ព័ត៌មានអន្តរជាតិ

មិនគួរឱ្យជឿ ៖ គ្រោងឆ្អឹងហ្វូស៊ីល នៃដាយណូស័រ ក្រាបលើសំបុកពង រកឃើញនៅប្រទេសចិន សម្បូរទៅ ដោយអំប្រ៊ីយ៉ុង

ចិន ៖ ការសិក្សាមួយបាន រាយការណ៍ថា គ្រោងឆ្អឹងហ្វូស៊ីល នៃសត្វបក្សីដាយណូស័រ ដែលកំពុងក្រាបនៅលើសំបុកពង ដែលសម្បូរទៅដោយអំប្រ៊ីយ៉ុង ត្រូវបានរក្សាទុកនៅខាងក្នុង រកឃើញពីប្រទេសចិន បង្ហាញលើពិភពដំបូង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

របកគំហើញនេះគឺជាពិភពដំបូង គេសម្រាប់ពពួកដាណូស័រ ស្លាប Oviraptorosaur ជា ក្រុមមួយ នៃក្រុមដាយណូស័រ មានលក្ខណៈដូចសត្វស្លាប ដោយមានការលូតលាស់ តាំងពី១៣០-៦៦ លានឆ្នាំមុន ក្នុងកំឡុងពេល Cretaceous Period ។ យោងតាមអ្នកជំនាញថា គំរូនេះត្រូវបានគេរកឃើញ នៅលើថ្មមានអាយុកាល ៧០ លានឆ្នាំ ដែលត្រូវបានជីក នៅក្បែរស្ថានីយ៍រថភ្លើង ក្នុងទីក្រុងហ្គានចូវក្នុងខេត្តជាំងស៊ី ។

Oviraptorosaur ពេញវ័យ ត្រូវបានរក្សា ទុក ដោយផ្នែកខ្លះ នៅលើសម្បុកយ៉ាងហោច ណាស់២៤ពង ចំណែក៧គ្រាប់មានផ្ទុក នូវគ្រោងឆ្អឹង របស់កូនតូច ដែលមិនទាន់ត្រូវបានបំបែកចេញ ។ ការវិវឌ្ឍន៍នៃអំប្រ៊ីយ៉ុង ដំណាក់កាលចុងក្រោយបានអនុញ្ញាត ឲ្យអ្នកឯកទេសខាងបុរាណវិទ្យា បដិសេធនូវលទ្ធភាព នាពេញវ័យបានស្លាប់ នៅពេលដាក់ពងរបស់វា ។

ផ្ទុយទៅវិញការរកឃើញ បានបង្ហាញ ថា Oviraptorosaur បានបង្កាត់សម្បុករបស់ពួកគេដូច នឹងបងប្អូនជីដូនមួយបក្សីសម័យ ទំនើបជាជាងការពារ ពួកវាតាមសត្វក្រពើ។ នេះត្រូវបានគាំទ្រ ដោយការវិភាគអ៊ីសូតូមអុកស៊ីសែន នៃពងបានបង្ហាញថា ពួកវាត្រូវបានបង្កាត់ នៅសីតុណ្ហភាពខ្ពស់ ដូចពងរបស់បក្សី សម័យទំនើបដែរ៕ដោយ៖លី ភីលីព

Most Popular

To Top