ព័ត៌មានអន្តរជាតិ

តារាសម្ដែងតៃវ៉ាន់ អ្នកស្រី Wen Cuiping ត្រូវប្ដីវាយដំ នៅទីសាធារណៈ បន្ទាប់ពីជម្លោះជាមួយគ្នា

តៃវ៉ាន់ ៖ នេះបើយោងតាមលោក Sin Chew បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីគូស្នេហ៍ទាំង ២នាក់បានញ៉ាំអាហារ ជាមួយគ្នានៅភោជនីយដ្ឋានមួយ កន្លែងនៅផ្លូវ Dongfeng ក្នុងសង្កាត់ Da’an នៃទីក្រុងតៃប៉ិ កាលពីថ្ងៃទី ១៨ ខែមករា តារាសម្ដែងតៃវ៉ាន់ Wen Cuiping បានរងការទាត់ពោះពីប្ដីតែម្តង យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress ។

អាជ្ញាធរបានចុះដល់កន្លែងកើតហេតុបានរកឃើញតារាសម្តែងវ័យ ៥៣ ឆ្នាំ ក្នុងសភាពក្រៀមក្រំយ៉ាងខ្លាំង ដោយអង្គុយលើដងផ្លូវទាំងទឹកភ្នែក ។ អ្នកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ទោះបីជានាងមានទុក្ខលំបាកយ៉ាងណាក៏ដោយ អ្នកស្រី Wen បានប្រកាសថាអ្នកស្រី នឹងមិនបន្តការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្តីរបស់នាងឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍មួយគូនេះស្ថិតក្រោមឥទ្ធិពល នៃការផឹកស្រានៅពេលមានជម្លោះ ។ ប៉ុន្មានថ្ងៃក្រោយហេតុការណ៍នេះ អ្នកស្រី Wen បានចូលទំព័រ Facebook របស់អ្នកស្រី ដើម្បីចែករម្លែកការតស៊ូ ដែលកំពុងបន្តរបស់អ្នកស្រី ជាមួយនឹងការឈឺក្បាល និងការឈឺចាប់យ៉ាងខ្លាំង នៅក្នុងទ្រូង និងរាងកាយរបស់អ្នកស្រី ។

ផ្នែកមតិយោបល់ នៃការបង្ហោះរបស់អ្នកនាងត្រូវបានជន់លិច ជាមួយនឹងសារពីអ្នកតាមដានពាក់ព័ន្ធ ដែលភាគច្រើនបានជំរុញ ឲ្យអ្នកនាងឃ្លាតឆ្ងាយ ពីទំនាក់ទំនងដែលបំពាន ហើយពិចារណាពីការលែងលះ។

យោងតាមគេហទំព័រ Yahoo News Taiwan ថា អ្នកស្រី Wen បានរៀបការជាមួយបុរសជនជាតិជប៉ុន នៅឆ្នាំ ១៩៩៨ ដែលអ្នកស្រី បានតាំងទីលំនៅក្នុង ប្រទេសជប៉ុន និងមានកូនស្រីម្នាក់ ទាល់តែអាពាហ៍ពិពាហ៍ត្រូវរំលាយនៅឆ្នាំ ២០០៣ បន្ទាប់ពីប្តីរបស់អ្នកស្រី មានរឿងមិនស្មោះត្រង់។
ក្រោយមកអ្នកស្រី បានរៀបការជាមួយអ្នកជំនួញជនជាតិ អាមេរិកម្នាក់កាលឆ្នាំ ២០១៤ ប៉ុន្តែគូស្នេហ៍នេះបានបែកគ្នានៅឆ្នាំ ២០១៧ ។ ថ្មីៗនេះ ក្នុងឆ្នាំ ២០២២អ្នកស្រី Wen បានប្រកាសពីទំនាក់ទំនងរបស់អ្នកស្រី ជាមួយបុរសម្នាក់ឈ្មោះ Micheal ៕
ដោយ៖លី ភីលីព

Most Popular

To Top