អាមេរិក៖ Starlink របស់ SpaceX កាលពីថ្ងៃសៅរ៍បាននិយាយថា នាពេលបច្ចេកនេះសេវាអ៊ីនធើណេតផ្កាយរណប Starlink របស់មហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk មានអតិថិជនសកម្មជាង ២ លាននាក់ដោយបន្ថែមមួយលាននាក់ទៀតក្នុងរយៈពេល ៩ ខែចុងក្រោយនេះ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ ផ្កាយរណប Starlink មាននៅលើទ្វីបទាំង ៧...
អាមេរិក៖ នេះបើយោងតាមមនុស្សដែលស្គាល់បញ្ហានេះបានឲ្យដឹងថា Meta Platforms គ្រោងនឹងបញ្ចេញ Chatbots បញ្ញាសិប្បនិមិត្តឲ្យបានឆាប់ក្នុងសប្តាហ៍នេះជាមួយនឹងបុគ្គលិកលក្ខណៈផ្សេងគ្នានៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដែលជាមធ្យោបាយមួយដើម្បីទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ AI Bots ជំនាន់ទាំងនេះកំពុងត្រូវបានសាកល្បងផ្ទៃក្នុងដោយបុគ្គលិក ហើយក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងប្រកាសពីភ្នាក់ងារ AI ដំបូងគេក្នុងសន្និសីទ Meta Connect ដែលចាប់ផ្តើមថ្ងៃពុធ។ Bots ត្រូវបានគេចាត់ទុកថា ត្រូវបានប្រើជាមធ្យោបាយមួយដើម្បីជំរុញឲ្យមានការចូលរួមជាមួយអ្នកប្រើ...
លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយត្រឡប់មកពីក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិកថា ប្រទេសថៃរបស់លោក រំពឹងទទួលការវិនិយោគយ៉ាងហោច ៥ពាន់លានដុល្លារពីក្រុមហ៊ុន Tesla, Google និង Microsoft។ បើតាមលោក ស្រេតថា ក្រុមហ៊ុន Tesla នឹងវិនិយោគបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី ចំណែកឯក្រុមហ៊ុន...
អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា គំរូអាចម៍ផ្កាយដំបូងបង្អស់ របស់អង្គការអវកាស ណាសា “NASA” ដែលយកចេញពីលំហអាកាសជ្រៅ បានធ្លាក់ជាមួយនឹងលោតឆ័ត្រ យោងត្រង់តំបន់វាលខ្សាច់ Utah កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញការ ធ្វើដំណើររយៈពេល ៧ ឆ្នាំ ។ ការហោះហើរលើផែនដី យានអវកាស...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា កាសែតក្នុងស្រុក VnExpress បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃកាហ្វេរបស់វៀតណាមនៅក្នុងទីផ្សារពិភពលោកបានឈានដល់កំណត់ត្រាថ្មីមួយនៅក្នុងសប្តាហ៍នេះ ។ តម្លៃកាហ្វេ រ៉ូប៊ូស្តា (robusta) បានកើនឡើងដល់កំណត់ត្រា គឺ៦៨.០០០ដុង (រូបិយប័ណ្ណវៀតណាម) ប្រហែល ២.៧៩ដុល្លារអាមេរិកក្នុង១គីឡូក្រាម ដែលតម្លៃនេះបានកើនឡើង៧៦ភាគរយចាប់តាំងពីដើមឆ្នាំនេះ ខណៈដែលតម្លៃកាហ្វេ អារ៉ាប៊ីកា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ទិន្នន័យចេញពីប៉ុស្តិ៍ទូរទស្សន៍ Danish TV 2 បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយនៃរថក្រោះ Leopard 1ថ្មីដែលផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាកទៅអ៊ុយក្រែនកំពុងមានបញ្ហាបច្ចេកទេស។ Hardwareដែលមានបញ្ហាទាំងនោះ ត្រូវបានគេរាយការណ៍ថាបានបញ្ជូនមកជំនួសការចែកចាយរថក្រោះពីមុនដោយប្រទេសអាល្លឺម៉ង់ ដែលរដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បានបដិសេធចំពោះបញ្ហាស្រដៀងគ្នានេះផងដែរនោះ។ របាយការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានដកស្រង់ការសង្ខេបជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកTroels Lund Poulsen ដែលផ្ញើទៅកាន់សម្ព័ន្ធមិត្តនោះគឺគាត់បានទទួលស្គាល់បញ្ហាជាមួយនឹងរថក្រោះ១២ក្នុងចំណោម២០គ្រឿងដែលផ្តល់ដោយប្រទេសរបស់គាត់។ រថក្រោះប្រមាណជាជាង១០គ្រឿងបានដឹកជញ្ជូនទៅដល់ក្នុងប្រទេសអ៊ុយក្រែនរួចហើយ បើទោះជាលោក...
បរទេស៖ កងកម្លាំងរុស្ស៊ី បានអះអាងថា យន្តហោះដ្រូន Lancet របស់ខ្លួនបានបាញ់បំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួនពីរគ្រឿងទៀតនៅក្នុងតំបន់ Kupyansk នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ។ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិបាននិយាយទៀតថាក្រុមយោធារុស្ស៊ីបានបើកការបាញ់ប្រហារលើកងកម្លាំងអ៊ុយក្រែន នៅជិតការតាំងទីលំនៅរបស់ Artemovka ក្នុងតំបន់ Lugansk របស់រុស្ស៊ីក៏ដូចជា Sinkovka, Berestovoe និង Ivanovka នៅក្នុងតំបន់...
ឥណ្ឌូណេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា តារា TikToker ដ៏ល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសឥណ្ឌូណេស៊ីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ បន្ទាប់ពីលោកស្រី ធ្វើការសូត្រធម៌មូស្លីម មុនពេលបរិភោគសាច់ជ្រូកបង្ហាះក្នុងវីដេអូ លោកស្រី ត្រូវបានគេរកឃើញថា មានទោសពីបទធ្វើបាបជនមូស្លីម។ នេះបើយោងតាម Jakarta Globe ថា តុលាការស្រុក Palembang បាននិយាយក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃអង្គារថា លោកស្រី Lina...
គៀវ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅគ្រីមៀកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយកទំនាក់ទំនងយុទ្ធសាស្ត្រនៃ AFU បានឲ្យដឹងនៅក្នុងសារតាមបណ្ដាញ Telegram ថា “កងកម្លាំងការពារជាតិអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារដោយជោគជ័យលើទីស្នាក់ការកណ្តាលនៃបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅក្នុងទីក្រុង Sevastopol ដែលកាន់កាប់ជាបណ្តោះអាសន្ន” ។ ប្រភពបានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់ ម៉ោងក្នុងស្រុក។ នៅព្រឹកថ្ងៃដដែល...
បរទេស៖ ទូរស័ព្ទម៉ាក iPhone 15 Pro Max ដែលជាទូរស័ព្ទទំនើបចុងក្រោយបង្អស់របស់ Apple បានមកដល់ប្រទេស វៀតណាមកាលពីថ្ងៃសុក្រ ហើយត្រូវបានលក់ដោយហាងមួយក្នុងទីក្រុង ហូជីមិញ ក្នុងតម្លៃ ៧០ លានដុង គឺប្រហែល ២.៩៦៦ ដុល្លារអាមេរិក ។ យោងតាមសារព័ត៌មាន VN EXPRESS...