ទីក្រុងហូជីមិញ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសទីក្រុងហូជីមិញ បានរុះរើប្រតិបត្តិការជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនមនុស្ស ២៧ នាក់ និងរឹបអូសថ្នាំញៀន ២៤៥ គីឡូក្រាមជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តលើបណ្តាញពាក់ព័ន្ធនឹងអ្នកបម្រើការលើយន្តហោះចំនួន ៤ នាក់ត្រូវបានចោទប្រកាន់ថា បានរត់ពន្ធគ្រឿងញៀនទៅប្រទេសវៀតណាម។ គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនការចាប់ខ្លួនសរុបក្នុងសំណុំរឿងនេះបានកើនឡើងដល់ ១,៥២៩ ដែលសម្គាល់ប្រតិបត្តិការនេះថា ជាធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុង ។ ការស៊ើបអង្កេតនេះបានពង្រីកបន្ទាប់ពីការចាប់ខ្លួនមុននេះ...
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេស គឺជាតំបន់ដែលសម្បូរទៅដោយភាពចម្រុះនៃវប្បធម៌ និងភាសា។ ខណៈដែលប្រទេសនីមួយៗមានភាសាផ្លូវការផ្ទាល់ខ្លួន ភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាភាសាទីពីរ ឬភាសាការងារនៅក្នុងប្រទេសមួយចំនួន ដើម្បីសម្រួលដល់ការទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម និងការអប់រំ។ ប្រទេសអាស៊ានដែលភាសាអង់គ្លេសត្រូវបានទទួលស្គាល់ជាភាសាផ្លូវការ ឬប្រើជាភាសាទីពីរយ៉ាងសំខាន់រួមមាន សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។ សិង្ហបុរី៖ សិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្រិតស្ទាត់ជំនាញភាសាអង់គ្លេសខ្ពស់បំផុតនៅអាស៊ី។ ភាសាអង់គ្លេសជាភាសាផ្លូវការមួយក្នុងចំណោមភាសាផ្លូវការទាំងបួន (រួមជាមួយភាសាម៉ាឡេ ម៉ាន់ដារិន...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីវិនិយោគិនរបស់អាមេរិកលោក Warren Buffett បានរិះគន់គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump ដោយព្រមានថា ការប្រើប្រាស់ពន្ធកើនឡើងរបស់សេតវិមានគឺស្មើនឹងការបង្វែរពាណិជ្ជកម្មទៅជាសកម្មភាពនៃសង្គ្រាម។ ថ្លែងនៅកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire Hathaway កាលពីថ្ងៃសៅរ៍ មហាសេដ្ឋីវិនិយោគិនរូបនេះបានប្រកែកប្រឆាំងនឹងការប្រើប្រាស់ពន្ធជាអាវុធ ដោយនិយាយថា ពាណិជ្ជកម្មដែលមានតុល្យភាពគឺចាំបាច់សម្រាប់វិបុលភាព និងសន្តិភាពពិភពលោក។ ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងកាលខែមករា លោក Trump...
ក្រុងញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីវិនិយោគិនអាមេរិក លោក Warren Buffett បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកនឹងចូលនិវត្តន៍ពីតំណែងជានាយកប្រតិបត្តិ Berk shire Hathaway នៅចុងឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅទីក្រុង Omaha រដ្ឋ Nebraska ។ មហាសេដ្ឋីវិនិយោគិនមានវ័យ ៩៤...
ក្រុងញូវយ៉ក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ China Daily បាននិយាយថា មហាសេដ្ឋីវិនិយោគិនជើង ចាស់អាមេរិក លោក Warren Buffett កាលពីថ្ងៃសៅរ៍ បានព្រមានប្រឆាំងនឹងពន្ធគយ និងការការពារនិយម បន្ទាប់ពីប្រាក់ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុន Berkshire Hathaway បានធ្លាក់ចុះ ១៤ ភាគរយមកត្រឹម ៩.៦៤...
ថៃ៖ យោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថា មហាសេដ្ឋីថៃម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៤ ឆ្នាំសម្រាប់ការពង្រីករមណីយដ្ឋានវាយកូនហ្គោលប្រណីតរបស់លោកដោយខុសច្បាប់ ដោយពង្រឹកទីលានចូលទៅក្នុងតំបន់ព្រៃការពារធម្មជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ព្រះរាជអាជ្ញាប្រឆាំងអំពើពុករលួយបានបើកសំណុំរឿងនៅឆ្នាំ ២០២១ ដោយចោទប្រកាន់មហាសេដ្ឋីដែក លោក Prayudh Mahagitsiri ពីបទឃុបឃិតជាមួយមន្ត្រី ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីដើម្បីពង្រីករមណីយដ្ឋាន និងលំនៅឋាន Mountain Creek Golf ។...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គំរូផលិតផលសម្រកទម្ងន់ចំនួន២ ប្រភេទដែលលក់ក្នុងប្រទេសវៀតណាម ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ Sibutramine ដែលជាសារធាតុហាមឃាត់បណ្តាលឲ្យខូចខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ នាយកដ្ឋានសុវត្ថិភាពចំណីអាហាររបស់ក្រសួងសុខាភិបាលបានប្រកាសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ថា វិទ្យាស្ថានជាតិសម្រាប់ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងអនាម័យបានធ្វើការរកឃើញនេះ បន្ទាប់ពីបានធ្វើតេស្តសំណាក។ សារធាតុនេះត្រូវបានរកឃើញក្នុង Dang Xuan Phuc Linh Gold...
កូរ៉េខាងត្បូង៖ ទីស្នាក់ការកណ្តាលនៃការប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព (CDSCH) បាននិយាយកាលពីថ្ងៃសុក្រ បាននិយាយថា ភ្លើងឆេះព្រៃនៅទូទាំង North Gyeongsang, South Gyeongsang និង Ulsan ត្រូវបានបញ្ជាក់បានខូចខាតទ្រព្យសម្បត្តិចំនួន ១,០៨១ ពាន់ពាន់លានវ៉ុន (៧៦៥,៩ លានដុល្លារ) ដោយរដ្ឋាភិបាលបានបែងចែកថវិកាចំនួន ១,៨៨១ ពាន់ពាន់លានវ៉ុន នេះយោងតាមការចេញផ្សាយពីគេហទំព័រ...
ប្រេស៊ីល៖ អ្នកមើលថែ និងអ្នកតាមដានអាយុវែងរបស់លោកយាយ ទំាង២ នាក់បាននិយាយថា ដូនជីជនជាតិប្រេស៊ីល លោកយាយា Inah Canabarro Lucas បានទទួលមរណភាពនៅថ្ងៃទី ៣០ ខែមេសា ក្នុងអាយុ ១១៦ ឆ្នាំ ដោយលោកយាយារស់រានមានជីវិតពីកុមារភាព ហើយសន្មតថា លោកយាយាជាមនុស្សមានអាយុវែងដូចព្រះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express...
ទីក្រុងអូតាវ៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅប្រទេសកាណាដាកំពុងស៊ើបអង្កេត ការស្លាប់របស់និស្សិតស្រីអាយុ ២១ ឆ្នាំម្នាក់ដែលសាកសពត្រូវបានរកឃើញ ក្នុងឧទ្យានមួយនៅច្រាំងទន្លេ អូតាវ៉ា កាលពីថ្ងៃអាទិត្យ។ នេះបើតាម CTV News បានរាយការណ៍ថា គណៈកម្មការជាន់ខ្ពស់ឥណ្ឌា នៅទីក្រុងអូតាវ៉ាបានកំណត់អត្តសញ្ញាណនាងថា នាង Vanshika Saini ជានិស្សិតមកពីប្រទេសឥណ្ឌា។...