បរទេស៖ក្រសួងការបរទេសនៃ ប្រទេសរុស្សីកាលពីថ្ងៃចន្ទបានប្រកាសថាប្រទេស របស់ខ្លួនពិតជាបានសង្ឃឹម
យ៉ាងមុតម៉ាំថាការដោះស្រាយគ្នា ដោយសន្តិភាពនៅក្នុងបញ្ហាវិបត្តិនយោបាយរបស់ មីយ៉ាន់ម៉ាបច្ចុប្បន្ន។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបាន សរសេរទៀតថា៖យើងសង្ឃឹមថាការដោះស្រាយស្ថានការណ៍ ដោយសន្តិវិធី
ស្របតាមច្បាប់បច្ចុប្បន្ននិង តាមរយៈការបន្តការសន្ទនាបែបនយោបាយព្រមទាំងការ អភិរក្សការអភិវឌ្ឍសេដ្ឋកិច្ច – សង្គម ប្រកបដោយនិរន្តរភាព។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានរៀបរាប់ដែររុស្សីនឹងនៅតែបន្តការឃ្លាំមើល ទៅលើស្ថានភាពនេះឲ្យបានល្អិតល្អន់បំផុត។
គួរឲ្យដឹងដែរថាក្រោយការចាប់ខ្លួន មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ភ្លាមមេដឹកនាំយោធាបានប្រកាសដាក់រដ្ឋក្នុងភាពប្រកាស អាសន្នភ្លាមនិងមានរយៈពេល១ឆ្នាំទៀតផង៕ ប្រែសម្រួល៖ស៊ុន លី
