ថៃ៖ ប៉ូលិសថៃ បានប្តេជ្ញា ក្នុងការចាត់វិធានការតាមច្បាប់ជាបន្ទាន់ ប្រឆាំងនឹងមេដឹកនាំបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ដែលទទួលខុសត្រូវ រៀបចំការជួបជុំនៅខាងក្រៅសភា កាលពីថ្ងៃអង្គារ ដែលបានឈានដល់អំពើហិង្សា និងបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៥១ នាក់រងរបួស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការព្រមានចាត់វិធានការនេះ...
វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកចាំបាច់ ត្រូវមានយុទ្ធសាស្ត្រជាងមុន នៅពេលដែលទាក់ទង ជាមួយកូរ៉េខាងជើង ប៉ុន្តែត្រូវធ្វើយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីជួយដកហូតរដ្ឋកុម្មុយនិស្ត និងបង្រួបបង្រួមកូរ៉េ ដែលបែកបាក់ឡើងវិញ។ ការលើកឡើងរបស់លោក Tom Suozzi (D-NY) បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសភាតំណាងរាស្ត្រ បានអនុម័តជាឯកច្ឆន្ទ នូវដំណោះស្រាយមួយ ដែលបានដាក់ជូនដោយលោក Suozzi...
បរទេស៖ តៃវ៉ាន់បាននិយាយ នៅថ្ងៃសុក្រនេះថា នៅសប្ដាហ៍ក្រោយនេះ ខ្លួននឹងចាប់ផ្តើម ការងារផលិតនាវាមុជទឹកអភិវឌ្ឍ ក្នុងស្រុកថ្មីចំនួន៨គ្រឿងដំបូង ហើយនេះ គឺជាគម្រោងដ៏វែងឆ្ងាយមួយ ដើម្បីពង្រឹងកិច្ចការពាររបស់តៃវ៉ាន់ ស្របពេលចិន ធ្វើទំនើបកម្មយោធាយ៉ាងលឿន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យការិយាល័យ ប្រធានាធិបតី លោក Xavier Chang បាននិយាយប្រាប់ថា កម្មវិធីបង្កើតកងនាវាមុជទឹកនេះ គឺជាផ្នែកដ៏ចម្បងមួយ នៃការធ្វើទំនើបកម្មយោធា...
វ៉ាស៊ីនតោន៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក នៅក្នុងរយៈពេលតែ០២ខែទៀតប៉ុណ្ណោះ លោកនឹងទទួលតំណែង ជាអ្នកនយោបាយ ដែលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច សាធារណៈដ៏អាក្រក់បំផុត ក្នុងមួយសតវត្សរ៍ អត្រាគ្មានការងារធ្វើខ្ពស់ និងការគិតគូរ ពីភាពអយុត្តិធម៌ជាតិសាសន៍ផងដែរ ។ នៅពេលដែលគាត់...
អាហ្រ្វិកខាងត្បូង៖ ប្រភេទមនុស្សបុរាណមួយប្រភេទ ដែលបានរស់នៅកាលពី ២ លានឆ្នាំមុនត្រូវបានបង្ខំឲ្យវិវត្ត និងផ្លាស់ប្តូរលក្ខណៈរូបវន្តរបស់ខ្លួន ដើម្បីរស់រានមានជីវិត ពីការប្រែប្រួលអាកាសធាតុ ដោយសម្របថ្គាម និងធ្មេញរបស់វាឲ្យញ៉ាំអាហារស្វិតជាងមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការលេចឡើងនៃ Paranthropus robustus បានកើតឡើង ក្នុងពេលដំណាលគ្នា នឹងប្រភេទមនុស្សសត្វបុរាណ Hominin មានលក្ខណៈដើមច្រើនជាង Australopithecus បានស្លាប់។...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនការពារជាតិ Lockheed Martin តាមសេចក្តីរាយការណ៍ បានផ្តល់សំណើឲ្យរដ្ឋាភិបាលរបស់ ប្រទេសស្វីស ដែលស្នើទិញយន្តហោះចម្បាំង F-35A ចំនួន៤០គ្រឿង ព្រមទាំងកម្មវិធីទ្រទ្រង់និងបណ្ដុះបណ្ដាល។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា យោងទៅតាមការឲ្យដឹងពីក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin សំណើផ្តល់ឲ្យនោះ...
អាហ្សង់ទីន ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ពពួកដាយណូស័រកវែង Sauropod ប្រភេទថ្មីមួយក្នុងចំណោមដើម ដំបូងបំផុត នៃចង្កោមរបស់សត្វដាណូស័រ ដែលធ្លាប់ដើរលើផែនដី ប្រហែល ១៧៩ លានឆ្នាំមុន ត្រូវបានគេរកឃើញនៅប្រទេស អាហ្សង់ទីន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វដាណូស័រប្រភេទនេះ មានឈ្មោះថា Bagualia alba...
ក្រុងអាតែន ៖ អាជ្ញាធរក្រិកបានបង្ហើបឲ្យដឹងថា រូបចម្លាក់ក្បាលនៃព្រះបុរាណ Hermes បង្ហាញពីអាទិទេព របស់អ្នកនាំសារ មានអាយុចាស់ បំផុត ចំណែករូបចម្លាក់នេះ មានស្ថានភាពល្អ ដែលអ្នកធ្វើការលូបាន រកឃើញស្ថិតនៅកណ្តាលក្រុងអាតែន តែម្តង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រសួងវប្បធម៌ក្រិកបាននិយាយថា រូបចម្លាក់ក្បាលត្រូវបានគេ រកឃើញមានកម្ពស់១,៣ ម៉ែត្រ គឺជាក្បាលមួយ ក្នុងចំណោមមនុស្ស...
បរទេស ៖ អតីតអ្នកវិភាគតបស់ទីភ្នាក់ងារ CIA មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានអភិវឌ្ឍផលិតមីស៊ីល ផ្លោងបាញ់ឆ្លងទ្វីប ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចវាយប្រហារដល់គោលដៅ នៅសហរដ្ឋអាមេរិកបាន ។ នៅក្នុងរបាយការណ៍ថ្មីមួយ លោក Bruce Klingner ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅស្ថាប័នបេតិកភណ្ឌ បានមានប្រសាសន៍ប្រាប់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់...
តាមការសិក្សាថ្មីមួយថា ប្រព័ន្ធព្រះអាទិត្យ របស់យើងត្រូវបានបង្កើតឡើង ក្នុងពេលតិចជាង ២០០,០០០ ឆ្នាំ ពោលគឺជិតពាក់កណ្តាល ពេលវេលាដែលមនុស្ស បានដើរលើផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ តាមរយៈការវិភាគអ៊ីសូតូម ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ នៅលើអាចម៍ផ្កាយថា អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ជាតិ Lawrence Livermore បានកំណត់ព្រះអាទិត្យ ហើយនៅសល់ នៃប្រព័ន្ធផ្កាយ របស់យើងត្រូវបានបង្កើតឡើង...