ឡូសអ៊ែនជីឡេស៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ឧទ្ធម្ភាគចក្រវិស្វកម្មរុករកនៅភពព្រះអង្គាររបស់អង្គការ NASA បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្រោយពីបានប្រតិបត្តិការអស់រយៈពេលជិត៣ឆ្នាំ នៅលើភពព្រះអង្គារ ។ អង្គការ NASA បានឲ្យដឹងថា ខណដែលឧទ្ធម្ភាគចក្រនៅតែហោះត្រង់ និងស្ថិតនៅក្នុងការទំនាក់ទំនងជាមួយអ្នកត្រួតពិនិត្យពីភពផែនដី រូបភាពនៃការហោះហើរលើកទី៧២របស់វានៅលើភពអង្គារកាលពីថ្ងៃទី១៨ ខែមករា ដែលបានបញ្ជូនមកភពផែនដីក្នុងសប្តាហ៍នេះបង្ហាញថា កំណាត់រ៉ូទ័រមួយ ឬច្រើនរបស់វា...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានបង្ហាញផែនការដ៏ធំទូលាយមួយ ដើម្បីបំបែកឧបសគ្គប្រកួតប្រជែងមួយចំនួន ដែលខ្លួនបានបង្កើតឡើងជុំវិញ សិទ្ធិផ្តាច់មុខ iPhone រកកម្រៃបាន ប៉ុន្តែជម្រើសថ្មី បើកឲ្យអ្នកប្រើប្រាស់ និងអ្នកបង្កើតកម្មវិធីនឹងមាន នៅទ្វីបអឺរ៉ុបតែប៉ុណ្ណោះដើម្បីចាប់ផ្តើម ។ សេចក្តីប្រកាស កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើង នៅពេលក្រុមហ៊ុន...
តូក្យូ ៖ ទីភ្នាក់ងារអវកាសជប៉ុន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន បានសម្រេចការចុះចតព្រះច័ន្ទ យ៉ាងជាក់លាក់មួយ ក្នុងចម្ងាយប៉ុន្មានម៉ែត្រ ពីគោលដៅរបស់ខ្លួន បន្ទាប់ពីប្រទេសនេះ បានក្លាយជាប្រទេសទី ៥ ដែលដាក់យានអវកាស នៅលើព្រះច័ន្ទជាមួយនឹងការប៉ះចុង សប្តាហ៍នៃការស៊ើបអង្កេត SLIM របស់ខ្លួន យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ប្រទេសជប៉ុនសង្ឃឹមថា...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា លោក Sergei Lavrov រដ្ឋមន្ត្រីកស្រួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានអំពាវនាវសុំឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកយោធា ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Lavrov បានថ្លែងថា...
ហុងកុង៖ TSMC បាននិយាយថា រោងចក្រទី ២ របស់ខ្លួននៅរដ្ឋ Arizona នឹងត្រូវពន្យារពេល នេះជាការធ្លាក់ចុះមួយផ្សេងទៀតសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក និងតួនាទីរបស់ខ្លួនក្នុងការដេញថ្លៃរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក្នុងការជំរុញការផលិតរបស់អាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ CNN ។ នេះបើយោងតាមប្រធាន Mark Liu បានមានប្រសាសន៍ថា រោងចក្រនេះនឹងដំណើរការនៅឆ្នាំ ២០២៧...
រុស្ស៊ី ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពថា សហភាពអឺរ៉ុប កំពុងឆ្ពោះទៅមុខជាមួយនឹងផែនការ ដាក់ពន្ធលើប្រាក់ចំណូលដែលបង្កកដោយទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ី យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។ ដោយដកស្រង់សម្ដីមនុស្ស ដឹងពីបញ្ហានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស របស់សមាជិកប្លុកបានអនុម័ត លើការយកពន្ធនេះកាលពីថ្ងៃចន្ទ ហើយឯកអគ្គរដ្ឋទូតរបស់ពួកគេ នឹងពិភាក្សាអំពីជំហាននេះ នៅចុងសប្តាហ៍នេះ...
អូស្ត្រាលី ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថាប្រទេស អូស្ត្រាលី បានដាក់ឈ្មោះជាសាធារណៈ និងដាក់ទណ្ឌកម្ម តាមអ៊ីនធើណេតលើ ជនជាតិរុស្ស៊ីម្នាក់ សម្រាប់តួនាទី ដែលត្រូវបានចោទ ប្រកាន់របស់លោក ក្នុងការវាយប្រហារ Ransomware ឆ្នាំ ២០២២ ដោយការប្រើប្រាស់ការពិន័យ ជាលើកដំបូងរបស់ប្រទេសនេះ ។ យោងតាមអាជ្ញាធរអូស្ត្រាលី...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃពុធថា អ៊ុយក្រែន បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ទៅលើយន្តហោះដឹកជញ្ជូនយោធា Il-76 ដោយបានសម្លាប់មនុស្សទាំងអស់ នៅលើយន្តហោះទាំង ៧៤នាក់ ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះនៅម៉ោង ១១ និង ១៥ព្រឹក របបទីក្រុង បានប្រព្រឹត្តអំពើភេរវកម្ម ដែលជាលទ្ធផលយន្តហោះដឹកជញ្ជូន យោធារុស្ស៊ីត្រូវបានបាញ់ទម្លាក់” ដោយបន្ថែមថាអ្នកដំណើរទាំងអស់...
ញូវយ៉ក ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Hewlett Packard Enterprise បាននិយាយថា ប្រព័ន្ធអ៊ីម៉ែល មានមូលដ្ឋានលើ Cloud របស់ខ្លួនត្រូវបានបំពាន ដោយក្រុមលួចចូលរុស្សីដូចគ្នា ដែលបានសម្របសម្រួលគណនីអ៊ីម៉ែល ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft មួយចំនួនកាលពីដើមខែនេះ យោងតាមការចេញផ្សាយពីគេហទំព័រ CNN ។ ក្រុមហ៊ុន Hewlett Packard...
តូក្យូ៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីប ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ លឿងនៅថ្ងៃពុធនេះ។ នាយសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា មីស៊ីលត្រូវបានបាញ់ នៅម៉ោងប្រហែល ៧ ព្រឹក ។ ការបាញ់មីស៊ីលនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា ខ្លួនបានធ្វើការសាកល្បង ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹកនៅក្នុងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធា រួមគ្នាដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន...