បរទេស ៖ កន្លងមកសារព័ត៌មាន លោកខាងលិច បានអះអាងហើយថា រថក្រោះផលិត នៅអាមេរិកប្រភេទ Abrams ដែលបានសន្យាផ្តល់ឲ្យប្រទេស អ៊ុយក្រែននោះគឺសុទ្ធតែជារថក្រោះទំនើប និងមានបច្ចេកវិទ្យា ចុងក្រោយបំផុត។ ប៉ុន្តែយោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ នូវរបាយការណ៍នានាពីលោកខាងលិច បានឲ្យដឹងថារថក្រោះ Abrams ទាំងឡាយដែលនឹងត្រូវបញ្ជូន មកឲ្យប្រទេសអ៊ុយក្រែននោះ នឹងត្រូវដកចេញនូវបច្ចេកវិទ្យាទំនើបៗ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងជួយអូស្ត្រាលី ផលិតប្រព័ន្ធបាញ់បានច្រើនដងនៅឆ្នាំ២០២៥ ដោយប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិនលើប្រទេសកោះប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាសន្តិសុខទ្វេភាគីនៅទីក្រុង Brisbane ថា ការប្តេជ្ញាចិត្ត គឺស្ថិតក្នុងចំណោម “គំនិតផ្តួចផ្តើមផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើន” ដែលមន្ទីរប៉ង់តាហ្គោន កំពុងបន្តជាមួយឧស្សាហកម្មការពារជាតិរបស់ប្រទេសអូស្ត្រាលី។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកក៏កំពុង “ការប្រណាំង ដើម្បីពន្លឿនការចូលប្រើអាវុធយុទ្ធភណ្ឌអាទិភាពរបស់អូស្ត្រាលី តាមរយៈដំណើរការទិញយកយ៉ាងងាយស្រួល”...
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីអាមេរិក និងសហគ្រិនលោក Elon Musk បានប្រកាសផ្លូវការថា ទីស្នាក់ការកណ្តាលបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Twitter នឹងស្នាក់នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ បើទោះបីជាក្រុមហ៊ុនជាច្រើន បានចាកចេញពីទីក្រុងក៏ដោយយោង តាមការចេញផ្សាយពីគេហទំព័រ Sputnik ។ លោក Musk បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មីចំនួន ៣០គ្រឿង បន្ថែមទៀត នៅឆ្នាំ២០២៣ ខណៈដែលប្រទេសនេះ បន្តពង្រឹងកងកម្លាំងទ័ពជើងទឹករបស់ខ្លួន នេះបបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក ពូទីន បានធ្វើការកត់សម្គាល់នៅឯក្បួនដង្ហែរ នៃកងទ័ពជើងទឹកដ៏សំខាន់ ដែលត្រូវបានប្រារព្ធឡើង ជាកិត្តិយសនៃទិវាកងទ័ពជើងទឹករុស្ស៊ី។ លោកបានលើកឡើងថា...
អាមេរិក ៖ មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក និងសហគ្រិនដ៏មានឥទ្ធិពល លោក Elon Musk បានជឿជាក់ថា ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី គួរតែធ្វើសកម្មភាព តាមគោលការណ៍ចាស់ របស់គ្រិស្តបរិស័ទ និងគួរតែអត់ទោស ឲ្យគ្នាទៅវិញទៅមក ដើម្បីរួចផុតពីជម្លោះ ដ៏យូរអង្វែងមួយនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik ។ លោក...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា កន្លែងបញ្ចុះសពអាថ៌កំបាំងនេះ ត្រូវបានគេរកឃើញកាលឆ្នាំ១៩៩៩ ដំបូងឡើយធ្វើឲ្យអ្នកជំនាញ មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែទីនោះមានដាវ ខែល និងកញ្ចក់ ជាធម្មតាកន្លែង បញ្ចុះសពបុរសមានតែដាវ និងខែលដាក់ជាមួយសពទំាងនេះ ។ ការរកឃើញផ្នូរដែលមានអាយុ ២,០០០ ឆ្នាំដ៏អស្ចារ្យនៅលើកោះ Bryher នៅចក្រភពអង់គ្លេសរបស់ក្រុមអ្នកស្រាវជ្រាវនេះ...
អាមេរិក៖សមាជិកព្រឹទ្ធសភាអាមេរិក លោក Ron Wyden (D-OR) បាននិយាយថា វាជាកំហុសរបស់ Microsoft ដែលពួក Hacker ចិនបានលួចចូលទៅក្នុង Exchange Online ហើយលោកចង់ឲ្យភ្នាក់ងាររដ្ឋាភិបាលចំនួន ៣ ដាច់ដោយឡែកពីគ្នាដើម្បីបើកការស៊ើបអង្កេត និងឲ្យ Microsoft ទទួលខុសត្រូវចំពោះការអនុវត្តសុវត្ថិភាពតាមអ៊ីនធើណេតដែលធ្វេសប្រហែសរបស់ខ្លួន នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Lockheed Martin Aeronautics បានទទួលការបន្ថែមកិច្ចសន្យារបស់កងទ័ពជើងទឹកអាមេរិកជិត ៤៩០លានដុល្លារ ដើម្បីផ្តល់នូវវិស្វកម្មផលិតផល ការជួសជុលឡើងវិញ និងការផ្លាស់ប្តូរវិស្វកម្មលើយន្តហោះចម្បាំង F-35 Joint Strike Fighters ដើម្បីកែតម្រូវការខ្វះខាត។ ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន “ក្រុមហ៊ុន Lockheed Martin...
វ៉ាស៊ីនតោន៖ អគ្គអធិការពិសេស សម្រាប់ការកសាងឡើងវិញអាហ្វហ្គានីស្ថាន ( SIGAR) លោក John Sopko បានឲ្យដឹងថា ចំណាយប្រាក់របស់អាមេរិកក្នុងមួយឆ្នាំលើការគាំទ្រអ៊ុយក្រែន ច្រើនជាងការចំណាយក្នុងអំឡុងយុទ្ធនាការអាហ្វហ្គានីស្ថានជាង ១២ឆ្នាំ ហើយនៅចុងឆ្នាំ២០២៣ ចំនួនជំនួយសរុប សម្រាប់ទីក្រុងគៀវ នឹងលើសពីការផ្តល់មូលនិធិ Marshall Plan ទាំងមូលបន្ទាប់ពីសង្គ្រាមលោកលើកទីពីរទៅទៀត។ មន្ត្រីបានឲ្យដឹងក្នុងអំឡុងពេលការពិភាក្សានិម្មិត ដែលរៀបចំដោយវិទ្យាស្ថាន Quincy...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបមួយដែលមានឈ្មោះថា PSLV-C56 ដែលផ្ទុកផ្កាយរណប DS-SAR រួមជាមួយនឹងផ្កាយរណបចំនួន៦ផ្សេងទៀត ដោយបាញ់ពីកន្លែងបង្ហោះនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ទីភ្នាក់ងារអវកាសបានឲ្យដឹងថា ផ្កាយរណប DS-SAR ត្រូវបានបំផ្ទុះចេញពីកន្លែងបាញ់បង្ហោះដំបូងនៃ Satish Dhawan...