អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 18 ថ្មីរបស់ខ្លួនក្នុងខែកញ្ញាខាងមុខនេះ ដោយមានការអាប់ដេតមុខងារជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ អ្នកជំនាញម្នាក់បានអះអាងថា វេទិកា AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សត្រូវបានគេស្គាល់ថា ជា Apple Intelligence អាចត្រូវបានពន្យារពេលរហូតដល់យ៉ាងហោចណាស់ខែតុលា ពោលគឺមួយខែ បន្ទាប់ពី...
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា មនុស្សរាប់ពាន់នាក់ ក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ចំណែកមនុស្សជាច្រើនក្នុងប្រទេសចិនកំពុងមើលសកម្មភាពទំាងនេះ ក៏បានបញ្ចេញមតិលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគាំទ្រក្រុមអ្នកតវ៉ា ហើយអ្នកខ្លះគាំទ្រប្រធានាធិបតី។ ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងក្នុងប្រទេសចិន ហើយមតិភាគច្រើនបានបន្លឺសំឡេងគាំទ្រដល់ប្រធានាធិបតីវេណេស៊ុយអេឡាដែលកំពុងកាន់អំណាច លោក Nicolas Maduro វីដេអូនៃការតវ៉ាបានរីករាលដាលយ៉ាងទូលំទូលាយ និងខ្លះបានបញ្ចេញសំឡេងគាំទ្រដល់បាតុករ។ អ្នកផ្សេងទៀតបានប្រើឱកាសនេះដើម្បីរិះគន់ប្រព័ន្ធរដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសចិន ដោយចង្អុលបង្ហាញពីកង្វះការបោះឆ្នោតដោយសេរី និងបើកចំហរបស់ប្រទេស។ ការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Raju Gond អាយុ ៤០ ឆ្នាំជាកម្មករមកពីប្រទេសឥណ្ឌា នាពេលថ្មីៗនេះលោកបានរកឃើញគ្រាប់ ពេជ្រមួយគ្រាប់មានទំហំ ១៩.២២ ការ៉ាត់ដែលមានតម្លៃជាទឹកប្រាក់ប្រហែល ១០០,០០០ ដុល្លារ។លោក Gond ជាធម្មតារកបានប្រាក់ ៤ ដុល្លារ...
គែរ ៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានឲ្យដឹងថា លោក Ismail Haniyeh មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី តេហរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានដាក់ថា បក្សពួកបានកាន់ទុក្ខ ចំពោះការស្លាប់របស់លោក Haniyeh ដែលក្រុមនេះបាននិយាយថា ត្រូវបានសម្លាប់នៅក្នុង “ការវាយឆ្មក់របស់ក្រុម Zionist ដែលបានក្បត់ហើយធ្វើការវាយប្រហារ មកលើគេហដ្ឋានរបស់គាត់ក្នុងទីក្រុងតេហរ៉ង់” ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានឆ្លើយតបទៅនឹងបញ្ហាប្រឈម របស់ប្រធានាធិបតី Venezuela លោក Nicolas Maduro ក្នុងការប្រយុទ្ធប្រឆាំង នឹងការចោទ ប្រកាន់ពីការក្លែងបន្លំពី Musk...
វៀតណាម ៖ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ថា ប្រទេសវៀតណាមគួរពិចារណាអនុវត្តពន្ធ លើភេសជ្ជៈមានជាតិអាល់កុលជាពិសេសចំនួន ១៥៥ភាគរយ ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនៃចំនួនអ្នកស្លាប់ និងជំងឺទាក់ទងនឹងគ្រឿង ស្រវឹងនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍ ប្រឹក្សាយោបល់បាននិយាយថា ធនាគារបានស្នើទៅក្រសួងហិរញ្ញវត្ថុឲ្យយកពន្ធចំនួន ១៦,៥០០ ដុង (០.៦៥ ដុល្លារ) ក្នុងមួយលីត្រជាតិអាល់កុល ត្រូវបានអនុវត្តបន្ថែមលើពន្ធ ៦៥ ភាគរយ...
ប៉ារីស៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានរិះគន់លោកមហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk សម្រាប់ការ សន្យាថា បច្ចេកវិទ្យាបញ្ចូលខួរក្បាលរបស់លោក នៅទីបំផុតអាចផ្តល់ឲ្យអ្នកជំងឺ នូវចក្ខុវិស័យខ្ពស់ជាងការមើលឃើញ របស់មនុស្សធម្មតា។ លោក Musk បានសន្យាជាយូរមកហើយថា ក្រុមហ៊ុន Neuralink របស់លោកកំពុងធ្វើការលើការផ្សាំអាចស្តារការមើលឃើញដល់មនុស្សមនុស្សពិការភ្នែក ដោយមានអ្នកតាមដាន ១៩០...
អង់គ្លេស ៖ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ក្មេងជំទង់ដែលចូលចិត្តប្រើប្រាស់ ទូរស័ព្ទប្រភេទស្មាតហ្វូន នឹងធ្វើឲ្យពួកគេមានបញ្ហា ទៅលើផ្នែកស្មារតីដូចជា ការភ័យស្លន់ស្លោ ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ការគេងមិនលក់ ការពិបាក ក្នុងការគ្រប់គ្រងពេលវេលា និងបង្កបង្អាក់សកម្មភាព ដ៏មានអត្ថន័យផ្សេងទៀត ច្រើនជាងអ្នកមិនប្រើប្រាស់ស្មាតហ្វូន យោងតាមការចេញ ផ្សាយពីគេហទំព័រ sky។ នេះបើយោងតាមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ...
សិង្ហបុរី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sky News បានប្រាប់ឲ្យដឹងថា រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ និងអង្គភាពកម្ចាត់ មេរោគដ៏ធំមួយត្រូវបានបញ្ជូន ទៅការិយាល័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance ដែលជាម្ចាស់កម្មវិធី TikTok នៅប្រទេសសិង្ហបុរី នៅពេលបុគ្គលិករាប់សិបនាក់បានធ្លាក់ខ្លួនឈឺ ដោយសារពុលអាហារ។ យ៉ាងហោចណាស់មនុស្ស ៦០ នាក់បានវិវត្តន៍រោគសញ្ញានៃជំងឺរលាកក្រពះពោះវៀន រួមមាន...
អាមេរិក៖ ព្រឹទ្ធសភាអាមេរិកបានអនុម័ត កំណែទម្រង់សុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃអង្គារ បើទោះបីជាច្បាប់នេះធ្វើឲ្យមានប្រតិកម្មចម្រុះពីឧស្សាហកម្មបច្ចេកវិទ្យា ប្រឈមនឹងជោគវាសនាមិនច្បាស់លាស់ក្នុងសភាតំណាងរាស្រ្តក៏ដោយយោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ ច្បាប់ចំនួន២ គឺច្បាប់ស្តីពីការការពារឯកជនភាពលើអ៊ីនធើណេតរបស់កុមារ និងមនុស្សវ័យជំទង់ និងច្បាប់ស្តីពីសុវត្ថិភាពលើអ៊ីនធើណេតរបស់កុមារ មានឈ្មោះហៅក្រៅថា COPPA 2.0 និង KOSA នឹងត្រូវអនុម័តក្នុងសភាគ្រប់គ្រងដោយសាធារណរដ្ឋ ដែលបច្ចុប្បន្នកំពុងរងចាំរហូតដល់ខែកញ្ញា ដើម្បីក្លាយជាច្បាប់។ ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះក្នុងការបោះឆ្នោតទ្វេភាគីដ៏កម្រ ៩១-៣។ COPPA...