ព័ត៌មានអន្តរជាតិ

លោក Zuckerberg សុំទោសគ្រួសារ ដែលរងគ្រោះ ដោយសារប្រព័ន្ធ ផ្សព្វផ្សាយសង្គម

AFP

អាមេរិក ៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerbergបាន ផ្តល់ការសុំទោស ដល់ជនរងគ្រោះ និងសាច់ញាតិ របស់អ្នកប្រើប្រាស់ ដែលរងគ្រោះថ្នាក់ ដោយគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម របស់លោក រួមទាំងក្មេងជំទង់ ត្រូវបានរំលោភបំពានផ្លូវភេទ តាមអ៊ីនធើណេត ក៏ដូចជាអ្នក ដែលយកជីវិត របស់ពួកគេបន្ទាប់ពីការគំរាមកំហែង តាមប្រព័ន្ធឌីជីថល យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

ក្នុងអំឡុងពេលសវនាការ របស់គណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធសភាដ៏ចម្រូងចម្រាសកាលពីថ្ងៃពុធ ស្ថាបនិក Facebook មានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីផលប៉ះពាល់អវិជ្ជមាន ដែលផលិតផល របស់លោកមានលើកុមារ និងក្មេងជំទង់ ដោយក្រុមគ្រួសារ និងជនរងគ្រោះ បានចែករម្លែកក្តីបារម្ភ លើបញ្ហាជាច្រើន រួមទាំងបញ្ហាផ្លូវភេទ សុខភាពផ្លូវចិត្ត និងធម្មជាតិញៀន នៃបណ្តាញសង្គម ។

បន្ទាប់ពីការផ្តល់សក្ខីកម្ម របស់ពួកគេ សមាជិកព្រឹទ្ធសភាមកពី គណបក្សសាធារណរដ្ឋ លោក Josh Hawley បានសួរនាយកប្រតិបត្តិថា តើលោកបានផ្តល់សំណងផ្ទាល់ខ្លួន ដល់គ្រួសារណាមួយសម្រាប់អ្វីដែលពួកគេបានស៊ូទ្រាំ ? លោក Zuckerberg ឆ្លើយតបថា “ខ្ញុំមិនគិតដូច្នេះទេ” ។
នៅពេលសួរថា តើលោកចង់សុំទោស ជនរងគ្រោះដែរទេ? លោក Zuckerberg បានឆ្លៀតឱកាសដោយងាកទៅនិយាយទៅកាន់ឪពុកម្តាយ និងក្មេងជំទង់ដែលចូលរួម ។ លោកបាននិយាយថា ខ្ញុំសុំទោសចំពោះ អ្វីគ្រប់យ៉ាងដែលអ្នកបានឆ្លងកាត់ គ្មាននរណាម្នាក់គួរ តែឆ្លងកាត់រឿង ដែលគ្រួសាររបស់អ្នក បានរងទុក្ខនោះទេ ។

ក្រុមហ៊ុន របស់លោក នឹងបន្តវិនិយោគ ក្នុងកិច្ចខិតខំប្រឹងប្រែងពាសពេញ ឧស្សាហកម្មដើម្បីការពារយុវជន។ លោកបានចង្អុលទៅ ឧបករណ៍ គ្រប់គ្រងដោយមាតា បិតារបស់ Meta អាចកំណត់ខ្លឹមសារដែលកុមារ មើលឃើញតាមអ៊ីនធើណេត ៕
ដោយ៖លី ភីលីព

Most Popular

To Top