ព័ត៌មានអន្តរជាតិ

លោក Putin ផ្តល់រថយន្តប្រណិតមួយ ជូនមេដឹកនាំកូរ៉េខាងជើង

Yonhap

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបានផ្តល់អំណោយដល់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នូវរថយន្ត Aurusដ៏ប្រណិតមួយគ្រឿង ដែលផលិតដោយរុស្ស៊ីមួយគ្រឿង។

របាយការណ៍មួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា រថយន្តរុស្ស៊ីត្រូវបានផ្ទេរទៅឱ្យអាជ្ញាធរកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។

អ្នកនាងKim Yo-jong ប្អូនស្រីរបស់លោក Kim ដែលជាមន្ត្រីទំនាក់ទំនងសាធារណៈជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាង បានហៅអំណោយនេះថាជា ការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេស រវាងលោក Putin និងបងប្រុសរបស់នាង។

រំលឹកដែរថាប្រមុខរដ្ឋទាំងពីរធ្លាប់បានជួបគ្នាដោយផ្ទាល់កាលពីខែកញ្ញាឆ្នាំមុន នៅពេលដែលលោក Kim បានទៅទស្សនកិច្ចនៅឆ្ងាយបូព៌ារបស់រុស្ស៊ី ដើម្បីទស្សនាកន្លែងសំខាន់ៗមួយចំនួនសម្រាប់ជនស៊ីវិល និងយោធារបស់ខ្លួនហើយពេលនោះលោកPutink*បានអមដំណើរគាត់នៅឯ Vostochny cosmodrome ហើយបានបង្ហាញរថយន្តរដ្ឋ Aurus ដែលផលិតដោយរុស្ស៊ីចំនួនពីរនៅពេលនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top