ព័ត៌មានអន្តរជាតិ

តុលាការកំពូល អាមេរិក គាំទ្រ Google ក្នុងការប្រយុទ្ធប្រឆាំង នឹងការរក្សាសិទ្ធិនឹង Oracle

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យា បានធូរស្បើយហើយ បន្ទាប់ ពីតុលាការកំពូល បានយល់ព្រម នឹងក្រុមហ៊ុន Google នៅក្នុងជម្លោះកម្មសិទ្ធិបញ្ញា ជាមួយក្រុមហ៊ុន Oracle ដោយតុលាការ ជាន់ខ្ពស់ បាននិយាយថា Google មិនបានធ្វើអ្វីខុសទេ ក្នុងការថតចម្លងលេខកូដ ដើម្បីអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Android ដែលបានប្រើនៅលើស្មាតហ្វូនភាគច្រើន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ដើម្បីបង្កើតប្រព័ន្ធ ប្រតិបត្តិការ Android ដែលបានចេញផ្សាយ នៅឆ្នាំ ២០០៧ Google បានសរសេរកូដកុំព្យូទ័រថ្មី រាប់លានបន្ទាត់ ហើយវាក៏ត្រូវ បានប្រើប្រហែល ១១,៥០០ បន្ទាត់ នៃលេខកូដដែលបានរក្សាសិទ្ធិ ជាផ្នែកមួយ នៃវេទិកាJava របស់ Oracle ។ Oracle បានប្តឹងស្វែងរកប្រាក់ រាប់ពាន់លានដុល្លារ ។ ប៉ុន្តែតុលាការកំពូលបានគាំទ្រ ៦-២ ជាមួយ Google ដោយពណ៌នាការចម្លងនេះថា ជាការប្រើប្រាស់ត្រឹមត្រូវ ។

លទ្ធផលនេះជាអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើនទាំងខ្នាតធំ និងតូចកំពុងចាប់ផ្តើម រួមទាំងក្រុមហ៊ុន Microsoft និងក្រុមហ៊ុនIBMស្ថិតក្នុងចំណោមឧស្សាហកម្មធ្ងន់ៗ បានធ្វើសេចក្តីរាយការណ៍ខ្លីៗ គាំទ្រ Google នៅក្នុងករណីនេះ។ ពួកគេ និងអ្នកផ្សេងទៀតបានព្រមានថា ការសម្រេចចិត្តប្រឆាំង នឹង Mountain View ក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ា អាចមានផលវិបាកយ៉ាងខ្លាំង រារាំងការបង្កើតថ្មីនិងការអភិវឌ្ឍន៍ផ្នែកទន់ដែលកំពុងដំណើរការ ។

ក្រុមហ៊ុន Oracle បានទទួលការគាំទ្រ ពីឧស្សាហកម្មភាព យន្ត និងការថតសំឡេងក៏ដូចជាអ្នកចេញពុម្ពផ្សាយ គាំទ្រការរក្សាសិទ្ធិ ដែលមានការពង្រីក ដើម្បីការពារប្រាក់ចំណេញ របស់ពួកគេពីបញ្ជីភាពយន្ត កម្មវិធីទូរទស្សន៍ និងតន្ត្រី។ រដ្ឋបាល Trump ក៏បានគាំទ្រ Oracle ផងដែរ​ ៕ដោយ៖លី ភីលីព

Most Popular

To Top