តារាសម្ដែងហុងកុងវ័យ ៦៦ឆ្នាំ លោក Liu Kai Chi បានទទួលមរណភាពហើយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រោយជំងឺមហារីកក្រពះ ធ្វើទុក្ខខ្លាំងតាំងពីខែធ្នូ ឆ្នាំមុនមក ។ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន តារាជើងចាស់រូបនេះ បានលាចាកលោកហើយ នៅមន្ទីរពេទ្យ Prince of Wales Hospital...
អាមេរិក ៖ ការសិក្សាមួយ បានរកឃើញថា ខ្យល់បក់របស់ភព ព្រហស្បតិ៍ឡើងដល់ ១៤៤៨គីឡូម៉ែត្រ ក្នុងមួយម៉ោងពោល គឺលឿន ជាងខ្យល់ព្យុះ៣ដង ក្នុងកំឡុងពេលព្យុះកំបុតត្បូងខ្លាំងបំផុត នៅលើផែនដី នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ តារាវិទូមកពី Laboratoire d’Astrophysique de Bordeaux បានតាមដានម៉ូលេគុល ដែលបន្សល់ទុក...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple អាចនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកដំណើរការកំណែរឹងមាំ បន្ថែមទៀតរបស់ខ្លួនគឺ Apple Watch ដែលជាឧបករណ៍ មានប្រជាប្រិយបំផុតផលិតឡើង ផ្តោតសំខាន់ទៅលើកីឡាករ-កីឡាការិនី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ‘Explorer Edition’ វាត្រូវបានគេដាក់ឈ្មោះថា នឹងមានស៊ុមកៅស៊ូប្រើប្រាស់បានយូរជាងនេះ និងផលប៉ះពាល់បន្ថែម ដើម្បីទប់ទល់នឹងបរិស្ថានធ្ងន់ធ្ងរ។...
ប្រេស៊ីល ៖ អ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាមួយ បានរកឃើញថា ព្រៃត្រូពិចអាម៉ាហ្សូន ពេលនេះបានបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ច្រើន ជាងដែលវាអាចផ្ទុកបាន ដោយសារអគ្គីភ័យ គ្រោះរាំងស្ងួត និងការបាត់បង់ព្រៃឈើ នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ការវិភាគបង្ហាញ ពីផលប៉ះពាល់ ទៅលើបរិស្ថាន នៃព្រៃត្រូពិចជាកន្លែងជីវចម្រុះបំផុត នៅលើពិភពលោកបានក្លាយ ជាអវិជ្ជមានដែលជាលទ្ធផល...
ព្រុចសែល៖ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃច័ន្ទបានព្រមាន អំពី“ ឥទ្ធិពលដូមីណូ” នៃវិបត្តិសេដ្ឋកិច្ចដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកស្រី បានប្រាប់កិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីបំណុលអន្តរជាតិ និងសាច់ប្រាក់ងាយស្រួលថា “យើងប្រថុយនឹងវិបត្តិជំងឺរាតត្បាត បិទបាំងវិបត្តិមួយចំនួនទៀត ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍” ។ នៅក្នុងនោះដែរលោកស្រី...
បរទេស ៖ អគ្គមេបញ្ជាការ អ៊ុយក្រែន លោក Ruslan Khomchak បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី កំពុងតែបង្កើន កងកម្លាំងប្រដាប់អាវុធ នៅជិតព្រំដែនអ៊ុយក្រែន ជាការគម្រាមកំហែង ដល់សន្តិសុខប្រទេស និងបានចោទទីក្រុងមូស្គូ ពីបទប្រើប្រាស់គោល នយោបាយដ៏គឃ្លើន ចំពោះទីក្រុងកៀវ ។ នៅក្នុងការថ្លែង ទៅកាន់រដ្ឋសភា លោក...
បរទេស ៖ ប្រទេសកូរ៉េខាងជើង បានខ្នះខ្នែងខ្លាំងឡើង នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងដំណើរប្រកួតប្រជែង អាវុធអន្តរកូរ៉េមួយ ដែលបាននាំទៅការរីកសុះសាយ នៃមីស៊ីលវាយប្រហារ ក្នុងចម្ងាយខ្លី នៅលើឧបទ្វីប កូរ៉េ និងបានធ្វើឲ្យទីក្រុងព្យុងយ៉ាង ខិតចូលទៅកាន់តែជិតការ ដាក់ពង្រាយប្រើប្រាស់ អាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្រ ។ ការប្រឹងប្រែងជាច្រើនឆ្នាំ របស់កូរ៉េខាងជើង អភិវឌ្ឍផលិតមីស៊ីលមានសមត្ថភាព អាចគេចពីការតាមចាប់សញ្ញា...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្នើសុំការដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដូចជាវិបត្ដិជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Guterres បានលើកឡើងថា“ កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការងាររួមរបស់យើង នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅក្នុងការប្រជុំជាក់ស្តែងមួយ។ លោកបានលើកឡើងថា ដើម្បីបញ្ចប់ជំងឺរាតត្បាតគ្រប់ទីកន្លែងវាចាំបាច់ត្រូវមានផែនការចាក់វ៉ាក់សាំងសកល ហើយសហរដ្ឋអាមេរិក អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះ។ ...
អាមេរិក ៖ អង្គការអវកាសណាសា បានធ្វើការសាកល្បងដំបូង របស់ខ្លួនសម្រាប់យានអវកាស Orion មុនបំពេញបេសកកម្ម លើកដំបូងទៅកាន់ភពព្រះច័ន្ទ របស់ Artemis នាពេលខាងមុខនេះទីក្រុង Hampton រដ្ឋ Virginiaនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ម៉ាស៊ីនថតបានចាប់យកយន្ត ដូចមួក១១ហ្វីតដែលធ្លាក់ចូលទៅក្នុងអាងស្តុកទឹក ដ៏ធំមួយនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងចុះចតរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Langley នៅទីក្រុង Hampton...
អ៊ីស្លាម៉ាបាដ៖ លោកប្រធានាធិបតីបានឲ្យដឹងថា លោកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយដូស ប៉ុន្តែអង្គបដិប្រាណបានចាប់ផ្តើម អភិវឌ្ឍបន្ទាប់ពីការចាក់លើកទី២ ដែលនៅសល់ក្នុងមួយសប្តាហ៍ ហើយក៏ត្រូវបានធ្វើតេស្ដរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះប្រទេសប៉ាគីស្ថាន កំពុងប្រឈមនឹងរលកវីរុសទី៣ ហើយអត្រាវិជ្ជមានរបស់ជាតិកាលពីថ្ងៃច័ន្ទ ត្រូវបានកត់ត្រាជាង ១១ ភាគរយខណៈអត្រាភាពវិជ្ជមានរបស់បុគ្គលនៅតាមបណ្តាស្រុកមួយចំនួន ត្រូវបានកត់ត្រាខ្ពស់ជាង ២០ ភាគរយ ។ រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានករណីវិជ្ជមានជាង...