ម៉ាឡេស៊ី៖ យោងតាមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី (MOTAC) បានឲ្យដឹងថា អគារ Niah Caves នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ត្រូវបានចុះបញ្ជីជាផ្លូវការជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ការកំណត់ដ៏មានកិត្យានុភាពត្រូវបានសម្រេចដោយរដ្ឋសមាជិកចំនួន២១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលដឹកនាំដោយប្រទេសឥណ្ឌា។ ជាមួយនឹងការទទួលស្គាល់នេះ ប្រជាជាតិអាស៊ីអាគ្នេយ៍...
បរទេស៖ កងទ័ពរបស់ប្រទេសថៃ បានចេញផ្សាយសំណើស្តីពីគោលនយោបាយ ឬរបាយការណ៍សម្រាប់ឆ្នាំ ២០២៤ ដោយអំពាវនាវឱ្យមានការទិញអាវុធជាច្រើនប្រភេទ រួមទាំងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដល់ប្រទេសថៃក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យបានអះអាងថា កងទ័ពត្រូវការអាវុធដើម្បីការពារជាតិពីការគំរាមកំហែងគ្រប់ប្រភេទ។ របាយការណ៍ដដែលបានផ្តល់ទិដ្ឋភាពទូទៅនៃសំណើសុំអាវុធ និងឧបករណ៍ពាក់ព័ន្ធ ប៉ុន្តែមិនបានបញ្ចូលព័ត៌មានលម្អិតទេ។...
វ៉ាស៊ីនតោន៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវមុខងារបញ្ជារបស់កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន សម្រាប់ការសម្របសម្រួលកាន់តែប្រសើរឡើងនៃសម្ព័ន្ធភាពទ្វេភាគីរបស់ពួកគេ ចំពេលមានការអះអាងរបស់ប្រទេសចិននៅក្នុងតំបន់ និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈពេលដែលបន្តការពង្រីកការផលិតមីស៊ីលការពារដែនអាកាស។ រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរក៏បានប្ដេជ្ញាថា នឹងរិះរកមធ្យោបាយ ដើម្បីពង្រឹងអ្វីដែលហៅថាការរារាំងបន្ថែម ដែលរួមមានការការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលផ្តល់ដល់ប្រទេសជប៉ុន នៅក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីលើកដំបូងរបស់ពួកគេ ស្តីពីបញ្ហាដែលធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាសន្តិសុខ “ពីរបូកពីរ នៅទីក្រុងតូក្យូ។ នៅដើមដំបូងនៃកិច្ចប្រជុំសន្តិសុខ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa...
បរទេស៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបានប្តេជ្ញាសងសឹក បន្ទាប់ពីមនុស្ស ១២នាក់ត្រូវបានសម្លាប់នៅពេលដែលរ៉ុក្កែតមួយគ្រាប់ បានវាយប្រហារលើទីលានបាល់ទាត់នៅក្នុងតំបន់ Golan Heights ដែលខ្លួនកាន់កាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានរាយការណ៍ដោយសារព័ត៌មានជាច្រើននៅព្រឹកព្រលឹមថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Al Jazeera,...
អាមេរិក៖របាយការណ៍មួយបានឥ្យដឹងថា កុមារជិត ២០០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារបញ្ហាសុខភាពដែលទាក់ទងនឹងការបំពុលបរិយាកាស ហើយនាពេលបច្ចុប្បន្ននេះការបំពុលបរិយាកាស ក្លាយជាកត្តាហានិភ័យធំបំផុតទី ២ សម្រាប់ការស្លាប់មុនអាយុនៅទូទាំងពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ យោងតាមរបាយការណ៍ពីវិទ្យាស្ថានផលប៉ះពាល់សុខភាពនៅអាមេរិក កាលពីថ្ងៃពុធបានឲ្យដឹងថា ការប៉ះពាល់នឹងការបំពុលបរិយាកាសបានរួមចំណែកដល់ការស្លាប់របស់មនុស្ស ៨.១ លាននាក់ ប្រហែល ១២ ភាគរយនៃអ្នកស្លាប់ទាំងអស់នៅឆ្នាំ ២០២១។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សមាជិកអង្គការណាតូជាច្រើន រួមទាំងសហរដ្ឋអាមេរិក បានចេញការព្រមានអំពីការធ្វើដំណើរសម្រាប់ប្រទេសលីបង់ ដោយជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីប្រទេសជាបន្ទាន់ នៅពេលប្រឈមមុខនឹងសង្រ្គាមដ៏ខ្លាំងក្លារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធគាំទ្រដល់ក្រុម Hezbollahដែលគាំទ្រប៉ាឡេស្ទីននោះ។ ភាពតានតឹងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីថ្ងៃសៅរ៍ នៅពេលដែលការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតបានសម្លាប់កុមារ ១២ នាក់នៅក្នុងទីក្រុង Druze នៃ Majdan Shams ក្នុងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានព្រមានថា ប្រធានាធិបតីតួគី Recep Tayyip Erdogan ថានឹងអាចបញ្ចប់ជីវិតដូចទៅនឹងអតីតមេដឹកនាំអ៊ីរ៉ាក់ លោកSaddam Hussein។ ការលើកឡើងនេះធ្វើឡើងក្នុងអត្ថន័យដើម្បីគម្រាមកំហែងផងពីសំណាក់អ៊ីស្រាអ៊ែលក្នុងគ្រា ដែលប្រសិនបើលោក Erdogan ត្រូវបានផ្តួលរំលំ និងប្រហារជីវិតដោយក្រុមចម្រុះដែលគាំទ្រដោយសហរដ្ឋអាមេរិក ប្រសិនបើគាត់ព្យាយាមធ្វើអន្តរាគមន៍ក្នុងសង្រ្គាម Gaza ។ លោក...
បារាំង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទឹកប្រាក់របស់មហាសេដ្ឋី ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក ជនជាតិបារាំង លោក Bernard Arnault ដែលជាប្រធានក្រុមហ៊ុន LVMH បានធ្លាក់ចុះ ៩ ភាគរយ មកសល់ត្រឹមតែ ១៨៨ ពាន់លានដុល្លារ ចំពេលមានការធ្លាក់ចុះនៃការលក់ទីផ្សារប្រទេសចិន។...
កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ យ៉ាងអន្ទះសារ ចំពោះការផ្លាស់ប្តូររូបរាងរបស់តារាចម្រៀងកូរ៉េខាងត្បូង នាង Park Bom ខណៈនាងត្រៀមវិលត្រឡប់មកវិញ ជាមួយក្រុមតារាចម្រៀងស្រី កូរ៉េខាងត្បូង 2NE1។អ្នកនិយមលេងអ៊ីនធើណេត បានកត់សម្គាល់ឃើញការ ផ្លាស់ប្តូររូបរាងរបស់នាង Park Bom យ៉ាងឆាប់រហ័ស ដោយមានមតិជាច្រើនថា...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ី នឹងចាត់វិធានការតបតគ្នា ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “ប្រសិនបើសហរដ្ឋអាមេរិក អនុវត្តផែនការបែបនេះ យើងនឹងពិចារណា លើការដាក់ពង្រាយអាវុធវាយប្រហារនរយៈចម្ងាយមធ្យម និងខ្លី រួមទាំងការបង្កើន សមត្ថភាពរបស់កងទ័ពឆ្នេរសមុទ្រ នៃកងទ័ពជើងទឹករបស់យើង”...