ព័ត៌មានអន្តរជាតិ

លោក Musk៖ អ៊ុយក្រែន កាន់តែខ្សោយទៅ ខ្សោយទៅ ជារៀងរាល់ថ្ងៃ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បានអះអាងសារជាថ្មីនូវជំនឿរបស់គាត់ថា អ៊ុយក្រែននឹងបានត្រឹមបរាជ័យនៅក្នុងជម្លោះជាមួយរុស្ស៊ី ដោយលើកហេតុផលថា ជំហររបស់ ទីក្រុងគៀវក្នុងកិច្ចចរចាសន្តិភាពនាពេលខាងមុខកំពុងចុះខ្សោយជាមួយនឹងអរិភាពដែលឆ្លងកាត់រៀងរាល់ថ្ងៃមកនេះ។

ការអត្ថាធិប្បាយរបស់លោកនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទដោយ មហាសេដ្ឋីរូបនេះបាននិយាយទៀតថា ការភ័យស្លន់ស្លោកំពុងផ្ទុះឡើងក្នុងចំណោមអ្នកគាំទ្រអ៊ុយក្រែននៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែលពួកសាធារណរដ្ឋនៅក្នុងសភាតំណាងកំពុងរារាំងជំនួយថ្មីៗជាង៦០ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ។

លោកបានបន្តថា៖សម្រាប់មនុស្សជាច្រើននេះគឺជាប្រាក់រង្វាន់ដ៏ធំចុងក្រោយដែលពួកគេនឹងមិនធ្លាប់ឃើញដែល ពួកគេនឹងខិតខំពន្យល់អ្វីគ្រប់យ៉ាងដើម្បីទទួលបានវា។

លោក Musk បានបន្ថែមថា៖ទោះបីជាយ៉ាងណាក្តីវាបានមកដល់ពេលហើយសម្រាប់បទឈប់បាញ់ និងកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។ អ៊ុយក្រែន​បាន​ចាញ់​សង្រ្គាម​នេះ ហើយ​នឹង​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​នោះ​ទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top