បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្តេជ្ញាចាត់វិធានការ ដើម្បីធ្វើការឆ្លើយតប ចំពោះសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីផែនការសហរដ្ឋអាមេរិក ចុះក្នុងបញ្ជីខ្មៅនូវក្រុមហ៊ុន Ant Group ដជាក្រុមហ៊ុនបង់ប្រាក់ចល័តដ៏ធំផុត របស់ប្រទេសចិន ដែលជាកម្មសិទ្ធិ និងគ្រប់គ្រង ដោយស្ថាបនិកក្រុមហ៊ុនអាលីបាបា គឺលោក ជែក ម៉ា។ មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចា ថ្នាក់ការងារ កាលពីថ្ងៃព្រហស្បតិ៍លើកិច្ចព្រមព្រៀងចែករំលែក តម្លៃសម្រាប់ការធ្វើជា ម្ចាស់ផ្ទះកងទ័ពអាមេរិក នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមប្រភព ដែលដឹងអំពីស្ថានភាពនេះ។ កិច្ចចរចាលើកទី ១ ធ្វើឡើងតាមរយៈខ្សែអាត់សំឡេង ដោយមានមន្រ្តីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ ចូលរួមរំពឹងថា នឹងបញ្ចប់នៅថ្ងៃសុក្រនេះ។ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវការចរចាឡើងវិញនូវថវិការបស់ទីក្រុងតូក្យូ សម្រាប់ធ្វើជាម្ចាស់ផ្ទះយោធាសហរដ្ឋអាមេរិក...
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកកិច្ចការងារ គីមីនិងជីគីមីនៃប្រទេសឥណ្ឌាលោក D. V. Sadananda Gowda បានបង្ហាញថាប្រទេសឥណ្ឌា គឺជាអ្នកផលិតនិងនាំចេញថ្នាំពេទ្យធំជាងគេបំផុត នៅទូទាំងពិភពលោក។ លោក Gowda បាននិយាយទៀតថា វិស័យឧិសថរបស់ប្រទេសឥណ្ឌា អាចកើនឡើងដល់ ៦៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ខាងមុខ ។ ថ្មីៗនេះយើងបាន បង្កើតគម្រោងអភិវឌ្ឍន៍រោងចក្រខ្នាតយក្ស...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកូនប្រុសពៅរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលមានឈ្មោះថា Barron Trump ត្រូវបានគេដឹងថាក៏បានឆ្លង កូវីដ១៩ ផងដែរ។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោកស្រី Melania ភរិយារបស់លោកប្រធានាធិបតីបានបញ្ជាក់ដែរថាទោះបីជាយ៉ាងណាក្តី គិតមកត្រឹមថ្ងៃនេះ Barron បានធ្វើតេស្តសាជាថ្មីហើយពុំមានរកឃើញ វិជ្ជមានកូវីដ១៩ទៀតឡើយ។ រំលឹកដែរថាកាលពីថ្ងៃទី២ខែតុលា កន្លងមកលោកប្រធានាធិបតីអាមេរិក Donald Trumpនិងភរិយា...
បរទេស៖នៅថ្ងៃសុក្រនេះ ប្រទេសតួកគីបានចេញសេចក្តីជូនដំណឹង ជាផ្លូវការហើយស្តីពីការរឹតត្បិតលំហអាកាស និងដែនទឹកនៅតាមឆ្នេរសមុទ្រខ្មៅរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការបាញ់សាកល្បងជាក់ស្តែង នូវខែលការពារមីស៊ីល S-400 ដែលផលិតដោយប្រទេសរុស្ស៊ី អាចធ្វើឡើង។ ខណៈពេលដែលប្រទេសតួកគីបានសាកល្បង អាវុធប្រភេទនេះពីលើអាកាសរួចមកកាលពីឆ្នាំមុន សមយុទ្ធបន្ថែមលើកនេះនឹងអាចធ្វើឱ្យមានភាពតានតឹង ជាមួយសម្ព័ន្ធមិត្តណាតូជាពិសេសសហរដ្ឋអាមេរិក ដែលតែងតែបានជំទាស់យ៉ាងខ្លាំងចំពោះ ការទិញអាវុធនេះពី ទីក្រុងមូស្គូ ។ គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនបានប្រតិកម្មយ៉ាងខ្លាំងដោយសារតែ តួកគីបានសម្រេចចិត្តចាកចេញ ពីកម្មវិធីយន្តហោះ F-35...
បរទេស៖សារព័តមានបរទេសកាលពីថ្ងៃពុធ ម្សិលមិញបានចេញផ្សាយថាសារមន្ទីរបារាំងមួយបានពន្យាពេលការតាំងពិព័រណ៍មួយ របស់ខ្លួនដែលនិយាយអំពីអធិរាជម៉ុងហ្គោលី Genghis Khan ព្រមទាំងបានលើកឡើង ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលចិនដែលខ្លួនបានទទួលរងការចោទប្រកាន់ថា បានព្យាយាមសរសេរឡើងវិញ នូវប្រវត្តិសាស្ត្រ។ សារមន្ទីរប្រវត្តិសាស្រ្តដែលមានឈ្មោះថា Chateau des ducs de Bretagne នៅទីក្រុង Nantes ភាគខាងលិចបាននិយាយថាខ្លួននឹងដាក់បង្ហាញអំពី មេដឹកនាំសតវត្សរ៍ទី ១៣ ដែលវាធ្លាប់ត្រូវបានទន្ទឹងរង់ចាំការមកដល់ អស់រយៈពេលជាង...
បរទេស ៖ ប្រទេសបារាំងនិងអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់ប្រទេសតួកគី ពីបទបន្តបង្កហេតុដលសហភាពអឺរ៉ុប ដោយទង្វើរបស់ខ្លួននៅសមុទ្រ មេឌីទែរ៉ានេភាគខាងកើត និងបានទុកពេលឲ្យតួកគី មួយសប្ដាហ៍ ក្នុងការបញ្ជាក់អំពីគោលជំហររបស់ខ្លួន ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយប្រាប់សន្និសីទកាសែតមួយរួមជាមួយ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់និងប៉ូឡូញដូច្នេះថា “វាច្បាស់ណាស់ចំពោះយើង ដែលថា ប្រទេសតួកគីកំពុងតែធ្វើការ...
តូក្យូ៖ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា នាវាយាមសមុទ្រចិន ដែលបានចូលដែនទឹករបស់ជប៉ុន នៅជិតកោះ Senkaku នៅសមុទ្រចិនខាងកើតកាលពី ចុងសប្តាហ៍ បានចាកចេញពីតំបន់នោះនៅយប់ថ្ងៃអង្គារ ដោយបានស្នាក់នៅទីនោះ អស់រយៈពេលជាយូរមកហើយ។ នាវាទាំងពីរបានចាកចេញពីដែនទឹកជប៉ុនហើយបានជិះទូក នៅតំបន់ដែលគេហៅថាជាប់គ្នាចាប់ពីម៉ោង ៨ និង ១៩ នាទី ថ្ងៃអង្គារ បន្ទាប់ពីនៅសល់ ក្នុងទឹករយៈពេល ៥៧ ម៉ោង...
បរទេស ៖ លោកឧត្តមនាវី Mike Gilday ជាប្រធានប្រតិបត្តិការទ័ពជើងទឹកអាមេរិក នៅក្នុងសប្ដាហ៍នេះ បាននិយាយនៅក្នុង សុន្ទរកថាមួយថា ប្រទេសចិន គឺជាការគម្រាមកំហែងផ្នែកយោធាដ៏ធំបំផុត របស់សហរដ្ឋអាមេរិក តម្រូវឲ្យមាននាវាចម្បាំង ប្រដាប់អាវុធកាន់តែទំនើបល្អឡើង ។ លោក Mike Gilday តាមសេចក្តីរាយការណ៍ គឺជាវាគ្មិនដ៏សំខាន់មួយរូបកាលពីថ្ងៃអង្គារ នៅក្នុងពិធីសន្និសីទ ក្រសួងការពារជាតិ...
បរទេស ៖ ការិយាល័យស៊ើបអង្កេត របស់សហរដ្ឋ មេរិកដែលហៅថា FBI នឹងដំណើរការការិយាល័យរបស់ខ្លួន នៅនៅទីស្នាក់ការ នៃនគរបាលជាតិ របស់ប្រទេសកម្ពុជា ដើម្បីជួយតាមដាន ឧក្រិដ្ឋជនអាមេរិក ។ សារព័តមាន បរទេស បានសរសេរថា ការប្រកាសនេះធ្វើឡើង នៅពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមជួសជុលទំនាក់ទំនង ដែលមានភាពតានតឹង ជាមួយប្រទេស...