បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានស្រង់សម្តីមន្រ្តីម្នាក់ថា រដ្ឋអាជ្ញានៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្តឹងចោទប្រកាន់ទៅលើមន្ត្រីចារកម្មយោធាចំនួន ២ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភនារីរត់ចោលស្រុកកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន គឺរដ្ឋអាជ្ញាបានចោទប្រកាន់មេបញ្ជាការម្នាក់ និង វរសេនីយ៍ទោនៃបញ្ជាការចារកម្មការពារជាតិ ពីបទប្រើអំណាចក្នុងការរំលោភស្រ្តីរងគ្រោះចន្លោះពីខែឧសភាឆ្នាំ ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ ២០១៩...
បរទេស៖នៅថ្ងៃពុធនេះរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានធ្វើការប្រកាសថាសហរដ្ឋអាមេរិកនឹងដកទណ្ឌកម្ម ជួញដូរអាវុធដែលមានអាយុកាល ៣៣ ឆ្នាំហើយនោះចេញពី ប្រទេស Cyprus និងចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខកាន់តែស៊ីជម្រៅរវាងគ្នាឡើងវិញផងដែរ។ កោះនេះត្រូវបានបែងចែកនៅឆ្នាំ ១៩៧៤ បន្ទាប់ពីការលុកលុយ របស់តួកគីដែលបង្កឡើងដោយរដ្ឋប្រហារដែលដឹកនាំដោយប្រទេសក្រិក។ ហើយក្នុងនោះផងដែរប្រទេសតួកគីបានទទួលស្គាល់ សាធារណៈរដ្ឋតួកគីដែលស្ថិតនៅ ភាគខាងជើងនៃប្រទេស Cyprus ដែលមិនត្រូវបានទទួលស្គាល់ដោយ ប្រទេសផ្សេងទៀត។...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្ដហោះចម្បាំង របស់ប្រទេសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះយោធា ន័រវេសមួយគ្រឿង នៅលើដែនសមុទ្រ Barents នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ប្រព័ន្ធផ្សព្វផ្សាយដែន អាកាសរបស់រុស្ស៊ី បានរកឃើញគោលដៅអាកាសមួយ ដែលខិតជិតព្រំដែន ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្រ Barents...
វ៉ាស៊ីនតោន ៖ សម្ព័ន្ធមិត្តបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះយោធារបស់រុស្ស៊ី បានរំលោភលើដែនអាកាស របស់អង្គការណាតូ ខណៈដែលខ្លួន កំពុងព្យាយាម ស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាមេរិក ដែលហោះនៅក្បែរកោះមួយ របស់ប្រទេសដាណឺម៉ាក ។ សេចក្តីថ្លែងការណ៍ របស់កងទ័ពអាកាសសម្ព័ន្ធមិត្ត របស់ណាតូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យន្តហោះ Su-27 របស់រុស្ស៊ីដែលហោះហើរពី...
បរទេស ៖ នៅសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការងារ របស់លោក នាពេលថ្មីៗនេះ ។ កាសែត Washington Post បានធ្វើការហៅលោកថា ជារដ្ឋមន្ត្រីការបរទេសដ៏អន់បំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់អាមេរិក ។...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទថា សរុបមានពលរដ្ឋចំនួន៤១១.៧២៦នាក់ ដែលបានរកឃើញថា មានលទ្ធផលជាវិជ្ជមាននៃវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) គិតចាប់តាំងពីមានការឆ្លងជំងឺ និងមានពលរដ្ឋចំនួន ១១.២៨៩នាក់បានស្លាប់ដោយសារជំងឺនេះ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីថ្មីចំនួន១.៧៥៣នាក់ដែលបានឆ្លងជំងឺត្រូវបានរកឃើញ នៅក្នុងថ្ងៃមុន និងមានអ្នកជំងឺស្លាប់បន្ថែមទៀត ចំនួន៤៥នាក់ ។ ក្រុមអាជ្ញាធរសុខាភិបាល...
បរទេស៖ប្រទេសតួកគី នៅថ្ងៃចន្ទម្សិលមិញនេះ នាវារុករកតួកគី Oruc Reis នឹងធ្វើការអង្កេតពិនិត្យមើលការរញ្ជួយដី នៅក្នុងតំបន់មានជម្លោះនៃសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត រហូតដល់ថ្ងៃទី១២ ខែកញ្ញា បណ្ដាលឲ្យមានការឆ្លើយតបប្រកបដោយ ការខឹងសម្បារជាខ្លាំងពី ប្រទេសក្រិក។ កងទ័ពជើងទឹករបស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានចេញសេចក្តីណែនាំមួយ ដែលនិយាយថា នាវា Oruc Reis នឹងបន្តការងាររហូតដល់ថ្ងៃទី១២ ខែកញ្ញា...
បរទេស៖ រថយន្តមួយគ្រឿង ដែលមានមនុស្ស ៤ នាក់ នៅខាងក្នុងបានបើកបុករថពាសដែក របស់យោធាអាមេរិកមួយគ្រឿង នៅទីក្រុង Pocheon ភាគខាងជើងទីក្រុងសេអ៊ូល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូង ៤ នាក់បានស្លាប់ និងទាហានអាមេរិកម្នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។ នេះបើយោងតាម...
អង់គ្លេស ៖ ការសិក្សា អំពីសំណាកផ្នូរ រាប់រយត្រូវបាន រកឃើញថា ដង្កូវពពួកប៉ារ៉ាស៊ីត អាចបណ្តាលឲ្យមនុស្សម្នាក់ ក្នុងចំណោម៤នាក់ រស់នៅអឺរ៉ុប ក្នុងយុគសម័យមជ្ឈឹម ដែលធ្វើឲ្យពួកវារស់នៅក្នុងខ្លួន មនុស្សយ៉ាងស្រួលបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ដង្កូវដែលអ្នកជំនាញស្គាល់ថា ជា Helminths និងរួមមានដង្កូវ និងដង្កូវស៊ីចំណីដោយ លួចយកសារធាតុចិញ្ចឹមពីប្រព័ន្ធផលិត...
បរទេស៖ ក្រោយការប៉ះទង្គិចគ្នា នៅតាមព្រំដែនថ្មីៗ រវាងប្រទេស មានអាវុធនុយក្លេអ៊ែទាំងពីរ កាសែតចិន Global Times នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសចិនមានសមត្ថភាព អាចធ្វើឲ្យប្រទេសឥណ្ឌា រងការខាតបង់ផ្នែកយោធា ធ្ងន់ធ្ងរជាងពីមុនទៀត ប្រសិនបើប្រទេសនេះ ចង់ចូលប្រកួតប្រជែង។ មន្ត្រីនៅក្នុងទីក្រុងញូដេលី តាមសេចក្តីរាយការណ៍ បាននិយាយកាលពីថ្ងៃចន្ទ ម្សិលមិញនេះថា កងកម្លាំងរបស់ប្រទេសឥណ្ឌា បានរារាំងការប៉ុនប៉ងរបស់កងទ័ពចិន...