ជប៉ុន ៖ ប៉ូលិសជប៉ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនស្ត្រីអាយុ ៧៥ ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បន្ទាប់ពីលោកស្រីបានសារភាពថា បានរក្សាទុកសាកសពកូនស្រី របស់លោកស្រីក្នុងទូទឹកកក អស់រយៈពេល២ ទសវត្សរ៍មកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ មនុស្សម្នាក់បានប្រាប់អ្នកនាំពាក្យប៉ូលិសមូលដ្ឋានក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ក្រុមអ្នកស៊ើបអង្កេត កាលពីថ្ងៃអង្គារបានរកឃើញសាកសពស្ត្រី ពេញវ័យក្នុងទូទឹកកកដ៏ជ្រៅមួយនៅផ្ទះរបស់លោកស្រី...
បរទេស៖ បុរសអាយុ ៥០ ឆ្នាំម្នាក់ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានស្លាប់តែប៉ុន្មានម៉ោងបន្ទាប់ពីការវះកាត់ “ពង្រីកលិង្គ” ដែលមានតម្លៃជាង ១៣.៣០០ ដុល្លារ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសបានឃាត់ខ្លួនគ្រូពេទ្យវះកាត់ ដែលពីមុនត្រូវបានកាត់ទោសពីបទមនុស្សឃាតនៅក្នុងករណីវះកាត់មួយផ្សេងទៀត។ បុរសនោះបានទៅពិនិត្យនៅគ្លីនិកកែសម្ផស្សមួយនៅផ្លូវ...
អាមេរិក ៖ នេះបើយោងតាមលិខិត ដែលបានឃើញដោយ Reuters និយាយថា សមាជិកព្រឹទ្ធសភាអាមេរិកបានទាមទារ ឲ្យមេបណ្តាញផ្សព្វផ្សាយសង្គម Facebook គឺMeta Platforms ប្រគល់ការវាយតម្លៃផ្ទៃក្នុង អំពីរបៀបដែលការការពារ របស់ក្រុមហ៊ុននេះ ចំពោះផ្តល់ប៉ះពាល់ដល់កុមារ និងប្រសិទ្ធភាពនៃការគ្រប់គ្រង ដោយមាតាបិតារបស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រ Indian Express ។...
រុស្ស៊ី ៖ នេះបើយោងតាមប្រធានទីភ្នាក់ងារ អវកាសរុស្ស៊ី (Roscosmos) លោក Dmitry Bakanov បាននិយាយថា ប្រទេសរុស្ស៊ីនឹងដាក់ឲ្យដំណើរ ការឆាប់ៗនេះនូវបណ្តាញអ៊ីនធើណេតផ្កាយរណប ស្រដៀងនឹងបណ្តាញអ៊ីនធើណេតយក្សអាមេរិក Starlink ដែលជាប្រព័ន្ធដំណើរការដោយ SpaceX របស់លោក Elon Musk យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតថវិកាចំនួន ៤៥៩ លានបាត ស្មើនឹង ១៤,៤ លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិពេញលេញដល់ការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ “SEA Games 33” នៅចុងឆ្នាំ ២០២៥ ។ កាលពីខែមិថុនា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន ២,០៥៥...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft Inc បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានរឹបអូសគេហទំព័រជិត ៣៤០ ដោយភ្ជាប់ទៅនឹងសេវាកម្មដែលមានមូលដ្ឋាន នៅប្រទេសនីហ្សេរីយ៉ាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឲ្យអ្នកប្រើប្រាស់អនុវត្តប្រតិបត្តិការបន្លំដែល បានលួចអត្តសញ្ញាណអ្នកប្រើប្រាស់ Microsoft យ៉ាងហោចណាស់ ៥,០០០ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។ នេះបើយោងតាមលោក Steven Masada...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារបានប្រកាសកិច្ចព្រមព្រៀងមួយរវាងអាមេរិក និងប្រទេសចិនដើម្បីរក្សាប្រតិបត្តិការ TikTok នៅអាមេរិក ចំពោះកិច្ចព្រមព្រៀងនេះ វាស្រដៀងគ្នាទៅនឹងអ្វីដែលបានពិភាក្សាកាលពីដើមឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះតម្រូវឲ្យផ្ទេរទ្រព្យសម្បត្តិអាមេរិករបស់ TikTok ទៅឲ្យម្ចាស់សហរដ្ឋអាមេរិកពីក្រុមហ៊ុន ByteDance របស់ប្រទេសចិន អាចដោះស្រាយរឿងអាស្រូវដែលមានរយៈពេលជិតមួយឆ្នាំ។ បញ្ជាក់ថា រដ្ឋបាល Trump...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពរដ្ឋាភិបាលថា ប្រទេសអេស្បាញបានលុប ចោលកិច្ចសន្យាការពារជាតិតម្លៃជិត ១ ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ១,១៨ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអ៊ីស្រាអែល ដែលជាវិធានការខ្លាំងបំផុតរបស់ប្រទេសអេស្បាញក្រោមវិធានការដែលបានប្រកាសថ្មីរបស់នាយករដ្ឋមន្ត្រី Pedro Sanchez ប្រឆាំងនឹងក្រុងហ្សេរុយសាឡឹមខាងលិច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ញូវយ៉ក៖អ្នកវិទ្យាសាស្ត្របានរកឃើញគ្រោងឆ្អឹងមនុស្ស ដោយពួកគាត់គិតថា ជាសាកសពម៉ាំមីដែលចំណាស់ ជាងគេបំផុតលើពិភពលោក នៅអាស៊ីអាគ្នេយ៍ ដែលមានអាយុកាលជាង ១២០០០ ឆ្នាំ ដោយសារសាកសពត្រូវ បានការពារការពុករលួយ ដោយការរក្សា សាកសពបានយូរបំផុត។ ការពារការពុករលួយនៃសាកសព ដោយដំណើរការនេះ អាចកើតឡើងដោយធម្មជាតិ នៅកន្លែងដូចជាខ្សាច់នៃវាលខ្សាច់ Atacama របស់ប្រទេសឈីលី ឬវាលខ្សាច់ នៃប្រទេសអៀរឡង់ ដែលលក្ខខណ្ឌអាចបញ្ចប់ការរលួយ។ មនុស្សជាតិនៅទូទាំងវប្បធម៌ផ្សេងៗ...
ស៊ីដនី៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រទេសអូស្ត្រាលីបានអំពាវនាវ ឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃអង្គារត្រូវតែប្រើវិធីសាស្ត្រ ដើម្បីពិនិត្យមើល អាយុរបស់អ្នកប្រើប្រាស់ ដែលគ្របដណ្តប់ដោយការហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គមវ័យ ជំទង់ដំបូងបង្អស់របស់ខ្លួន ដែលគិតគូរពីបញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យអាកប្បកិរិយា។ រដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភព លោក កំពុងឃ្លាំមើលយ៉ាងដិត ដល់នូវកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអូស្ត្រាលី...