វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើការហាមឃាត់ការលក់ទិន្នន័យផ្ទាល់ខ្លួន ខណៈប្រទេសនេះជួបនឹងការកើនឡើងនៃហេតុការណ៍ការបោកប្រាស់ និងការវាយប្រហារតាមអ៊ីនធើណេតសំខាន់ៗ។ ឧបនាយករដ្ឋមន្ត្រី Le Thanh Long បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយនៅរដ្ឋសភាកាលពីថ្ងៃចន្ទ ដែលនឹងលុបចោលឥរិយាបទទាក់ទងនឹងទិន្នន័យចំនួនប្រាំមួយ រួមមានការទិញ និងលក់ទិន្នន័យផ្ទាល់ខ្លួន ដំណើរការទិន្នន័យខុសច្បាប់ ការលេចធ្លាយទិន្នន័យ និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនសម្រាប់គោលបំណងខុសច្បាប់។ ខណៈក្រឹត្យបច្ចេកទេសហាមប្រាមការលក់ទិន្នន័យ ការអនុវត្តនៅខ្សោយ។ច្បាប់នេះមានគោលបំណងពង្រឹងក្របខ័ណ្ឌច្បាប់ និងទប់ស្កាត់ទីផ្សារងងឹតដែលកំពុងរីករាលដាលសម្រាប់ទិន្នន័យផ្ទាល់ខ្លួន...
បរទេស ៖ ក្រសួងមហាផ្ទៃឥណ្ឌា បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញថា ឥណ្ឌាបានបញ្ជាឱ្យរដ្ឋមួយចំនួន ធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី៧ខែឧសភា ដើម្បីធានាឱ្យមានប្រសិទ្ធភាព ការពារជនស៊ីវិល ក្នុងករណីមានការ វាយប្រហារណាមួយ។ គេសង្កេតឃើញថាសមយុទ្ធយោធា ដែលពុំធ្លាប់ឃើញមាននេះកើតឡើង ចំពេលមានភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្ម ខែមេសានៅតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សជាច្រើននាក់នោះរួចមក។ យោងតាមរបាយការណ៍បានឱ្យដឹងថា វិធានការណ៍នេះរួមមានការប្រើប្រាស់ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស ការបណ្តុះបណ្តាលជនស៊ីវិល និងនិស្សិតស្តីពីពិធីសារការពារជនស៊ីវិល...
ថៃ៖ នេះបើយោង តាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានប្រាប់ឲ្យដឹងថា អ្នកទេសចរជនជាតិរុស្សី ៧នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគផ្លែឈើព្រៃ អំឡុងពេលទៅលេងឧទ្យាន ភាគខាងត្បូងប្រទេសថៃ ដោយ ៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ នេះបើយោងតាមកាសែត Bangkok Post បាននិយាយថា ក្រុមនេះកំពុងទៅលេងឧទ្យាន...
តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនជាតិវៀតណាម៤នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងផ្ទះល្វែង មួយកន្លែងនៅកោះតៃវ៉ាន់ បន្ទាប់ពីមិត្តភក្តិរាយការណ៍ថា បាត់ទំនាក់ទំនងជាមួយពួក គេអស់ជាច្រើនថ្ងៃ ។ យោងតាមប៉ូលីសទីក្រុង Taoyuan បាននិយាយថា ជនរងគ្រោះបុរស ២ នាក់ និងស្ត្រី...
អាមេរិក ៖ នេះបើយោងតាមក្រុមហ៊ុន Microsoft បានឲ្យដឹងថា សេវាកម្មហៅទូរស័ព្ទតាមអ៊ីនធើណេតត្រួសត្រាយផ្លូវ Skype បានបិទជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីដំណើរការជិត ២២ ឆ្នាំ ខណៈក្រុមហ៊ុនកំពុងផ្លាស់ប្តូរការផ្តោតលើការផ្សព្វផ្សាយកម្មវិធី Teams របស់ខ្លួនជំនួសវិញ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។ សេវានេះត្រូវបានបើកដំណើរការដំបូងកាលខែសីហា...
DEARBORN៖ក្រុមហ៊ុន Ford Motor Co. និយាយថា ខ្លួនរំពឹងថានឹងទទួលផលចំណេញពីប្រតិបត្តិការរបស់ខ្លួនចំនួន ១.៥ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយកំពុងដកការណែនាំហិរញ្ញវត្ថុពេញមួយឆ្នាំ ដោយសារតែភាពមិនច្បាស់លាស់ ដែលបង្កើតឡើងដោយគោលនយោបាយ ពាណិជ្ជកម្មវិវត្ត របស់រដ្ឋបាលលោក Trump ។ ក្រុមហ៊ុន Ford បាននិយាយកាលពីថ្ងៃចន្ទថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួន បានធ្លាក់ចុះប្រហែល ២ ភាគ...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា ពន្ធ ២៥ ភាគរយដែលដាក់ដោយ ប្រធានាធិបតីអាមេរិកលោក Donald Trump លើគ្រឿងបន្លាស់រថយន្តបរទេស បានចូលជាធរមានជាផ្លូវការ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនកូរ៉េបានចាប់ផ្តើមរញ៉េរញ៉ៃ ដើម្បីរកដំណោះស្រាយជាផ្លូវការដែរ ។ អ្នកវិភាគមួយចំនួនរំពឹងថា ផលប៉ះពាល់នៃពន្ធគយទាំងនេះ នឹងធំជាងពន្ធលើការនាំចូលរថយន្ត ដែលបានបញ្ចប់ទៅទៀត។...
អាមេរិក ៖ មហាសេដ្ឋីវិនិយោគ Warren Buffett និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានចូលរួមជាមួយក្រុមអ្នកដឹកនាំ អាជីវកម្មព្រមានប្រឆាំង នឹងគោលនយោបាយពាណិជ្ជកម្ម ដែលជំរុញដោយពន្ធគយ របស់ទីក្រុងវ៉ាស៊ីនតោន ដោយគូសបញ្ជាក់ថា ពួកគេកំពុងធ្វើឲ្យថ្លៃដើមកើន ឡើងសម្រាប់ក្រុមហ៊ុននៅអាមេរិក និងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច យោងតាមការចេញផ្សាយពីគេហទំព័រ China Daily...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា ទីបំផុត អ្នកវិទ្យាសាស្ត្រ បានរកឃើញអាថ៌កំបាំង នៃភាពជោគជ័យ របស់លោក Steve Jobs លោក Bill Gates និងលោក Mark Zuckerberg ដែលពួកគាត់ជានាយកប្រតិបត្តិ ជោគជ័យបំផុតទាំង...
បារាំង៖ព្រះរាជអាជ្ញាបារាំងបាននិយាយថា ប៉ូលីសបារាំងបានបើកការវាយឆ្មក់នៅចុងសប្តាហ៍ ដើម្បីដោះលែងបុរសម្នាក់ត្រូវបានចាប់ពង្រត់នៅទីក្រុងប៉ារីស ដើម្បីបង្ខំកូនប្រុសជាមហាសេដ្ឋីរូបិយបណ្ណរបស់លោកឲ្យបង់ប្រាក់ចំនួនជិត ៨ លានដុល្លារថ្លៃលោះ សកម្មភាពនេះបានចាប់ខ្លួនមនុស្ស ៥ នាក់ដែលជាប់ពាក់ព័ន្ធ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ការិយាល័យរដ្ឋអាជ្ញាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសដែលមិនស្គាល់អត្តសញ្ញាណនោះត្រូវបានគេតាមដានទៅកាន់អាសយដ្ឋានមួយនៅជាយក្រុងប៉ារីសនៃទីក្រុង Essonne ដែលប៉ូលីសបានឆ្មក់ចូលកាលពីល្ងាចថ្ងៃសៅរ៍។ លោកត្រូវបានគេចាប់ពង្រត់នៅសង្កាត់ទី១៤ ភាគខាងត្បូងក្រុងប៉ារីសនៅពាក់កណ្តាលព្រឹកថ្ងៃព្រហស្បតិ៍។ មន្ត្រីប៉ូលិសម្នាក់បាននិយាយទៅកាន់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា...