អាមេរិក៖ មហាសេដ្ឋីពិភពលោក លោក Elon Musk កាលពីថ្ងៃច័ន្ទបានយល់ឃើញថា វាជារឿងមិនសមហេតុផលទេ ដែលឥណ្ឌាជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក មិនមែនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ហើយបានស្នើឲ្យកែសម្រួលអង្គការអន្តររដ្ឋាភិបាល ដើម្បីរៀបចំកន្លែងសម្រាប់សមាជិកថ្មី យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ម្ចាស់ X (អតីត Twitter) ជាវេទិកាដែលលោកបានទិញកាលឆ្នាំ ២០២២ តម្លៃ ៤៤...
រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថា តុលាការប្រទេសរុស្ស៊ីមួយបានបង្គាប់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បង់ប្រាក់ពិន័យចំនួន ៨,៩១៥ ដុល្លារអាមេរិកសម្រាប់ការបដិសេធមិនដក ‘Mein Kampf’ របស់ Adolf Hitler ចេញពីកម្មវិធី Apple Books របស់ខ្លួន។ សាលក្រមនេះត្រូវបានប្រគល់ឲ្យ បន្ទាប់ពីសវនាការបិទទ្វារនៅតុលាការស្រុក Tagansky នៃទីក្រុងម៉ូស្គូ។...
ប៉ូឡូញ៖ ប្រធានក្រុមហ៊ុន X លោក Elon Musk បានទស្សនាជំរុំប្រមូលផ្តុំ Auschwitz-Birkenau ក្នុងប្រទេសប៉ូឡូញ ដែលជាដំណើរមួយបានកើតឡើង បន្ទាប់ពីជម្លោះដ៏រ៉ាំរ៉ៃជាមួយសកម្មជនជ្វីហ្វតាមអ៊ីនធើណើត ខណៈថ្លែងនៅជំរំ លោក Musk បានអះអាងថា ឆោតល្ងង់អំពីវិសាលភាពនៃការប្រឆាំងនឹងពួកយូដាក្នុងពិភពលោកខាងលិច យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លោក Musk និងកូនប្រុសរបស់លោកបានទៅទស្សនាជំរុំមរណៈដ៏ល្បីឈ្មោះកាលពីថ្ងៃចន្ទ...
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្របានសាទរចំពោះរបកគំហើញបដិវត្តន៍ដ៏មានសក្ដានុពលក្នុងការធ្វើរោគវិនិច្ឆ័យដំបូងនៃជំងឺភ្លេចភ្លាំង បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវស៊ុយអែតបានរកឃើញថា ការធ្វើតេស្តិ៍ឈាមអាចរកទិញបានអាចរកឃើញសញ្ញាសម្គាល់ជីវសាស្រ្តនៃជំងឺនេះប្រហែល ១០ ទៅ ១៥ ឆ្នាំមុនពេលមានរោគសញ្ញា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ការសិក្សាលើមនុស្ស ៧៦៨ នាក់ក្នុងអាយុ ៥០ ៦០ និង ៧០ឆ្នាំក្នុងរយៈពេល ៨ ឆ្នាំធ្វើឡើងដោយសាកលវិទ្យាល័យ Gothenburg វាត្រូវបានគេរកឃើញថា ការធ្វើតេស្តិ៍រកឃើញវត្តមាននៃប្រូតេអ៊ីន...
វ៉ាស៊ីនតោន៖ ក្រុមរដ្ឋដែលដឹកនាំដោយអគ្គមេធាវីរបស់គណបក្សសាធារណរដ្ឋបានប្រាប់តុលាការកំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែត្រូវបានចាត់ទុកជាឧបករណ៍ប្រើប្រាស់ដូចជាក្រុមហ៊ុនទូរស័ព្ទ ឬទូរលេខ នេះយោងតាមការចេញផ្សាយពីគេហទំព័រ CNN។ អត្ថបទសង្ខេបរបស់តុលាការ រដ្ឋចំនួន ១៩ និងនីតិបញ្ញត្តិរដ្ឋ Arizona បានសរសេរថា តុលាការកំពូលគួរតែរក្សាច្បាប់ដែលអនុម័តដោយរដ្ឋតិចសាស់ និងរដ្ឋផ្លរីដា ដែលដាក់កម្រិតលើក្រុមហ៊ុននានា រួមមាន Meta YouTube X និងផ្សេងទៀតពីការសម្របសម្រួលមាតិកាដែលអ្នកប្រើប្រាស់របស់ពួកគេបានប្រកាសតាមអ៊ីនធើណេត។ ក្រុមនេះបានប្រកែកថា...
ម៉ូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាង ក្នុងពេលឆាប់ៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េបានឲ្យដឹងថា លោក ពូទីន បានសម្តែងនូវ “អរគុណយ៉ាងជ្រាលជ្រៅ” ចំពោះការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម...
បរទេស ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Microsoft បានឲ្យដឹងថា ក្រុមដែលជួយឧបត្ថម្ភដល់រដ្ឋរុស្ស៊ី បានលួចចូលប្រព័ន្ធសាជីវកម្ម របស់ខ្លួនកាលពីថ្ងៃទី១២ ខែមករា ហើយបានលួចយកអ៊ីម៉ែល និងឯកសារមួយចំនួនពីគណនីបុគ្គលិកផងដែរ ។ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមរបស់រុស្សី អាចចូលប្រើ “ភាគរយតិចតួចបំផុត” នៃគណនីអ៊ីម៉េលសាជីវកម្មរបស់ក្រុមហ៊ុន...
ម៉ិកស៊ិក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិកស៊ិក បានជំរុញឱ្យក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UN) ជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដោះស្រាយជម្លោះ តាមរយៈមធ្យោបាយការទូត ។នៅក្នុងសន្និសីទ កាសែតប្រចាំថ្ងៃរបស់គាត់...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា មនុស្សចំនួន១៣នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះសាលារៀន Yingcai នៅក្នុងខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន ។ ទីភ្នាក់ងា Xinhua បានផ្សាយថា អគ្គិភ័យនៅសាលា Yingcai ក្នុងភូមិ Yanshanpu...
កៀវ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលបានសម្រេចចិត្ត បែងចែកកំណត់ត្រាដែលមានទឹកប្រាក់ចំនួន១៧,៥ ពាន់លាន hryvnias ស្មើនឹងប្រហែល៤៦៤លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនខ្សែការពាររបស់ប្រទេស ។ លោក Shmyhal បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ...