បរទេស៖ មេទ័ពជើងទឹកអាមេរិក លោក Carlos Del Toro បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថាន Royal United Services ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស គួរតែវាយតម្លៃឡើងវិញ នូវទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។ មន្ត្រីរូបនេះបានចង្អុលបង្ហាញ ពីស្ថានភាពដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមើលឃើញថា ជាការគំរាមកំហែង រួមទាំងការកើនឡើងភាព តានតឹងនៅមជ្ឈិមបូព៌ា...
បរទេស៖ ឥណ្ឌាកំពុងត្រៀមខ្លួន ក្នុងការនាំចេញ BrahMos ដែលជាកាំជ្រួចល្បឿនលឿន ជាងសំឡេងរយៈចម្ងាយឆ្ងាយ ដែលបានបង្កើតឡើងរួមគ្នាជាមួយនឹងរុស្ស៊ី ទៅកាន់ប្រទេស ហ្វីលីពីន។ ការត្រៀមបញ្ជូននេះកើតឡើង ចំពេលដែលទីក្រុងញូវ ដេលីជំរុញការផលិតអាវុធក្នុងស្រុក និងបង្កើនការនាំចេញ ទៅកាន់ប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Samir...
ហាណូយ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម បានឲ្យដឹងថា អាស៊ី គឺជាទីផ្សារធំបំផុតសម្រាប់ម្រេចវៀតណាមដែលមានចំនួន៥២,៧ភាគរយនៃបរិមាណនាំចេញសរុបរបស់ប្រទេសមួយនេះ ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា នៅក្នុងចំណោមបណ្តាប្រទេសអាស៊ី ប្រទេសចិន គឺជាប្រទេសនាំចូលម្រេចច្រើនជាងគេបង្អស់ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដោយមានចំនួន៦០.១៣៥ តោនក្នុងឆ្នាំ២០២៣ ស្មើនឹង២២,៨ភាគរយនៃចំនួនសរុប ។ ផ្ទុយទៅនឹងការថយចុះប្រចាំឆ្នាំនៃការនាំចេញម្រេចពីប្រទេសផលិតធំៗ ដូចជាប្រទេសប្រេស៊ីល...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនចង់ចូលទៅក្នុងសង្រ្គាម ដ៏ធំមួយផ្សេងទៀត ហើយគ្មានចេតនា វាយប្រហារប្រទេសដទៃនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍ ដោយលោករដ្ឋមន្ត្រីដដែលនេះ លោកបានសំដែង ការសោកស្ដាយថា ទំនាក់ទំនងជាមួយអាមេរិកស្ថិតក្នុងកម្រិតទាប ហើយបានបន្ទោសក្រុងវ៉ាស៊ីនតោន ចំពោះស្ថានភាពបច្ចុប្បន្ន។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានកំណត់ថា យន្តហោះយោធា Il-76 ត្រូវបានវាយប្រហារដោយមីស៊ីល ដែលត្រូវបានបាញ់ចេញពីតំបន់ Kharkov។ គណៈកម្មាធិការបានឲ្យដឹងថា ការស៊ើបអង្កេតបានរកឃើញថា ប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះ ដែលប្រើដើម្បីវាយប្រហារយន្តហោះ Il-76 មានទីតាំងនៅភូមិ Liptsy នៃតំបន់ Kharkov ។ ប្រភពបានឲ្យដឹងថា ឯកសារត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះនៅ...
វ៉ាស៊ីនតោន៖ គណៈវិនិច្ឆ័យរបស់តុលាការសហព័ន្ធអាមេរិកបានបង្គាប់ឲ្យលោក ដូណាល់ ត្រាំ ផ្តល់សំណងចំនួន ៨៣,៣លានដុល្លារដល់អ្នកសរសេរអត្ថបទ ជុំវិញការអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះ ដែលធ្វើឡើងដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលលោកកាន់តំណែងក្នុងឆ្នាំ២០១ ទាក់ទងនឹងការអះអាងដែលថាគាត់បានរំលោភផ្លូវភេទនាងក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ អ្នកឈរជួរមុខអាយុ ៧៧ឆ្នាំនៅក្នុងការប្រណាំងប្រជែងជ្រើសរើសប្រធានាធិបតីនៃសាធារណរដ្ឋបានពិពណ៌នាការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យថា “គួរឱ្យអស់សំណើច” ហើយបានឲ្យដឹងថា លោកនឹងប្តឹងឧទ្ធរណ៍។ អ្នកសរសេរអត្ថបទឈ្មោះលោកស្រី Jean Carroll បានអះអាងនៅក្នុងសៀវភៅអនុស្សាវរីយ៍ឆ្នាំ២០១៩ និងក្នុងឱកាសផ្សេងៗដែលលោក...
បរទេស៖ យោងតាមការស្រាវជ្រាវរកឃើញមួយដោយវិទ្យស្ថានស្រាវជ្រាវ PRRI របស់អាមេរិកកាលពីចុងសប្តាហ៍កន្លងមកនេះបានបង្ហាញថាតួលេខដល់ទៅជិត១ភាគី៣នៃពលរដ្ឋអាមេរិកជំនាន់ថ្មីឬហៅថា GenZ ដែលមានចន្លោះអាយុ១៨ទៅ២៥ឆ្នាំពួកគេសុទ្ធតែជាមនុស្សស្រលាញ់ភេទដូចគ្នា។ តួលេខនេះគឺជាភាគរយដ៏ធំបំផុតដែលត្រូវបានកត់ត្រាសម្រាប់ជំនាន់ណាទាំងអស់ដោយអ្នកស្ទង់មតិដែលបានធ្វើការស្រាវជ្រាវរបស់ខ្លួនក្នុងអំឡុងខែសីហា និងខែកញ្ញាលើគំរូមនុស្សជាង ៦៦០០នាក់ ។ PRRI មិនបានធ្វើការប៉ាន់ស្មានលើហេតុផលដែលអាចកើតមានសម្រាប់និន្នាការនេះទេ ដែលបានអមជាមួយនឹងសេរីភាវូបនីយកម្មយ៉ាងឆាប់រហ័សនៃអាកប្បកិរិយាអំពីការស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមអាមេរិក។ ទោះបីជាមានការផ្លាស់ប្តូរនេះក៏ដោយ ២០ភាគរយនៃមនុស្សពេញវ័យ Gen Z បាននិយាយថា ពួកគេបានជួបប្រទះនូវអរិភាព ឬការរើសអើងដោយសារតែនិន្នាការផ្លូវភេទរបស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី
ឡូសអ៊ែនជីឡេស៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ឧទ្ធម្ភាគចក្រវិស្វកម្មរុករកនៅភពព្រះអង្គាររបស់អង្គការ NASA បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្រោយពីបានប្រតិបត្តិការអស់រយៈពេលជិត៣ឆ្នាំ នៅលើភពព្រះអង្គារ ។ អង្គការ NASA បានឲ្យដឹងថា ខណដែលឧទ្ធម្ភាគចក្រនៅតែហោះត្រង់ និងស្ថិតនៅក្នុងការទំនាក់ទំនងជាមួយអ្នកត្រួតពិនិត្យពីភពផែនដី រូបភាពនៃការហោះហើរលើកទី៧២របស់វានៅលើភពអង្គារកាលពីថ្ងៃទី១៨ ខែមករា ដែលបានបញ្ជូនមកភពផែនដីក្នុងសប្តាហ៍នេះបង្ហាញថា កំណាត់រ៉ូទ័រមួយ ឬច្រើនរបស់វា...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានបង្ហាញផែនការដ៏ធំទូលាយមួយ ដើម្បីបំបែកឧបសគ្គប្រកួតប្រជែងមួយចំនួន ដែលខ្លួនបានបង្កើតឡើងជុំវិញ សិទ្ធិផ្តាច់មុខ iPhone រកកម្រៃបាន ប៉ុន្តែជម្រើសថ្មី បើកឲ្យអ្នកប្រើប្រាស់ និងអ្នកបង្កើតកម្មវិធីនឹងមាន នៅទ្វីបអឺរ៉ុបតែប៉ុណ្ណោះដើម្បីចាប់ផ្តើម ។ សេចក្តីប្រកាស កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើង នៅពេលក្រុមហ៊ុន...
តូក្យូ ៖ ទីភ្នាក់ងារអវកាសជប៉ុន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន បានសម្រេចការចុះចតព្រះច័ន្ទ យ៉ាងជាក់លាក់មួយ ក្នុងចម្ងាយប៉ុន្មានម៉ែត្រ ពីគោលដៅរបស់ខ្លួន បន្ទាប់ពីប្រទេសនេះ បានក្លាយជាប្រទេសទី ៥ ដែលដាក់យានអវកាស នៅលើព្រះច័ន្ទជាមួយនឹងការប៉ះចុង សប្តាហ៍នៃការស៊ើបអង្កេត SLIM របស់ខ្លួន យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ប្រទេសជប៉ុនសង្ឃឹមថា...