ចិន ៖ ការសិក្សាមួយបាន រាយការណ៍ថា គ្រោងឆ្អឹងហ្វូស៊ីល នៃសត្វបក្សីដាយណូស័រ ដែលកំពុងក្រាបនៅលើសំបុកពង ដែលសម្បូរទៅដោយអំប្រ៊ីយ៉ុង ត្រូវបានរក្សាទុកនៅខាងក្នុង រកឃើញពីប្រទេសចិន បង្ហាញលើពិភពដំបូង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ របកគំហើញនេះគឺជាពិភពដំបូង គេសម្រាប់ពពួកដាណូស័រ ស្លាប Oviraptorosaur ជា ក្រុមមួយ នៃក្រុមដាយណូស័រ មានលក្ខណៈដូចសត្វស្លាប ដោយមានការលូតលាស់...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣នាក់ គិតត្រឹមថ្ងៃទី១៥ ខែមីនា ដែលបានកើនឡើងលើស០៥ករណីធៀបនឹងមួយថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មីទាំងនេះគឺជាអ្នកនាំចូល ដែលមានប្រភពមកពីបរទេស ។ ចំនួនករនីថ្មីមិនមានបញ្ចេញរោគសញ្ញា...
ប៉េកាំង៖ ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រចិន ត្រូវបានវាយប្រហារចំពេលមានការបង្ក្រាបបង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងរ៉ង់ហ្គូន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថារោងចក្រចំនួន ៣២កន្លែង នៅក្នុងទីក្រុងរ៉ង់ហ្គូនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតជាទឹកប្រាក់ ៣៧ លានដុល្លារ និងបណ្តាលឲ្យ និយោជិក ២ នាក់រងរបួសនៅពេលដែលកម្លាំងសន្តិសុខបានធ្វើការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើក្រុមបាតុករ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់បាត់បង់ជីវិត។ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅតាមទីប្រជុំជន ដែលមានរោងចក្រក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងនោះដែរស្ថានទូតចិនប្រចាំទីក្រុងរ៉ង់ហ្គូន...
សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាមនៅថ្ងៃអង្គារនេះ ដើម្បីលុបចោលកិច្ចព្រមព្រៀងសន្តិភាព យោធាជាមួយកូរ៉េខាងត្បូង និងដកអង្គភាពការងាររបស់គណបក្ស ដែលមានភារកិច្ចក្នុងការសន្ទនា គ្នារវាងកូរ៉េ ខណៈដែលលោកស្រីបានរិះគន់កូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក។ លោកស្រី គីម យ៉ូជុង ក៏បានព្រមានដល់រដ្ឋបាលអាមេរិក ថ្មីរបស់ប្រធានាធិបតីលោក ចូ បៃដិន កុំធ្វើអំពើអរិភាពបែបនេះ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងរៀបចំកិច្ចប្រជុំ“ រដ្ឋមន្ត្រីការបរទេស និងការពារជាតិ” ២ បូក ២ នៅចុងសប្តាហ៍នេះដោយផ្តោតសំខាន់លើការពង្រឹងសម្ព័ន្ធមិត្តទ្វេភាគីឡើងវិញ នៅចំពោះមុខបញ្ហាកូរ៉េខាងជើង និងចិន។ រដ្ឋមន្រ្តីការបរទេស Chung Eui-yong និងរដ្ឋមន្រ្តីការពារជាតិ Suh Wook នឹងចូលរួមជាមួយសមភាគីអាមេរិករបស់ពួកគេគឺលោក Antony Blinken និង...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ នេះបានឲ្យដឹងថា រដ្ឋធានីក្រុងប៉េកាំង បានកំពុងតែទទួលរងការវាយប្រហារ ដោយព្យុះខ្សាច់ដ៏អាក្រក់មួយ ដែលត្រូវបានចិន ហៅថា ជាគ្រោះធម្មជាតិ មិនធ្លាប់កើតមានឡើយ ក្នុងរយៈពេលមួយ ទសវត្សចុងក្រោយនេះ។ ប្រភពដដែលបានឲ្យដឹងទៀត ថា ព្យុះនេះត្រូវបានគេដឹងថា បានថែមទាំងបណ្តាល ឱ្យមានការកើនឡើង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងការ វាស់វែងនៃការបំពុលបរិយាកាសធៀប...
បរទេស៖មេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលីនិងជប៉ុន បានព្រមព្រៀងគ្នាក្នុងការ ប្រមូលហិរញ្ញប្បទាន ធ្វើការផលិតនិងចែកចាយ បញ្ជូនថ្នាំវ៉ាក់សាំ កូរ៉ូណា១ពាន់លានដូស ទៅទូទាំងអាស៊ី នៅចុងឆ្នាំ២០២២ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសឥណ្ឌា។ តាមសេចក្តីរាយការណ៍ ប្រទេសក្រុមទាំង៤ ចង់ពង្រីកការចាក់ថ្នាំវ៉ាក់សាំងលើពិភពលោក និងទប់ស្កាត់កិច្ចការការទូតនៃការចាក់ថ្នាំវ៉ាក់សាំងចិន ដែលកំពុងតែកើនឡើង នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក។ ឥណ្ឌាគឺអ្នកផលិតថ្នាំវ៉ាក់សាំងដ៏ធំបំផុតមួយលើពិភពលោក។ ក្រោយជំនួបកំពូលនៃប្រទេសទាំង៤នោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក...
បរទេស៖ទីភ្នាក់ងារសារព័ត៌មាន MEM MIDDLE EAST MONITOR ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កងកម្លាំងរបស់ប្រទេសតួកគី នៅពេលថ្មីៗនេះ បានបង្កើតមូលដ្ឋានយោធាថ្មីមួយ នៅខាងជើងទីក្រុងរ៉ាក្វា ស្ថិតនៅក្នុងប្រទេសស៊ីរីភាគខាងកើត។ ប្រភពព័ត៌មាននានាបាននិយាយនៅថ្ងៃម្សិលមិញថា មូលដ្ឋានយោធាថ្មីនោះ មានបំពាក់ដោយប្រព័ន្ធការពារដែនអាកាសព្រមានប្រាប់អាសន្នមុន ដើម្បីទប់ស្កាត់ការគម្រាមកំហែងនានាបង្កឡើងដោយ យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ។ មូលដ្ឋានយោធាថ្មីនេះ មានទីតំាងស្ថិតនៅជិតផ្លូវអន្តរជាតិ ឈ្មោះផ្លូវហៃវ៉េ...
បរទេស ៖ សហរដ្ឋអាមេរិក ហាក់ត្រៀមបន្តវត្តមាន កងទ័ពខ្លួននៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហួសពីកាលកំណត់ថ្ងៃទី០១ ខែឧសភា ដែលបានព្រមព្រៀងគ្នា ជាមួយពួកតាលីបង់ កាលពីឆ្នាំមិញ ទន្ទឹមនឹងការប្រឹងប្រែងរក្សា កិច្ចព្រមព្រៀងសន្តិភាព បណ្ដោះអាសន្ន ដែលអាចបញ្ចប់សង្គ្រាមដ៏វែងបំផុត របស់អាមេរិក និង អនុញ្ញាតឲ្យលោកប្រធានាធិបតី ចូ បៃដិន បន្តឆ្ពោះទៅរកគោលដៅ នៃគោលនយោបាយ...
កាណាដា ៖ ក្រុមអ្នកភូគព្ភសាស្ត្រ បានអះអាងថា ដីក្រហូងដែលមានអាយុកាល ចំណាស់ជាងគេបំផុត នៅលើពិភពលោក គឺជារចនាសម្ព័ន្ធ Maniitsoq ដ៏ធំល្វឹងល្វើយមានចម្ងាយប្រវែង៩៩.៧៧គីឡូម៉ែត្រ ដែលស្ថិតនៅលើ ឆ្នេរសមុទ្រ ភាគខាងលិចនៃ Greenland ពិតជាមិនមានអ្វីប្លែកទេ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ កាលឆ្នាំ ២០១២ ក្រុមអ្នកស្រាវជ្រាវ អន្តរជាតិបានស្នើថា...