ឥណ្ឌូនេស៊ី៖ ក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានលុបចោលការព្យួរអាជ្ញាប័ណ្ណប្រតិបត្តិការក្នុងស្រុករបស់ TikTok បន្ទាប់ពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចែករម្លែកទិន្នន័យ ដែលបានស្នើសុំដោយរដ្ឋាភិបាលអំពីការតវ៉ានាពេលថ្មីៗនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ប្រទេសឥណ្ឌូនេស៊ីមានអ្នកប្រើប្រាស់ច្រើនជាងគេទី២នៅលើកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ByteDance របស់ប្រទេសចិនដែលមានអ្នកប្រើប្រាស់ច្រើនជាង ១០០ លាននាក់។ ក្រសួងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានផ្អាកជាបណ្តោះអាសន្នអាជ្ញាប័ណ្ណប្រតិបត្តិការរបស់កម្មវិធីសម្រាប់ការខកខានក្នុងការផ្តល់ទិន្នន័យគ្រប់គ្រាន់អំពីសកម្មភាពរបស់មុខងារបន្តផ្ទាល់ក្នុងអំឡុងពេលការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលខែសីហា។ ប៉ុន្តែលោក Alexander...
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ព្រឹត្តិការណ៍ការប្រកួត Ultimate Fighting Champion ship (UFC) បានប្រកាសពីមុននឹងប្រព្រឹត្តទៅនៅសេតវិមាននៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ ដែលជាថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ VN...
ថៃ៖នាយកដ្ឋានសត្វព្រៃប្រទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា សត្វតោមួយក្បាលដែលចិញ្ចឹមក្នុងផ្ទះឯកជនមួយកន្លែងនៅប្រទេសថៃ ដោយម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យសត្វតោនោះមកវាយប្រហារក្មេងប្រុសម្នាក់ដែលកំពុងដើរលើផ្លូវសាធារណៈបង្កឲ្យរងរបួលធ្ងរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នាយកដ្ឋានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សត្វតោបានវាយប្រហារលើកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនស្គាល់អត្តសញ្ញាណ ខណៈកុមារនេះកំពុងដើរលើផ្លូវសាធារណៈកាលពីយប់ថ្ងៃសៅរ៍ក្នុងខេត្ត Kanchanaburi ភាគខាងលិចទីក្រុងបាងកក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្មេងប្រុសនេះកំពុងធ្វើដំណើរទៅផ្ទះពីលេងជាមួយក្មេងៗផ្សេងទៀត នៅពេលដែលសត្វតោដ៏ធំបានវាយប្រហារលើកុមារនោះតែម្តងទៅ។ ម្ចាស់សត្វតោដែលនាយកដ្ឋានសត្វព្រៃកំណត់អត្តសញ្ញាណបានត្រឹមតែឈ្មោះ Parinya ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការពារសត្វព្រៃ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៦ ខែ...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា មហាសេដ្ឋីអាមេរិក លោក Bill Gates បានរិះគន់ប្រទេសស៊ុយអែត ចំពោះការរកប្រាក់បន្ថែមទៀតសម្រាប់វិស័យយោធា ខណៈដែលកាត់បន្ថយការប្តេជ្ញាចិត្ត ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ចំពោះកម្មវិធីជំនួយអន្តរជាតិ។ បទសម្ភាសន៍មួយទៅកាន់កាសែត Dagens Industri របស់ប្រទេសស៊ុយអែត កាលពីថ្ងៃពុធ លោក Gates មានភាពល្បីល្បាញ ដោយសារការចូលរួមរបស់លោក ក្នុងគម្រោងសប្បុរសធម៌ជាច្រើនជុំវិញពិភពលោក បានសម្តែងការសោកស្តាយដែលច្បាប់ថវិការបស់ប្រជាជាតិ...
អង់គ្លេស៖ រដ្ឋមន្ត្រីថាមពលចក្រភពអង់គ្លេស លោក Ed Miliband បានចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk ពីការគំរាមកំហែងដ៏ធំដល់ចក្រភពអង់គ្លេស ដោយអះអាងថា មហាសេដ្ឋីរូបនេះ គាំទ្រកងកម្លាំងជាតិនិយម ដែលស្វែងរកការបំផ្លាញប្រទេសហើយ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ថ្លែងក្នុងសន្និសិទគណបក្សការងារកាលពីថ្ងៃពុធ អតីតមេដឹកនាំគណបក្សនេះបានភ្ជាប់លោក Musk ទៅនឹងលោក Nigel Farage ដែលគណបក្ស...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា មហាសេដ្ឋី និងតារាចម្រៀងហ៊ីបហបអាមេរិក លោក Sean ‘Diddy’ Combs ត្រូវបានកាត់ទោស ឲ្យជាប់គុក ៤ ឆ្នាំ ២ ខែពីបទដឹកជញ្ជូនអតីតមិត្តស្រីទៅធ្វើពេស្យាកម្ម ខណៈស្ថាបនិក Bad Boy Records ក៏ត្រូវបានពិន័យ ជាទឹកប្រាក់ចំនួន...
អាមេរិក៖នេះបើយោងតាមទស្សនាវដ្តី Forbes បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុប ៥០០ ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោក Musk បានកើនឡើង ដោយសារភាគហ៊ុន នៃក្រុមហ៊ុន Tesla នាពេលថ្មីៗនេះ និងការកើនឡើងតម្លៃនៃក្រុមហ៊ុនឯកជន...
អាមេរិក៖ Bloomberg បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា OpenAI បានក្លាយជាអាជីវកម្ម ដែលមានតម្លៃបំផុត នៅលើពិភពលោក ដោយវ៉ាដាច់ក្រុមហ៊ុន បច្ចេកវិទ្យា SpaceX របស់លោក Elon Musk ខណៈព្រឹត្តិការណ៍ដ៏សំខាន់នេះ កើតឡើងបន្ទាប់ពីបុគ្គលិក OpenAI បច្ចុប្បន្ន និងអតីតបុគ្គលិកបានលក់ភាគហ៊ុនមានតម្លៃប្រហែល ៦.៦ ពាន់លានដុល្លារទៅឲ្យវិនិយោគិន ក្នុងការលក់បន្ទាប់បន្សំ...
អាមេរិក៖ក្រុមហ៊ុន Meta Platforms បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់អន្តរកម្ម របស់មនុស្សជាមួយនឹងឧបករណ៍ AI ជំនាន់ថ្មីរបស់ខ្លួន ដើម្បីធ្វើបដិរូបកម្មមាតិកា និងការផ្សាយពាណិជ្ជកម្ម នៅលើកម្មវិធីរបស់ខ្លួនដូចជា Facebook និង Instagram ចាប់ផ្តើមនៅថ្ងៃទី ១៦ ខែធ្នូ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស...
តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃព្រហស្បតិ៍បានព្រមានពីហានិភ័យ ដែលបង្កឡើងដោយថ្មលីចូម-អ៊ីយ៉ុង និងអំពាវនាវអ្នកប្រើប្រាស់បោះចោលថ្មី ឲ្យបានត្រឹមត្រូវ បន្ទាប់ពីរាយការណ៍អំពីគ្រោះថ្នាក់ប្រហែល ២,៣៥០ ករណី រួមទាំងអគ្គីភ័យក្នុងរយៈពេល ៥ ឆ្នាំរហូតដល់សារពើពន្ធឆ្នាំ ២០២៤ ។ ទីភ្នាក់ងារកិច្ចការអ្នកប្រើប្រាស់ បានវិភាគទិន្នន័យគ្រោះថ្នាក់ ហើយបានរកឃើញថា...