វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្ចាស់សាលាអន្តរជាតិអាមេរិកាំងវៀតណាម (AISVN) និងបក្សពួកត្រូវបានចាប់ខ្លួន ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ និងញុះញង់ឲ្យមានការបំផ្លិចបំផ្លាញនៅមុខខ្លោងទ្វារសាលា។ ប៉ូលិសទីក្រុងហូជីមិញ បាននិយាយថា លោកស្រី Nguyen Thi Ut Em អាយុ ៦២ ឆ្នាំ ម្ចាស់សាលា និងមនុស្ស២នាក់ទៀត...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានបង្ហាញផែនការ ក្នុងការចុះកុងត្រា ជាមួយនឹងខ្សែការពារម្នាក់ ដើម្បីពង្រឹងតំបន់ការពារ នៅរដូវកាលក្រោយ។ តាមព័ត៌មានចេញផ្សាយ Barcelona កំពុងចាប់អារម្មណ៍អតីតកីឡាករថ្នាល យុវជនរបស់ដែលខ្លួនធ្លាប់បានលក់ចេញ កាលពីឆ្នាំ២០១៥ ប៉ុន្តែពេលនេះកំពុងតម្លៃខ្លួន យ៉ាងហោចណាស់៤០លានអឺរ៉ូ។ កីឡាករ Alejandro Grimaldo បច្ចុប្បន្នកំពុងលេងឲ្យ...
នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន បានក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ភ្នែក បំផុតមួយ ដោយសារផ្កាកុលាបជាង ២ លានដើមរីកស្គុសស្គាយ នៅលើផ្លូវ Highway ដែលលាតសន្ធឹងប្រវែង ៥០០ គីឡូម៉ែត្រ ។ យោងតាមគេហទំព័រ ehangzhou.gov.cn ផ្កាកុលាបជាង ២.១៥ លានដើម...
ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គូស្នេហ៍ជនជាតិប៉ូឡូញ ជាអ្នកទេសចរមួយគូ ត្រូវបានចាប់ខ្លួន នៅលើកោះទេសចរណ៍ Phangan របស់ប្រទេសថៃ បន្ទាប់ពីត្រូវបានគេចាប់បានឱបគ្នា ទំាងអាក្រាតកាយ នៅទីសាធារណៈដោយអះអាងថា ពួកគេគ្រាន់តែចង់បង្ហាញ ពីសេចក្តីស្រឡាញ់ របស់ពួកគេតែប៉ុណ្ណោះ ។ នេះបើយោងតាមមេប៉ូលីសកោះ Phangan លោក...
បរទេស៖ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧,៤១ ពាន់លានដុល្លារសម្រាប់យន្តហោះចម្បាំង Rafale ចំនួន ២៦ គ្រឿង។ កិច្ចព្រមព្រៀងដែលកើតឡើងចំពេល មានភាពតានតឹងកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថានដែលនៅជិតខាងនោះ ត្រូវបានបញ្ជាក់កាលពីដើមខែនេះ ដោយគណៈកម្មាធិការខុទ្ទកាល័យសន្តិសុខ របស់ទីក្រុងញូវដែលីរបស់ឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet និងយានយន្តសណ្តោង បន្ទាប់ពីយន្តហោះចម្បាំង និងយានសណ្តោងទាំងពីរបានធ្លាក់ពីលើនាវា USS Harry S. Truman ។ នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយនៃ ក្រុមវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រក្រហមត្រូវបានគេរាយការណ៍ថា កំពុងធ្វើសមយុទ្ធដើម្បីគេចពីការវាយប្រហារ ដោយមីស៊ីលពីក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបត្រូវតែត្រៀមខ្លួនដើម្បីទទួលខុសត្រូវលើវិស័យការពារជាតិរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកកំពុងដើរថយក្រោយបន្តិចម្តងៗពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនមកលើអឺរ៉ុប។ សុន្ទរកថារបស់លោកស្រី បានបង្ហាញសញ្ញាថា ប្លុកនេះគួរតែពង្រឹងសមត្ថភាពយោធារបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកគ្រូបង្រៀននៅសកលវិទ្យាល័យមួយក្នុងប្រទេសចិនបានផ្ទុះការសរសើរយ៉ាងខ្លាំង បន្ទាប់ពីសិស្សនិស្សិតបានបង្ហោះវីដេអូរបស់អ្នកគ្រូនៅលើប្រព័ន្ធអ៊ីនធើណេត ដោយសរសើរទាំងសម្រស់ និងរូបរាងស្រដៀងទៅនឹងតារាសម្តែង Liu Yifei និងការបង្រៀនដ៏ទន់ភ្លន់របស់អ្នកគ្រូ។ នាង Yuan Mengmeng បង្រៀនផ្នែកតក្កវិទ្យា “logic” នៅសកលវិទ្យាល័យ Huainan Normal ខេត្ត Anhui...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Meta បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសបានកើនឡើងលើសពីការរំពឹងទុកកាលពីថ្ងៃពុធ ធ្វើឲ្យក្រុមហ៊ុនបាត់ការព្រួយបារម្ភពីទីផ្សារថា ការវិនិយោគដ៏ច្រើនរបស់ខ្លួនក្នុង Cloud computing និងសិប្បនិម្មិតនឹងរារាំងកំណើន។ ក្រុមហ៊ុនបានរាយការណ៍ថា ប្រាក់ចំណេញ ១៦.៦ ពាន់លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ លើប្រាក់ចំណូលចំនួន៤២.៣ ពាន់លានដុល្លារជាមួយនឹងការចំណាយអាជីវកម្មលើការផ្សាយពាណិជ្ជកម្មនៅតែមានភាពរឹងមាំ។ ចំណែកភាគហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស រួមមានFacebook Instagram និង Whatsapp ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ទំនងជានឹងត្រូវសម្រេចចិត្តចុងក្រោយហើយថាលក់កីឡាករខ្សែប្រយុទ្ធ Rodrygo ចេញនៅរដូវក្តៅនេះខណៈដែល Man UTD និង Arsenal ស្ថិតនៅក្នុងចំណោមក្លឹបថ្មីដែលចង់បានកុងត្រារបស់កីឡាករ។ តាមប្រភពដដែលក្លឹប Real នឹងអាចដាក់លក់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ក្នុងតម្លៃខ្លួនប្រមាណជា ៨៥លានផោនដែលមានន័យថាក្លឹបអាចប្រមូលបានលុយមួយចំនួន មកធ្វើការពង្រឹងសមត្ថភាពរបស់ក្រុមឡើងវិញ នៅរដូវកាលក្រោយតាមរយៈការចំណូលថ្មីបន្ថែមទៀត។ គួរឲ្យដឹងដែរថា...