បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានធ្វើការលើកឡើង នូវសេចក្តីអំពាវនាវចំពោះ មុខចំនួន២ នៅក្នុងកិច្ចប្រជុំ G20 ដោយសង្ឃឹមថាវានឹងអាចធ្វើរួមគ្នារវាងក្រុមប្រទេសទាំងនោះផងដែរ នាពេលខាងមុខ។ ការលើកឡើងដំបូងរបស់លោក Lee នោះគឺជាតម្លៃរបស់វ៉ាក់សាំងកូវីដ១៩ដោយលោកបានរំពឹងថាតម្លៃរបស់វាសម្រាប់គ្រប់គ្នា លើលោកនឹងមានកម្រិត ធូរថ្លៃហើយជឿជាក់ថានឹងមានការ ចូលរួមពីសំណាក់បណ្តាប្រទេសជាសមាជិក G20 ផងដែរចំពោះបញ្ហានេះ។ ចំណែកឯការលើកឡើងទី២របស់លោក...
ប្រវត្តិសាស្ត្រ៖នៅថ្ងៃទី១ខែមករាកាលពីឆ្នាំ១៩៤២ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt និងនាយករដ្ឋមន្រ្តីអង់គ្លេសលោកWinston Churchill ចេញសេចក្តីប្រកាសមួយដែលជាការចុះហត្ថលេខាដោយអ្នកតំណាង នៃប្រទេសចំនួន២៦ដែលត្រូវបានគេហៅឈ្មោះថាជា”អង្គការសហប្រជាជាតិឬUnited Nation” ។ ប្រទេសហត្ថលេខីនៃ សេចក្តីប្រកាសនេះបានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើង ដើម្បីក្នុងគោលបំណងធំគឺការ ថែរក្សាសន្តិភាពក្រោយសង្គ្រាម។ ដើមឆ្នាំ១៩៤៥តំណាងនៃបណ្តាប្រទេសចំនួន៥០ បានជួបគ្នាម្តងទៀតនៅសាន់ហ្វ្រានស៊ីស្កូនៅឯសន្និសីទអង្គការសហប្រជា ជាតិស្តីពីអង្គការអន្តរជាតិ ដើម្បីបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូទាំងនោះ បានពិភាក្សាលើមូលដ្ឋាន នៃសំណើដែលបានធ្វើឡើងដោយតំណាងមកពីចិនសហភាពសូវៀតចក្រភព...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្រៀន និងជាគ្រូបង្វឹកកីឡាករម្នាក់ផងនៅរដ្ឋហ្វ្លីរីដាត្រូវបានគេរកឃើញថា មានឯកសារអាសអាភាសរបស់ក្មេងៗច្រើនជាង៤០០ជាកម្មសិទ្ធរបស់គាត់។ លោក Shawn Fitzgerald អាយុ៤៦ឆ្នាំជាគ្រូបង្រៀននៅវិទ្យាល័យ Lakeland និងក៏ជាគ្រូបង្វឹកបាល់ទាត់នៅក្នុងតំបន់ Bartow ផងដែរ។តាមការបញ្ជាករបស់ប៉ូលីស ក្នុងតំបន់បានបញ្ជាក់ថាលោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រនៅបន្ទាប់ពីត្រូវបានគេរកឃើញវិដេអូនិងរូបអាសអាភាស ប្រមាណជា៤០៨ឯកសារ។ ការចាប់ខ្លួននេះត្រូវបានគេដឹងថា បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រតិកម្មយ៉ាងខ្លាំងអំពីសហគមន៍ ជាពិសេសទៅលើទំនុកចិត្តក្នុងការអប់រំដោយសារមានកុមារក្មេងៗ មិនតិចនោះទេដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ ត្រូវបានទទួលរងនូវការអាប់អោន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ថា លោកមានជំនឿចិត្តថា រដ្ឋាភិបាលសហដ្ឋអាមេរិកថ្មីរបស់លោក ចូ បៃដិន នឹងបន្តរក្សាគោលនយោបាយនានា ដែលជួយដល់ស្ថិរភាពក្នុងតំបន់ និងថា កិច្ចពិភាក្សាណាមួយជាមួយរដ្ឋបាលអនាគត នឹងនាំទៅរកកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។ ទីក្រុងរីយ៉ាដ កំពុងតែបង្ហាញការត្រៀមរបស់ខ្លួន ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដែលបានប្តេជ្ញាក្នុងយុទ្ធនាការបោះឆ្នោតថា នឹងធ្វើការវាយតម្លៃជាថ្មីចំពោះចំណងមិត្តភាពជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលលោកបានពិពណ៌នាថា ជាប្រទេសមិនគួរគប់រកមួយ កាលពីឆ្នាំ២០១៩។ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូលមេដឹកនាំ G20...
តូក្យូ៖ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នៅថ្ងៃសុក្រម្សិលមិញនេះ បានបើកកិច្ចប្រជុំដំបូង នៃកិច្ចពិភាក្សាសេដ្ឋកិច្ចថ្មីរបស់ភាគីទាំងពីរ នៅពេលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្តបង្ហាញការគាំទ្រដោយសំឡេងទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងនៅពេលវាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីចិនដីគោក។ ការសន្ទនាភាពជាដៃគូរវិបុលភា ពសេដ្ឋកិច្ចគ្របដណ្តប់លើបញ្ហាជាច្រើនរួមមានបណ្តាញ 5G ជំនាន់ក្រោយ និងសន្តិសុខទូរគមនាគមន៍ ចំពេលដែលទីក្រុងវ៉ាស៊ីនតោន ដកក្រុមហ៊ុនចិនចេញពីហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗដែលត្រូវបានប្រើនៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេស និងទឹកដីដែលមានគំនិតដូចគ្នា។...
បរទេស៖ កាលពីថ្ងៃអង្គាររដ្ឋបាល លោក ត្រាំ បានប្រកាសកាត់បន្ថយកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ត្រឹមថ្ងៃទី ១៥ ខែមករា ជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពរបស់លោក ដូណាល់ ត្រាំ ជាមួយក្រុមតាលីបង់ កាលពីដើមឆ្នាំនេះ ហើយយុទ្ធនាការប្រធានាធិបតីប្រធានាធិបតីឆ្នាំ ២០១៦ របស់លោកសន្យាថានឹងបញ្ឈប់រាល់ការប្រយុទ្ធគ្នាជាសកលដែលកំពុងបន្តដោយកងទ័ពអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០...
វ៉ាស៊ីនតោន៖ ស្ទើរតែគ្រប់រដ្ឋទាំងអស់បានប្រកាសអាសន្នពីការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងជំងឺកូវីដ-១៩ និងចំនួនប្រជាជនទូទាំងប្រទេស បានកើនឡើងយ៉ាងលឿនជាងពេលមុន ៗ ដោយប្រទេសនេះបានរាយការណ៍ថា មានការឆ្លងចំនួន ២,៧ លានករណី ដែលគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមខែនេះ។ នេះជាមូលហេតុដែលអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ការប្រមូលផ្តុំគ្នាជាក្រុមក្នុងថ្ងៃឈប់សម្រាក គឺជាគំនិតមិនល្អក្នុងកំឡុងពេលមានជំងឺរាតត្បាត កាលពីថ្ងៃសុក្រមានអ្នកឆ្លងថ្មីជាង ១៩៥,៥០០ នាក់ត្រូវបានគេរាយការណ៍ថា រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានកាលពីសប្តាហ៍មុន។ ចំនួនករណីខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃក្នុងកំឡុងពេលមានការកើនឡើងនៅរដូវក្តៅរបស់ប្រទេសនេះ គឺមានចំនួនច្រើនជាង ៧៧,១០០ នាក់នៅក្នុងខែកក្កដា។...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញថា ច្បាប់ប្រមាថព្រះមហាក្សត្រ នឹងស្ថិតក្នុងចំណោម “ ច្បាប់និងមាត្រា” ទាំងអស់ដែលត្រូវបានអនុវត្តប្រឆាំងនឹងក្រុមបាតុករ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលសួរដោយអ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលថាតើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថា...
Sussex៖ ធនាគារគ្រាប់ពូជនៃសហស្សវត្សរ៍របស់ Kew ដែលជាធនាគារគ្រាប់ពូជរុក្ខជាតិ ព្រៃធំជាងគេបំផុតនៅលើពិភពលោកបានប្រមូល និងរក្សាទុកគ្រាប់ពូជចំនួន ២,៤ ពាន់លានគ្រាប់ក្នុងរយៈពេល២០ឆ្នាំ ចាប់តាំងពីកន្លែងនេះបើកមកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ធនាគារគ្រាប់ពូជសហស្សវត្សរ៍ (MBB) នៅSussex ធ្វើការប្រមូលគ្រាប់ពូជយ៉ាងទូលំទូលាយ របស់ខ្លួនពីជុំវិញពិភពលោកនៅក្នុងបន្ទប់សម្ងាត់ក្រោមដី ដែលផ្តល់សេវាកម្មធនាគារដើម្បីអភិរក្សពួកគេ សម្រាប់ពេលអនាគត។ ចំនួនសរុបបានរក្សាទុកនៅក្នុងតុដេក Zeroរបស់MSB ចាប់តាំងពីវាបានបើកនៅក្នុងខែវិច្ឆិកាឆ្នាំ ២០០០មានរុក្ខជាតិជាង ៣៩.០០០...
បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ឲ្យដំណើរការជាផ្លូវការ នូវទីស្នាក់ការកណ្ដាលមួយ នៅក្នុងទីក្រុង Poznan ប្រទេសប៉ូឡូញ ដើម្បីគ្រប់គ្រងបញ្ជាបេសកកម្មរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុបភាគខាងកើត។ ជាដំបូង កងទ័ពចំនួនប្រមាណ២០០នាក់ នឹងត្រូវចាត់តាំងឲ្យទៅកាន់ទីតាំងជួរមុខនៃអង្គភាពលេខ៧ ឬក៏ហៅថា អង្គភាព V Corps ដែលមានទីស្នាក់ការកណ្ដាល ត្រូវបានបង្កើតឡើងនៅក្នុងខែតុលា នៅមូលដ្ឋានយោធាអាមេរិក ក្នុងរដ្ឋកេនតាក់គី។ ...