កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃអង្គារនេះថា មានមនុស្សជាង៣.០០០នាក់ បានទៅទស្សនាឆ្នេរសមុទ្រ សិប្បនិមិត្ត ដែលបានសាងសង់ នៅទីក្រុង Port City Colombo នៅក្នុងរយៈពេល២ថ្ងៃ ដំបូងចាប់តាំងពីការបើកដំណើរ ការកាលពីថ្ងៃសៅរ៍មក ។សារព័ត៌មានរដ្ឋ បានរាយការណ៍ឲ្យដឹងថា នេះជាឆ្នេរសមុទ្រសិប្បនិមិត្តដំបូងគេបង្អស់ ដែលត្រូវបានសាងសង់ឡើង...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក យល់ឃើញថា ការគាំទ្រ របស់ប្រទេសជប៉ុន នឹងមានសារៈសំខាន់បំផុត សម្រាប់សហរដ្ឋអាមេរិក នៅក្នុងចំណោមសម្ព័ន្ធមិត្ត របស់ខ្លួនសម្រាប់ការការពារតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍ នៃការឈ្លានពានរបស់ចិន ។ ដោយមើលឃើញ ពីដែនកំណត់ភូមិសាស្រ្តរបស់ខ្លួន សហរដ្ឋអាមេរិក នឹងត្រូវពឹងផ្អែកលើការគាំទ្រ...
បរទេស៖ វិបផតថលវិភាគប្រភពបើកចំហររបស់ប្រទេសហូឡង់ បានឲ្យដឹងថា ប្រហែលមួយភាគបីនៃរថយន្តប្រយុទ្ធយោធាម៉ូដែល Bradley ទាំងអស់ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយអាមេរិក អាចត្រូវបានបំផ្លាញ ឬបោះបង់ចោលរួចហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍បានផ្ទេររថយន្តប្រយុទ្ធ Bradley ចំនួន ១០៩ គ្រឿងត្រូវបានបញ្ជូនទៅឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។យោងតាមអ្នកវិភាគ Oryx បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន វាត្រូវបានគេបញ្ជាក់ថា រថយន្ដ...
រ៉ូម៖ សីតុណ្ហភាពបានឈាន ដល់កម្រិតខ្ពស់គ្រប់ពេលវេលា នៅក្នុងប្រទេសអ៊ីតាលី និងអេស្បាញកាលពីថ្ងៃអាទិត្យ ជាមួយនឹងសីតុណ្ហភាពកាន់តែខ្ពស់ ដែលត្រូវបានព្យាករណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ រលកកំដៅចុងក្រោយបង្អស់ ដែលជាលើកទី៣ នៅអឺរ៉ុបក្នុងរដូវក្តៅនេះ បានកើតឡើងនៅពេល ដែលទ្វីបនេះកំពុងទទួលភ្ញៀវទេសចរណ៍ចំនួនកំណត់ត្រា ដែលជាកំណត់ត្រាដំបូងនៃរដូវក្តៅ នៃទេសចរណ៍ចាប់តាំងពីឆ្នាំ២០១៩។ សីតុណ្ហភាពលើសពី ៤៨ អង្សាសេត្រូវបានកត់ត្រាទុក ជាបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យនៅលើកោះសាឌីនៀ របស់អ៊ីតាលី ក្នុងតំបន់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកងកម្លាំងយោធារបស់អ៊ុយក្រែន បានបាត់បង់អាវុធនិងគ្រឿងសំភារៈយោធា ដល់ទៅ២០ភាគរយ ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ នៃប្រតិបត្តិការវាយបកទៅលើប្រទេសរុស្សី។ ប្រភពដដែលបានឲ្យដឹងដែរថា តួលេខទាំងនេះបានក្លាយទៅជាមូលហេតុសំខាន់ ដែលនាំឲ្យមានការសម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន។ ប្រតិបត្តិការវាយបកដែលបានចាប់ផ្តើមធ្វើឡើង កាលពីដើមខែមិថុនា ដោយកងកម្លាំងយោធាអ៊ុយក្រែន បានបើកការវាយប្រហារជាច្រើនដង ទៅលើតំបន់ជួរមុខចាប់ពីទីក្រុង Khersonទៅដល់តំបន់ Donetsk ។ គួរឲ្យដឹងដែរថាយោងតាមតួលេខចុងក្រោយ...
បារាំង៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែកក្កដាថា ប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នោះឡើយ ប៉ុន្តែអត្តពលិកមកពីប្រទេសទាំង ២នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតបានដូចប្រទេសដទៃដោយកាន់ទង់ជាតិអព្យាក្រឹតយោងតាមការចេញផ្សាយពីគេហទំព័រ UPI ។ ការអញ្ជើញជាផ្លូវការសម្រាប់ប្រទេសដែលចូលរួមចំនួន ២០៣ ផ្សេងទៀតនឹងត្រូវផ្ញើចេញនៅចុងខែកក្កដា។ កាលពីដើមឆ្នាំនេះ គណៈកម្មាធិការសីលធម៌របស់ IOC បានចេញអនុសាសន៍ថា អត្តពលិកមកពីប្រទេសរុស្ស៊ី...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន៣,៨៧ពាន់លានដុល្លារអាមេរិក ពីដៃគូរបស់ខ្លួនសម្រាប់ការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។លោក Serhiy Marchenko រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តីទី បានលើកឡើងដូច្នេះ ។ លោក Marchenko បានលើកឡើងថា ទឹកប្រាក់សរុបរួមមាន២,៦ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយទឹកប្រាក់ចំនួន៨៣៧លានដុល្លារសម្រាប់វិស័យថាមពល...
បរទេស៖ ឧស្សាហកម្មផលិតអាវុធសម្រាប់វិស័យការពារជាតិ នៃប្រទេសស៊ែប៊ី បានប្រកាសហើយថា នឹងមិនធ្វើការនាំចេញអាវុធឡើយក្នុងរយៈពេល៣០ថ្ងៃខាងមុខដោយផ្តោតតែទៅតំរូវការ ក្នុងស្រុកប៉ុណ្ណោះ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីការពារជាតិ Milos Vucevic បានបញ្ជាក់ទៀតថា៖ ការវាយតម្លៃរបស់យើងនៅពេលនេះគឺផ្តោតសំខាន់ តែទៅលើការធ្វើពាណិជ្ជកម្មឲ្យក្លាយទៅជាអាទិភាព លើសការងារសម្រាប់សន្តិសុខមាតុភូមិទេ ដូច្នេះអ្វីដែលឧស្សាហកម្មការពារជាតិរបស់យើង កំពុងបង្កើតត្រូវតែជាចម្បងចំពោះយោធាស៊ែប៊ី ស្របតាមតម្រូវការក្នុងស្រុក។ លោក Vucevic បានបន្តទៀតថា គណៈរដ្ឋមន្ត្រីបានអនុម័ត...
ប្រទេសឥណ្ឌា ត្រៀមរួចរាល់ដើម្បីបាញ់បង្ហោះយាន្ត Chandrayann-3 ក្នុងគោលដៅ សម្តៅដល់កាន់ឋានព្រះច័ន្ទ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣នេះ។ យាន្ត Chandrayaan-3 ត្រូវបានគេរំពឹងថា បើសិនជាការបាញ់បង្ហោះប្រកបដោយជោគជ័យ នោះយាន្តរបស់ឥណ្ឌាមួយនេះ នឹងទៅដល់ឋានព្រះច័ន្ទ នៅចន្លោះថ្ងៃ ២៣ – ២៤ ខែសីហា ឆ្នាំ...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ស្ទូឌីយោភាពយន្តហូលីវូដ ត្រូវបិទទាំងអស់ បន្ទាប់ពីសហជីពតំណាងឲ្យតារាសម្តែងជាង ១៦០,០០០នាក់បានបោះឆ្នោតធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីថ្ងៃផុតកំណត់ពាក់កណ្តាលអធ្រាត្រដើម្បីទទួលបាន ការបង្កើនការបង់ប្រាក់ពីស្ទូឌីយោភាពយន្តបានផុតកំណត់។ សេចក្តីថ្លែងការណ៍មួយបានចេញផ្សាយមិនយូរប៉ុន្មាន សហព័ន្ធអ្នកសម្តែងភាពយន្ត Guild-American នៃទូរទស្សន៍ និងវិទ្យុ (SAG-AFTRA) បាននិយាយថា ខ្លួនបានសម្រេចចិត្តជាឯកច្ឆ័ន្ទដើម្បីណែនាំសកម្មភាពឧស្សាហកម្ម។ ក្រុមប្រឹក្សាជាតិរបស់ខ្លួនដែលដឹកនាំដោយតារាសម្តែងស្រី Fran Drescher ត្រូវបានគេរំពឹងថានឹងធ្វើកូដកម្មជាផ្លូវការនៅថ្ងៃព្រហស្បតិ៍។...