៉ាង ណានៅកន្លែង មានមនុស្សកុះករដូចជា ការប្រគំតន្ត្រីព្យុហយាត្រា ឬព្រឹត្តិការណ៍កីឡា សូម្បីតែអ្នកចាក់វ៉ាក់សាំង ក៏នៅតែត្រូវពាក់ម៉ាសផងដែរ ។

ការណែនាំគឺគ្រាន់តែថា ដំបូន្មានអំពីអ្វីដែលទីភ្នាក់ងារសុខភាពយល់ថា មានសុវត្ថិភាព ហើយមិនអាចអនុវត្តបាន វាអាស្រ័យលើរដ្ឋ និងទីក្រុងនានាត្រូវចេញ អាណត្តិរបាំង និងការរឹតបន្តឹងផ្សេងទៀត ។ រដ្ឋជាច្រើនរួមទាំងរដ្ឋ Massachusetts និង Kentucky បានរំកិលគោលការណ៍ណែនាំ របស់ពួកគេស្តីពីការពាក់របាំង មុខនៅខាងក្រៅ ដើម្បីរង់ចាំការអាប់ដេត លើគោលការណ៍ណែនាំ៕ដោយ៖លី ភីលីព

Most Popular

To Top