ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រព្រមាន ៖ ​ព្រៃត្រូពិចអាម៉ាហ្សូន បច្ចុប្បន្នបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ច្រើនជាង ដែលវាអាចផ្ទុកបាន

ប្រេស៊ីល ៖ អ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាមួយ បានរកឃើញថា ព្រៃត្រូពិចអាម៉ាហ្សូន ពេលនេះបានបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ច្រើន ជាងដែលវាអាចផ្ទុកបាន ដោយសារអគ្គីភ័យ គ្រោះរាំងស្ងួត និងការបាត់បង់ព្រៃឈើ នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

ការវិភាគបង្ហាញ ពីផលប៉ះពាល់ ទៅលើបរិស្ថាន នៃព្រៃត្រូពិចជាកន្លែងជីវចម្រុះបំផុត នៅលើពិភពលោកបានក្លាយ ជាអវិជ្ជមានដែលជាលទ្ធផល នៃសកម្មភាពរបស់មនុស្ស ។ ការកាប់បំផ្លាញព្រៃឈើ អគ្គីភ័យ ខុសច្បាប់ និងការចិញ្ចឹមគោ បាននាំឲ្យមានការកើនឡើង នូវទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកាន់តែច្រើនឡើងៗ មានន័យថា ពេលនេះព្រៃកំពុងតែហួតដល់ កម្រិតមេតាណុល និងនីត្រាតអុកស៊ីតខ្ពស់ជាង ដែលវាកំពុងស្រូប យកកាបូនឌីអុកស៊ីត ។

អ្វីដែលគួរឲ្យព្រួយបារម្ភ នៃការរកឃើញនេះបង្ហាញថា ព្រៃអាម៉ាហ្សូនពិតជាអាចធ្វើអោយកម្ដៅផែនដី កាន់តែអាក្រក់ជាជាង ជួយកាត់បន្ថយវា។ ឧស្ម័នកាបូនិចបានផ្តោតសំខាន់បំផុត នៃការស្រាវជ្រាវមុន ៗ ទៅលើឥទ្ធិពលរបស់អាម៉ាហ្សូន ទៅលើការឡើងកម្ដៅ ផែនដី ព្រោះវាជាឧស្ម័នផ្ទះកញ្ចក់ មានច្រើនបំផុត នៅក្នុងបរិយាកាស ហើយព្រៃអាម៉ាហ្សូន គឺជាកន្លែងលិចកាបូនធំ ជាងគេបំផុត នៅលើពិភពលោក ។

ដូច្នេះវដ្តកាបូនត្រូវ បានគេដាក់យ៉ាងរឹងមាំ នៅចំកណ្តាលនៃការពិភាក្សាជុំវិញវិបត្តិអាកាសធាតុ ដែលកំពុងកើតមាន។ ទោះយ៉ាងណាមេតាន និងនីត្រាតអុកស៊ីដជាសារធាតុគីមី ដ៏ខ្លាំងក្លាដែលមាន អាយុកាលខ្លីជាង ហើយវាកើតឡើង ក្នុងកម្រិតទាបបំផុត ចំណែកការសិក្សាដំបូង បង្អស់បានពិនិត្យមើល កត្តាទាំងអស់ អាចប៉ះពាល់ដល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងអស់ ហើយបានរកឃើញថា ជាទូទៅព្រៃអាម៉ាហ្សូន ប្រហែលជាបានចេញពីផ្នែក នៃដំណោះស្រាយទៅផ្នែកមួយ នៃបញ្ហា ៕ដោយ៖លី ភីលីព

Most Popular

To Top