ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ធ្វើតេស្តមីស៊ីល ផ្លោងនិងកូនដ្រូន ក្នុងសមយុទ្ធយោធា

បរទេស ៖ ទូរទស្សនរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងការពារបដិវត្តន៍ របស់អ៊ីរ៉ង់ បានបាញ់មីស៊ីល ផ្លោងវាយប្រហារពីដីទៅលើដី និងបានតេស្តសាកល្បងកូនដ្រូនថ្មី ដែលផលិតក្នុងស្រុក នៅក្នុងសមយុទ្ធយោធាមួយ នាថ្ងៃសុក្រនេះ ។

តាមសេចក្តីរាយការណ៍ ទូរទស្សនរដ្ឋអ៊ីរ៉ង់ បាននិយាយដល់សមយុទ្ធយោធានៅថ្ងៃសុក្រនេះដូច្នេះថា “កូនដ្រូនទម្លាក់គ្រាប់បែក បានវាយប្រហារខែលការពារមីស៊ីលសត្រូវសន្មត់ ពីគ្រប់ទិសដៅទាំងអស់ ដោយកម្ទេចគោលដៅទាំងនោះបានទាំងស្រុង”។

គួរបញ្ជាក់ថា សមយុទ្ធដែលអ៊ីរ៉ង់និយាយថា មានការត្រួតពិនិត្យដោយមេបញ្ជាការកងកម្លាំងការពារបដិវត្តន៍ លោកឧត្តមសេនីយ៍ Hossein Salami នៅក្នុងតំបន់វាលខ្សាច់កណ្ដាលនេះ គឺត្រូវបានធ្វើឡើង ក្នុងពេលដែលមានភាពតានតឹងកើនឡើងខ្ពស់ ជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top