រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានច្រានចោលការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បី “បំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង” ដោយថាពួកគេ “នឹងមិនទទួលបានសន្តិសុខ និងស្ថិរភាព សម្រាប់នរណាម្នាក់ឡើង” ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ហ្គាហ្សា គឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន ក្រោមយុត្តាធិការរបស់អង្គការរំដោះប៉ាឡេស្ទីន (PLO)។ លោក...
តូក្យូ ៖ សារព័ត៌មាន Nikkei បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង នឹងបង្កើតបណ្តាញផ្គត់ផ្គង់រួមគ្នា សម្រាប់ឥន្ធនៈអព្យាក្រឹតកាបូន ដូចជាអ៊ីដ្រូសែន និងអាម៉ូញាក់ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ កាសែតបាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk...
អាមេរិក ៖ នេះបើយោង តាមការរាយការណ៍របស់ Reuters បានប្រាប់ឲ្យដឹងថា ទីប្រឹក្សាតុលាការកំពូល របស់ប្លុកនេះ បាននិយាយ តុលាការសហភាព អឺរ៉ុបមួយ បានធ្វើកំហុសផ្លូវច្បាប់ នៅពេលខ្លួនសម្រេចយល់ព្រម លើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple ក្នុងករណីគេចពន្ធ មានតម្លៃទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារ យោងតាមការចេញផ្សាយពីគេហទំព័រ RT...
ទីក្រុងតូក្យូ ៖ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេស បានចេញផ្សាយ កាលពីថ្ងៃពុធបន្ទាប់ពីកិច្ចប្រជុំ នៅទីក្រុងតូក្យូបានឲ្យដឹងថា ក្រុមប្រទេសទាំង ៧ (G7) មិនទាន់ឈានដល់ការឯកភាពគ្នា ទាក់ទងនឹងការដាក់ទណ្ឌកម្ម លើឧស្សាហកម្មពេជ្រ របស់ប្រទេសរុស្ស៊ី នៅឡើយយោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។ ផ្នែកមួយ នៃជម្លោះអ៊ុយក្រែន ក្រុមនេះបានរំលឹកឡើងវិញ នូវការសន្យាពីមុនរបស់ខ្លួន...
តូក្យូ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រុមហ៊ុន Meiji Holdings យក្សរបស់ជប៉ុន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានប្រមូលដបទឹកដោះគោ ចំនួនជាង៤៤,០០០ដប បន្ទាប់ពីការរកឃើញឱសថ ដែលប្រើសម្រាប់ការពារ ជំងឺសត្វគោ នៅក្នុងផលិតផលនេះ ។ផលិតផលដែលរងផលប៉ះពាល់ គឺជាទឹកដោះគោដបចំណុះ ១៨០មីលីលីត្រដែលមានស្លាក “Meiji...
អង់គ្លេស ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា និយតករទំនាក់ទំនង របស់ចក្រភពអង់គ្លេស Ofcom បានចេញផ្សាយការណែនាំ ដ៏វែងមួយស្តីពីការពង្រឹងធាតុមួយចំនួន នៃឥរិយាបទអនឡាញ របស់មនុស្ស បន្ទាប់ពីការណែនាំនៃច្បាប់ស្តីពីសុវត្ថិភាព អនឡាញដែលបែកបាក់គ្នា របស់ចក្រភពអង់គ្លេសកាលពីខែមុន ។ ការប្រកាស ដែលរៀបរាប់អំពីកូដ នៃការអនុវត្តដំបូងរបស់ខ្លួននោះ Ofcom បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា...
បរទេស ៖ កងទ័ពអាកាសអាមេរិក បានធ្វើការហោះហើរ សាកល្បងលើកដំបូង នៃយន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយរយៈចម្ងាយឆ្ងាយថ្មី ដែលជាគំរូប្រតិបត្តិការមួយ ក្នុងចំណោមគំរូប្រតិបត្តិការ ចំនួនប្រាំមួយ ដែលត្រូវបានកំណត់ក្រុមហ៊ុន ផលិតដោយអាវុធយក្ស របស់អាមេរិកឈ្មោះ Northrop Grumman ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ប៉េកាំង៖ ខ្លាឃ្មុំផេនដាយក្ស Mei Xiang, Tian Tian និងកូន របស់ពួកគេឈ្មោះ Xiao Qi Ji បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Chengdu Shuangliu ក្នុងខេត្តស៊ីឈួន ភាគនិរតី នៃប្រទេសចិន កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបញ្ចប់ការស្នាក់នៅ ក្នុងសហរដ្ឋអាមេរិក ។...
រុស្ស៊ី៖លោកស្រី Gayana Gariyeva ជាប្រធានសារព័ត៌មាន សម្រាប់ប៉ូលីស ក្នុងសាធារណរដ្ឋ Dagestan នៃប្រទេសរុស្ស៊ីបានចែករម្លែក ការអំពាវនាវតាមអ៊ីនធើណេត កាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីគួរតែគិតឲ្យបាន ២ ដងមុននឹងផ្ញើរូបថតសិចស៊ី និងរូបភពផ្សេងទៀត ទៅឲ្យអ្នកដទៃរបស់ខ្លួន ដែលធ្វើឲ្យជនឆ្លៀត ឱកាសទំាងនេះយករូប អាសអាភាសបង្ហោះតាមអ៊ីនធើណេត ឬជំរិតទារប្រាក់ ក្នុងករណីមានការបែកបាក់ ។ លោកស្រី...
អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានដាក់ការចោទប្រកាន់ព្រហ្មទណ្ឌលើមនុស្ស ៣ នាក់ពីបទលក់ផ្លូវភេទថា ជាអ្នកដឹកញីស៊ីឈ្មោលលើបណ្តាញផ្ទះបនលំដាប់ខ្ពស់ដោយនាំស្រីស្អាតៗទៅឲ្យមន្ត្រីជាប់ឆ្នោត នាយកប្រតិបត្តិអាជីវកម្ម និងមន្ត្រីយោធាក្នុងចំណោមអ្នកផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ RT។DOJ បានប្រកាសកាលពីថ្ងៃពុធថា បណ្តាញនេះបានដំណើរការតាំងពីយ៉ាងហោចណាស់ខែកក្កដា ឆ្នាំ ២០២០ ដោយបម្រើអតិថិជននៅជិតរដ្ឋធានីរបស់ប្រទេស និងក្នុងតំបន់ Boston ។ ផ្ទះបនបានផ្តល់ពេស្យាចារដល់អតិថិជនថ្នាក់លើជាច្រើន រួមទាំងវេជ្ជបណ្ឌិត មេធាវី...