បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ បានបាញ់មីស៊ីលផ្លោង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ចូលទៅក្នុងមហាសមុទ្រឥណ្ឌា នៅក្នុងថ្ងៃទីពីរនៃការធ្វើសមយុទ្ធយោធា។ មេបញ្ជាការកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Salami ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីយ៉ាងដូច្នេះថា “មួយក្នុងចំណោមគោលដៅនៃគោលនយោបាយការពារ ដ៏សំខាន់បំផុតរបស់យើង គឺការប្រើប្រាស់មីស៊ីលផ្លោង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងនាវាចម្បាំងរបស់សត្រូវ ដែលរួមបញ្ចូលទាំងនាវាផ្ទុកយន្តហោះនិងនាវាចម្បាំង”។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានគ្រោងបំពាក់មីស៊ីលបាញ់នាវាវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ នៅលើនាវាវាយប្រហារក្នុងទឹកនិងលើគោក នេះបើតាមការប្រកាសនៅក្នុងខែនេះ ហើយនោះជាផ្នែកនៃកិច្ចប្រឹងប្រែងកាន់តែធំ ដើម្បីបង្កើនសមត្ថភាពវាយប្រហាររបស់នាវា។ កងទ័ពជើងទឹកអាមេរិក តាមសេចក្តីរាយការណ៍ មានបំណងធ្វើការពិសោធន៍ជាមួយការដំឡើងនូវមីស៊ីល វាយប្រហាររបសទ័ពជើងទឹករចនាផលិតដោយន័រវេស ជាផ្នែកនៃអាវុធរបស់នាវាចម្បាំងអនាគត ផ្អែកលើប្រភេទនាវាផ្សេងៗគ្នា។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កងទ័ពជើងទឹកអាមេរិក កំពុងតែពិចារណាបំពាក់មីស៊ីលនោះលើនាវាឲ្យបានច្រើនបំផុតតាមដែលអាចទៅរួច ដែលគួរឲ្យកត់សម្គាល់នោះ គឺនាវាដែលមានសមត្ថភាពធ្វើដំណើរក្បែរតំបន់ឆ្នេរ និងនៅក្នុងទឹករាក់ៗ ដើម្បីរក្សាអត្ថប្រយោជន៍នៃកម្លាំងប្រយុទ្ធ លើទ័ពជើងទឹកចិននិងបច្ចាមិត្តផ្សេងៗទៀត៕ ...
បរទេស៖អ្នកនយោបាយបក្សកាន់អំណាចជប៉ុន បានថ្កោលទោសចំពោះការសម្រេចចិត្តរបស់តុលាការកូរ៉េខាងត្បូង ស្តីពីអតីតស្ត្រីបម្រើផ្លូវភេទកូរ៉េខាងត្បូង និងបានស្នើឲ្យបង្កកទ្រព្យសម្បត្តិកូរ៉េខាងត្បូងនៅក្នុងប្រទេសជប៉ុន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង KBS បានរាយការណ៍នៅពេលថ្មីៗនេះថា អ្នកនយោបាយជប៉ុន ណែនាំចេញសេចក្តីសម្រេចមួយ ស្នើឲ្យមានវិធានការតបតប្រឆាំងទីក្រុងសេអ៊ូល នៅក្នុងអំឡុងកិច្ចប្រជុំចម្រុះមួយរបស់ក្រសួងការបរទេសនិងផ្នែកកិច្ចការបរទេសរបស់គណបក្សលទ្ធិប្រជាធិបតេយ្យសេរី។ សេចក្តីសម្រេចជប៉ុននោះ បាននិយាយថា ទីក្រុងតូក្យូគួរតែស្នើឲ្យមានការកែតម្រូវពីរដ្ឋាភិបាលកូរ៉េ សម្រាប់ការបំពានច្បាប់អន្តរជាតិ និងបានគូសបង្ហាញនូវវិធានការនានា ឆ្ពោះទៅរកការបង្កកទ្រព្យសម្បត្តិកូរ៉េនៅក្នុងប្រទេសជប៉ុន ឬក៏ទណ្ឌកម្មហិរញ្ញវត្ថុ ប្រសិនបើភាគីទាំងពីរបរាជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងគ្នា៕ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី លោក Kirill Dmitriev បានប្រាប់រ៉យទ័រថា ប្រទេសរុស្ស៊ីនឹងបញ្ជូនវ៉ាក់សាំង ការពារមេរោគកូវីដ១៩ Sputnik V របស់ខ្លួនសម្រាប់ប្រទេសនៅអឺរ៉ុប នៅខែក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dmitriev បាននិយាយនៅក្នុងបទសម្ភាសន៍របស់ Reuters Next...
អាមេរិក ៖ ក្រុមហ៊ុនអវកាសសហរដ្ឋអាមេរិកយក្សមួយទៀត Virgin Orbit នឹងប៉ុនប៉ងបញ្ជូន Laun cherOne របស់ខ្លួនទៅក្នុងគន្លង តារាវិថីនៅថ្ងៃអាទិត្យ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តិ៍ នៃការបាញ់បង្ហោះកាំជ្រួច ក្នុងរយៈកម្ពស់ ៣៥.០០០ ហ្វីតពីលើផ្ទៃដីនេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ការបើកដំណើរការ Mojave Air និង...
អាហ្វ្រិកខាងត្បូង ៖ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការផ្ទុះដ៏ធំមួយដែលបានសាយភាយ តាមរយៈប្រ ព័ន្ធព្រះអាទិត្យ កាលពីខែមេសា នោះ ត្រូវបានបញ្ជូនមកអ្នកវិទ្យាសាស្ត្រ ធ្វើការស៊ើបអង្កេតស៊ីជម្រៅ ដល់ទីអវកាសដើម្បីបង្ហាញ ពីប្រភពដើមនៃការផ្ទុះ ថាមពលខ្ពស់ និង ការប្រមាញ់ បានចប់ហើយ ។ក្រុមអ្នកស្រាវជ្រាវដឹកនាំ ដោយសាកលវិទ្យាល័យ Johannesburg នៃអាហ្វ្រិកខាងត្បូងបានបង្ហាញ ការផ្ទុះមានឈ្មោះថា GRB...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន កាលពីថ្ងៃសុក្រ បានស្តីបន្ទោសរដ្ឋបាលលោក ដូណាល់ ត្រាំ ចំពោះការចុះបញ្ជីខ្មៅ ក្រុមហ៊ុនចិនមួយចំនួន ដោយមានទំនាក់ទំនងយោធា ដែលត្រូវបានចោទប្រកាន់ ដែលលោកបានលើកឡើងថា បានបង្ហាញពិភពលោកថា ការសម្លុត គឺជាអ្វី ។ អ្នកនាំពាក្យលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសចិន...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានប្រកាស នៅថ្ងៃសុក្រម្សិលមិញនេះថា ប្រទេសអង់គ្លេសនឹងបិទច្រករបៀង ធ្វើដំណើរទាំងអស់ទៅកាន់ប្រទេស នេះចាប់ពីម៉ោង ៤ ល្ងាចនៅថ្ងៃច័ន្ទខាងមុខនេះ ក្នុងគោលបំណងដើម្បីរក្សាការឆ្លង មេរោគកូវីដ-១៩ទម្រង់ថ្មី។ នាយករដ្ឋមន្រ្តីបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាននិមិត្មមួយនៅឯ Downing Street ថា ប្រទេសអង់គ្លេស “នឹងបិទច្រករបៀងធ្វើដំណើរជាបណ្តោះអាសន្នចាប់ពីថ្ងៃច័ន្ទ” ដើម្បីការពារប្រឆាំងនឹងហានិភ័យ...
បរទេស ៖ ទូរទស្សនរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងការពារបដិវត្តន៍ របស់អ៊ីរ៉ង់ បានបាញ់មីស៊ីល ផ្លោងវាយប្រហារពីដីទៅលើដី និងបានតេស្តសាកល្បងកូនដ្រូនថ្មី ដែលផលិតក្នុងស្រុក នៅក្នុងសមយុទ្ធយោធាមួយ នាថ្ងៃសុក្រនេះ ។ តាមសេចក្តីរាយការណ៍ ទូរទស្សនរដ្ឋអ៊ីរ៉ង់ បាននិយាយដល់សមយុទ្ធយោធានៅថ្ងៃសុក្រនេះដូច្នេះថា “កូនដ្រូនទម្លាក់គ្រាប់បែក បានវាយប្រហារខែលការពារមីស៊ីលសត្រូវសន្មត់ ពីគ្រប់ទិសដៅទាំងអស់ ដោយកម្ទេចគោលដៅទាំងនោះបានទាំងស្រុង”។ គួរបញ្ជាក់ថា...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយ នៅក្នុងទីក្រុងព្យុងយ៉ាងដើម្បីអបអរសមាជលើកដំបូងរបស់គណបក្សពលករ ដែលកំពុងកាន់អំណាចក្នុងរយៈពេលជិត ៥ ឆ្នាំ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលរបស់កូរ៉េ បានចុះផ្សាយថា មេដឹកនាំលោក គីម ជុងអ៊ុន បានសង្កេតមើលការដើរព្យុហយាត្រា និងអាវុធ “ដែលមានឥទ្ធិពលបំផុតលើពិភពលោក” ដូចជាមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកជាដើម។ ការដើរព្យុហយាត្រាយោធា គឺជាលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីខែតុលា ឆ្នាំមុននៅពេលដែលខ្លួនបានប្រារព្ធខួបលើកទី៧៥...