វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០៨នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងបាញ់ប្រហារ ចំនួន០៣កន្លែង កាលពីថ្ងៃអង្គារ នៅទីក្រុងម៉េត្រូប៉ូលីតែន នៅតំបន់ Atlanta នៅរដ្ឋចរចា សហរដ្ឋអាមេរិក ។ នៅក្នុងតំបន់ Cherokee អំពើបាញ់ប្រហារមួយ ត្រូវបានគេរាយការណ៍ នៅវេលាម៉ោង៥និង០០នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង០០នាទីម៉ោងសកល...
អង់គ្លេស ៖ ការសិក្សាថ្មីរបស់អង់គ្លេសបានបង្ហាញថា បុរសខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាងការផឹកស្រាបៀរ របស់ពួកគេបំផ្លាញ ជាតិខ្លាញ់ ខណៈស្ត្រីដុតបំផ្លាញជាតិ ខ្លាញ់ក្នុងខ្លួនច្រើនអំឡុង ពេលហាត់ប្រាណជាប្រចាំទៅវិញ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្នុងកំឡុងពេលធ្វើតេស្តិ៍ ជិះកង់នៅសាកលវិទ្យាល័យ Bath មានមនុស្សពេញ វ័យចំនួន៧៣នាក់ ដែលមានអាយុចន្លោះពី១៩ទៅ៦៣ឆ្នាំ ខណៈស្ត្រី៣២នាក់ បានវាស់កម្រិតជាតិ...
អេហ្ស៊ីប ៖ អ្នកបុរាណវិទូ នៅប្រទេសអេហ្ស៊ីប បានរកឃើញព្រះវិហារគ្រឹស្តសាសនា ដ៏ធំវ័យចំណាស់ មួយមានវិហារ កោសិកាព្រះសង្ឃចំនួន៣ និងរូបគំនូរនៅតាមគម្ពីរ ដែលមានអាយុកាលប្រហែល ១៥០០ ឆ្នាំនេះបើយោងតាមការ ចេញផ្សាយពីគេហ ទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញនៅតំបន់Tal Ganoub Qasr al-Agouz ជាតំបន់វាលខ្សាច់ខាងលិច Bahariya Oasis...
អាមេរិក ៖ ក្រុមប្រឹក្សាសុវត្ថិភាព ដឹកជញ្ជូនជាតិ និងសុវត្ថិភាពសហព័ន្ធព្រមានថា (NTSB)បានព្រមានថា ក្រុមហ៊ុន Tesla កំពុងប្រើប្រាស់ អតិថិជន ជាដើម្បីសាកល្បងបច្ចេកវិទ្យាបើកបរស្វ័យ យ័ត របស់ខ្លួនមុន ពេលវាត្រូវបានអនុម័តជាផ្លូវការ និងស្តីបន្ទោសទីភ្នាក់ងារ បងប្អូនរបស់ខ្លួន ដែលអនុញ្ញាតឱ្យវាកើតឡើង ។ CNBC រាយការណ៍ថា នៅក្នុងលិខិតមួយផ្ញើទៅរដ្ឋបាល សុវត្ថិភាពចរាចរណ៍...
អាមេរិក ៖ ប្រហោងខ្មៅដ៏អស្ចារ្យ ដែលមានម៉ាស់ ប្រហែល៣លានដងច្រើន ជាងពន្លឺព្រះអាទិត្យ ដោយមានចលនា ១១០,០០០ម៉ាយ ក្នុងមួយម៉ោង តាមរយៈកាឡាក់ស៊ី ចម្ងាយ២៣០ លានឆ្នាំពន្លឺពីផែនដី អាចជាលទ្ធផល នៃការរួមបញ្ចូលគ្នា ជាមួយគ្នា ២ ដងនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌល Harvard...
បរទេស៖ ប្រទេសថៃនៅថ្ងៃអង្គារ បានបន្ថែមករណីឆ្លងវីរុសថ្មីចំនួន ១៤៩នាក់បន្ថែមទៀត ដែលភាគច្រើនរកឃើញនៅទីក្រុងបាងកក ដែលនាំឱ្យមានចំនួនករណី ឆ្លងវីរុសសរុបដែលបានបញ្ជាក់ចាប់តាំងពីការរាតត្បាតរាល កើនដល់ ២៧ ១៥៤នាក់ និងមានចំនួន អ្នកស្លាប់ចំនួន ៨៧ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិកនិងជប៉ុន បានបើកកិច្ចពិភាក្សាគ្នាមួយ នៅក្នុងទីក្រុងតូក្យូដើម្បីអាច អាចបង្កើនទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាឧបទ្វីបកូរ៉េផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចូលរួមកិច្ចប្រជុំដែលត្រូវបានគេដាក់ឈ្មោះថា 2+2 ជាមួយនឹង រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi ព្រមទាំងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi...
បរទេស៖មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានលើកឡើងពីក្តីព្រួយបារម្ភស្តីពីឥរិយាបថរបស់ចិននៅទីក្រុងហុងកុង តំបន់ស្វយ័តស៊ីនជាំង និងតំបន់នានាផ្សេងទៀត និងបាននិយាយថា វាមិនស្របនឹងបទបញ្ជាអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមគ្នា ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងសមភាគីជប៉ុន បាននិយាយថា ពួកគេមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការវិវត្តដ៏គួរឲ្យរំខានថ្មីៗនេះនៅក្នុងតំបន់ ដូចជាច្បាប់ការពារដែនសមុទ្ររបស់ចិនជាដើម។ តាមសេចក្តីរាយការណ៍...
បរទេស៖បើទោះជាអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ព្រមានមិនឲ្យផ្អាកការជំរុញឲ្យចាក់ថ្នាំវ៉ាក់សាំងក៏ដោយ ក៏ប្រទេសអឺរ៉ុបធំៗនានា បានផ្អាកប្រើប្រាស់ជាបណ្ដោះអាសន្ន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ផលិតដោយក្រុមហ៊ុន AstraZeneca-Oxford ស្របពេលមានរបាយការណ៍មួយចំនួនតូចពាក់ព័ន្ធរឿងមានការកកឈាមរបស់បុគ្គលដែលបានទទួលថ្នាំវ៉ាក់សាំងនោះ។ ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្គាល់ ស្លូវេនី និងស៊ីប បានប្រកាសថា ពួកគេបានផ្អាកចាក់ថ្នាំវ៉ាក់សំាងឲ្យប្រជាពលរដ្ឋខ្លួននៅថ្ងៃចន្ទ ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេសអ៊ីស្លង់និងប្រទេសហូឡង់ បានប្រកាសពីការផ្អាកការចាក់ថ្នាំរបស់ខ្លួន ក្រោយប្រទេសន័រវេសកំណត់ឃើញករណីកកឈាមនិងការចេញឈាមចំនួន៤ករណី ក្នុងមនុស្សពេញវ័យ ដែលទទួលបានការចាក់ថ្នាំវ៉ាក់សាំង...
បរទេស៖ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យូជុង តាមសេចក្តីរាយការណ៍ បានរិះគន់សមយុទ្ធយោធាដែលកំពុងតែ ប្រព្រឹត្តទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានព្រមានរដ្ឋបាលសហរដ្ឋអាមេរិកថ្មីថា ក្លិនផ្សែងអាវុធដែល រសាត់តាមព្រំដែន នឹងមិនជួយនាំមកនូវសន្តិភាពនោះទេ។ សេចក្តីថ្លែងការណ៍របស់ប្អូនស្រីលោក គីម ជុងអ៊ុន នេះ គឺជាសារចំហដំបូងរបស់កូរ៉េខាងជើងជូនដល់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងនៅក្នុងខែមករាមក ហើយវាត្រូវបានធ្វើឡើង ក្នុងពេលមួយថ្ងៃមុនរដ្ឋមន្ត្រីការបរទេសអាមេរិក...