ម៉ិកស៊ិក៖ អ្នកជំនាញខាងបុរាណវិទ្យា បានប្រមូលផ្តុំនូវព័ត៌មានលម្អិតគួរឲ្យញញើត នៃការជួបហេតុការណ៍ដ៏គួរឲ្យរន្ធត់បំផុតមួយ រវាងអ្នកឈានពានអេស្ប៉ាញ និងជនជាតិ Aztecs នាចុងសតវត្សរ៍ទី ១៦ នៅម៉ិកស៊ិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅឆ្នាំ ២០១៩ អ្នកបុរាណវិទូនៅទីតាំងមួយ នៅខាងក្រៅទីក្រុងម៉ិកស៊ិក បានរកឃើញភស្តុតាង នៃការសម្លាប់ជាក្បួនជនជាតិអឺរ៉ុប ដោយអ្នកភូមិ Aztec ដែលបានបំផ្លាញ និងស៊ីឈ្លើយសឹករបស់ពួកគេ...
បរទេស៖ក្រសួងការបរទេសនៃ ប្រទេសរុស្សីកាលពីថ្ងៃចន្ទបានប្រកាសថាប្រទេស របស់ខ្លួនពិតជាបានសង្ឃឹមយ៉ាងមុតម៉ាំថាការដោះស្រាយគ្នា ដោយសន្តិភាពនៅក្នុងបញ្ហាវិបត្តិនយោបាយរបស់ មីយ៉ាន់ម៉ាបច្ចុប្បន្ន។ នៅក្នុងសេចក្តីថ្លែងការណ៍នោះបាន សរសេរទៀតថា៖យើងសង្ឃឹមថាការដោះស្រាយស្ថានការណ៍ ដោយសន្តិវិធីស្របតាមច្បាប់បច្ចុប្បន្ននិង តាមរយៈការបន្តការសន្ទនាបែបនយោបាយព្រមទាំងការ អភិរក្សការអភិវឌ្ឍសេដ្ឋកិច្ច – សង្គម ប្រកបដោយនិរន្តរភាព។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានរៀបរាប់ដែររុស្សីនឹងនៅតែបន្តការឃ្លាំមើល ទៅលើស្ថានភាពនេះឲ្យបានល្អិតល្អន់បំផុត។ គួរឲ្យដឹងដែរថាក្រោយការចាប់ខ្លួន មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi...
ទ្វីបអាហ្វ្រិក ៖ ការសិក្សាមួយបានបង្ហាញថា សត្វល្មូនរស់នៅក្នុងមហាសមុទ្រ ស្ថិតនៅសម័យបុរេប្រវត្តិ ដែលបានធ្វើដំណើរ តាមឆ្នេរសមុទ្រ ទ្វីបអាហ្រ្វិកកាលពី ៦៦ លានឆ្នាំ មុនមានធ្មេញដូចត្រីឆ្លាម អាចខំាំឲ្យសត្វត្រីផ្សេងទៀត កាត់ខ្លួនពាក់កណ្តាល ដោយខាំមួយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញបំណែកហ្វូស៊ីល នៃប្រភេទ Mosasaur ប្រភេទថ្មីដែលជាបង្គួយជីងចក់ សមុទ្របុរាណ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បានព្រមានពីការដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា នៅទីនោះ ដោយហៅការអភិវឌ្ឍនេះថា ជាការវាយលុកដោយផ្ទាល់ ទៅលើការផ្លាស់ប្តូរ របស់តំបន់អាស៊ីអាគ្នេយ៍។ ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានដកទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដោយផ្អែកលើវឌ្ឍនភាព ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី បានលើកឡើងថា ការវិលត្រឡប់...
ចិន ៖ របាយការណ៍ របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCT AD) បានបង្ហាញ ប្រទេសចិន គឺជាអ្នកទទួលការវិនិយោគ ផ្ទាល់ពីបរទេស (FDI) ធំជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០ ដោយសារ លំហូរបានកើនឡើង ៤ ភាគរយដល់ ១៦៣ ពាន់លានដុល្លារ បន្ទាប់មកសហរដ្ឋអាមេរិក...
ហ្វាំងឡង់ ៖ លោក Elon Musk ប្រធានរបស់ SpaceX កំពុងតែសំឡឹងមើលភពព្រះអង្គារ ជាអរិយធម៌ក្រៅផែនដី ដំបូងបង្អស់ ខណៈអ្នកវិទ្យាសាស្ត្រម្នាក់ មានចក្ខុវិស័យរបស់លោក នៅលើភពផែនដីដូចភពផ្កាយតឿ Ceresនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ រូបវិទ្យាលោក Pekka Janhunen មកពីវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ បានបង្ហាញពីផែនការ របស់លោកដើម្បីសាងសង់“...
សេអ៊ូល ៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានពង្រីកអង្គភាពមីស៊ីលផ្លោង និងពង្រឹងកម្លាំងពិសេស ជាមួយនឹងឧបករណ៍ទំនើបៗ និងសមយុទ្ធវាយប្រហារគោលដៅ ដូចជាការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងជាដើម ។ ការផ្លាស់ប្តូរទាំងនេះ នៅក្នុងយោធាកូរ៉េខាងជើង ស្ថិតក្នុងចំណោមចំណុចសំខាន់ៗ នៃការបោះពុម្ពផ្សាយឆ្នាំ២០២០ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលក្រសួងការពារជាតិ បានដាក់បង្ហាញតាមអ៊ិនធឺណិត និងក្រៅប្រព័ន្ធនៅថ្ងៃអង្គារនេះ ស្ដីពីការពង្រឹងសមត្ថភាព វាយប្រហារមហាប្រល័យ...
អាល្លឺម៉ង ៖ ការសិក្សាមួយបានបង្ហាញថា សត្វដាយណូស័រមានប្រដាប់បន្តពូជចម្រុះពណ៌ ដែលពួកគេទំនងជាទាក់ទាញដៃគូមុន ពេលត្រដុសជាមួយគ្នា នៅពេលពួកគេចាប់ផ្តើមដំណើរការ រួមភេទជាមួយគ្នាដូចជាក្រពើសម័យថ្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញមកពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានធ្វើការជួសជុល តំបន់ស្ថិតនៅខាងលើនៃសត្វដាណូស័រ Psittacosaurus ជាសត្វដាយណូស័រទំហំឆ្កែ Labrador ចាប់ពីប្រហែល ១៤ ៥-១០០,៥ លានឆ្នាំមុន ។ សំណាកហ្វូស៊ីលនេះត្រូវបានគេជីកចេញមកពី...
យ៉ាំងហ្គោន៖ យោធាមីយ៉ាន់ម៉ា បានប្រកាសពីការរុះរើគណៈរដ្ឋមន្រ្តីដ៏ធំ មួយម៉ោងបន្ទាប់ពីរដ្ឋប្រកាសអាសន្ន កាលពីថ្ងៃចន្ទ ព្រមជាមួយនឹងការដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល ១ឆ្នាំ និងរង់ចាំការបោះឆ្នោតជាថ្មី ។ សេចក្តីថ្លែងការណ៍ របស់យោធាបានឲ្យថឹងថា នៅក្រោមការរុះរើគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីសហជីពថ្មី ត្រូវបានតែងតាំង សម្រាប់ក្រសួងចំនួន ១១ ខណៈអនុរដ្ឋមន្រ្តី ២៤ រូបត្រូវបានដកចេញពីមុខតំណែង ។ យោងតាមសេចក្តីថ្លែងការណ៍...
ប៉េកាំង ៖ ទិន្នន័យចុងក្រោយពីបណ្ឌិត្យសភា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ចិន (CAICT) បានបង្ហាញថា ការនាំចេញស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធ5G បានឈានដល់១៦៣លានគ្រឿង នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ វិទ្យាស្ថានស្រាវជ្រាវក្រោមក្រសួង ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានបង្ហាញថា ម៉ូដែល 5G ស៊េរីថ្មីសរុប ២១៨ ម៉ូដែលសរុប...