ព័ត៌មានអន្តរជាតិ

ក្មេងប្រុសអាយុត្រឹម ១០ ឆ្នាំ ត្រូវចាប់ខ្លួនពីបទរំលោភ ផ្លូវភេទអ្នកទេសចរ អ៊ីតាលីវ័យ ២៣ឆ្នាំ

VN Express

អូស្ត្រាលី ៖ ប៉ូលីសរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី បានចាប់ខ្លួនក្មេងប្រុសម្នាក់មានត្រឹមអាយុ ១០ ឆ្នាំ ចំពោះការចោទប្រកាន់ពីបទរំលោភផ្លូវភេទ លើអ្នកទេសចរស្រីជនជាតិអ៊ីតាលីអាយុ ២៣ ឆ្នាំនៅទីក្រុង Cairns ។

កាសែត The Guardian បានរាយការណ៍ថា ស្ត្រីរូបនេះកំពុងដើរនៅសង្កាត់ពាណិជ្ជកម្មកណ្តាល ទីក្រុង Cairns នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃពុធ នៅពេលដែលក្មេងប្រុសនេះបានវាយប្រហារនាង។

សារព័ត៌មាន Daily Mail បានរាយការណ៍ថា នាងបានទូរស័ព្ទហៅប៉ូលីសភ្លាមៗ ដើម្បីសុំជំនួយ ប៉ុន្តែត្រូវបានវាយប្រហារ ដោយក្មេងជំទង់ ៣ នាក់ ផ្សេងទៀត ឥឡូវនេះត្រូវបានប៉ូលីសស្វែងរក ។ តាមការរាយការណ៍ថា នាងមានស្នាមជាំ និងស្នាមរបួសបន្តិចបន្តួចលើមុខក្រោយការវាយដំ។
ប៉ូលីសបានបន្ថែមថា ក្មេងប្រុសនេះ ត្រូវបានចោទប្រកាន់ពីបទ រំលោភផ្លូវភេទ រំលោភសេពសន្ថវៈ និងវាយដំលើដងខ្លួន ។ ទីក្រុង Cairns ដែលជាគោលដៅទេសចរណ៍ ដ៏ពេញនិយម គឺជាផ្ទះរបស់ Great Barrier Reef និង Wet Tropics World Forest Rainforest ៕
ដោយ៖លី ភីលីព

Most Popular

To Top